CAMBO REPORT

Popup Advertising5 seconds

នេះគឺ​ជានាឡិកា​វៃឆ្លាត​ជំនាន់ថ្មី ដែល​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​របស់ Michael Kors

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ពីមួយជំនាន់ទៅមួយជំនាន់នាឡិកាវ័យឆ្លាតម៉ាក Michael Kors បានកែប្រែរូបរាងកាន់តែទាក់ទាញ ដេញទៅតាមសម័យកាល និង​ភាព​ស៊ីវីល័យ​របស់​ពិភពលោក ដោយ​លើក​នេះ​សម្រាប់​ជំនាន់​ចុងក្រោយគេ Michael Kors បានកែប្រែរូបរាងនាឡិកា​វៃឆ្លាតរបស់ខ្លួន​ឲ្យ​កាន់តែមានភាពស៊ីវីឡៃឡើងថែមមួយកម្រិតទៀត។ នាឡិការវៃឆ្លាតនេះ គឺជាការវិលត្រឡប់មកកាន់ទីផ្សារម្ដងទៀត ជាមួយការ​កែ​ប្រែ​រូបរាង​ថ្មីទាំងស្រុង មាន 2 ជម្រើសសម្រាប់តម្រូវការជាក់ស្ដែង។



នាឡិកាវៃឆ្លាតជំនាន់ថ្មីនេះមានឈ្មោះថា The Michael Kors Access Runway មានក្បាលមូល ប្រើប្រាស់អេក្រង់ Touchscreen ទំហំ 1.2 អ៊ីញ បង្ហាញរូបភាពកម្រិត 390 x 390p អមមកជាមួយប៊ូតុងចុច 2 និងប៊ូតុងបង្វិលមួយ សម្រាប់ចុច​កំណត់​មុខងារ​សំខាន់ៗ​របស់​វា។ យ៉ាងណាក៏ដោយ បើទោះបីជាវាចេញថ្មីក៏ពិតមែន តែវានៅតែបន្តប្រើប្រាស់ខួរក្បាលជំនាន់ចាស់ដដែល គឺ Snapdragon Wear 2100 ដូចដែលមានបំពាក់នៅលើនាឡិកាវៃឆ្លាតរបស់ Michael Kors ចេញកាលពីឆ្នាំ 2016 កន្លង​ទៅ​ដដែល អមជាមួយ RAM ទំហំ 512MB និងមេម៉ូរីក្នុងម៉ាស៊ីន 4GB សម្រាប់រក្សាទុកទិន្នន័យមួយចំនួនដូចជាសារដំណឹង រូបភាព សម្លេង ឬវីដេអូជាដើម។



The Michael Kors Access Runway មានមានមុខងារវាស់ជំហ៊ា​នដើរ និងរត់ ក៏ដូចជាសេនស័រវាស់ចង្វាក់បេះដូង ថែមទាំង​បន្ថែម​ជាមួយនឹងមុខងារ GPS ដែលពុំមាននៅលើនាឡិកាជំនាន់មុនផងដែរ ធ្វើឲ្យអាចទាញចិត្តអ្នកស្រលាញ់​ការ​ហាត់​ប្រាណ​បាន​មួយ​ចំនែកធំទៀតផង ម្យ៉ាងវាក៏អាចធន់នឹងទឹកបានជម្រៅ 30 ម៉ែត្រ។ ម្ចាស់នាឡិកានេះ ក៏មានសិទ្ធិក្នុងការទូទាត់​សាច់​ប្រាក់​តាម​មុខងារ Google Pay ផងដែរ តាមរយៈមុខងារ NFC ព្រោះវាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Wear OS របស់ Google ស្រាប់​តែ​ម្ដង តែម្ចាស់ iPhone ក៏អាចភ្ជាប់ប្រើប្រាស់ជាមួយវាបានដែរកុំបារម្មណ៍អី។



នាឡិកាវៃឆ្លាតម៉ាក Michael Kors នេះមានបីពណ៌សម្រាប់ជ្រើសរើសសម្រាប់ខ្សែ Silicon ដូចជាក្បាលទឹកមាស ក្បាលប្រាក់ និង​ក្បាល​ពណ៌ Rose Gold តម្លៃ USD 295 និងមាន 4 ពណ៌សម្រាប់ខ្សែលោហៈ ជាមួនឹងពណ៌បែបទឹកមាសចាស់ លាយជាមួយនឹង​ពណ៌​លោហៈ​បញ្ចូលគ្នាលក់ក្នុងតម្លៃ USD 450 ដោយទាំងពីរជម្រើសខាងលើនេះ មានទំហំក្បាលមុខកាត់ 41mm សាកសមសម្រាប់​អ្នក​ដែលមានកដៃតូចៗ ពិសេសមិត្តនារីៗតែម្ដង ដោយវានឹងចេញលក់នៅថ្ងៃទី14 ខែសីហា នេះតែម្ដង នៅតាមហាងលក់សំលៀក​បំពាក់​ជាច្រើន ដែលជាដៃគូសហការណ៍ ហើយបើចង់ទិញមកប្រើនៅស្រុកខ្មែរក៏បាន ដោយកុម្ម៉ង់ទិញតាម Online ឬបញ្ជាទិញតាម​សេវាកម្ម​ដែលលោកអ្នកជឿទុកចិត្ត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Digital Trends Tag: នាឡិកាវៃឆ្លាត