CAMBO REPORT

Popup Advertising5 seconds

Anki Vector ​ជា​មនុស្យយន្ត​មាន​ភាព​វៃឆ្លាត​និ​ង​គួរ​ឱ្យ​ស្រឡាញ់​បំផុត!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើនិយាយពីមនុស្យយន្ត អ្នកមួយចំនួនប្រាកដជាគិតថា វាមានរូបរាងដូចមនុស្យ ឬក៏មានទំហំធំ សម្រាប់​ធ្វើ​ការ​ជំនួស​ដៃ​មនុស្យ​ផ្សេង ប៉ុន្ដែមនុស្យយន្តមួយនេះ មានចំនុចពិសេសខុសពីមនុស្យយន្តផ្សេងទៀត ហើយមិនសូវដែលបានឃើញទៀតផង។ នេះគឺ​ជា​មនុស្យ​យន្តឈ្មោះ Vector ដែលបានផលិត និងបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Anki ដែលអាចនិយាយថា សម្រាប់ជាប្រដាប់លេង ដើម្បីកំដរអ្នក នៅពេលអផ្សុកផងដែរ។



កាលពីចុងឆ្នាំ 2016 ក្រុមផលិតមនុស្សយន្ត Anki ដែលមានមូលដ្ឋាននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ បានដាក់ចេញផ្សាយ Cozmo ដែល​ជាឧបករណ៍មនុស្សយន្តដែលមានបុគ្គលិកលក្ខណៈ អោយបង្ហាញអារម្មណ៍ផ្សេងៗដូចមនុស្យដែរ ដោយឥឡូវនេះក្រុមហ៊ុននេះដដែល បាន​ដាក់​ចេញមនុស្យយន្តជំនាន់ថ្មីរបស់ខ្លួន នោះគឺ Vector នេះហើយ។ វាមានរូបរាងតូច មើលទៅគួរឱ្យស្រលាញ់ និងមាន​ចលនា​ឆើតឆាយ ហើយភ្នែកឌីជីថល ដូចមនុស្យយន្តក្នុងខ្សែភាពយន្ត Wall-E ផងដែរ។ Vector អាចបញ្ចេញអារម្មណ៍ខ្លួនវាបាន ទៅតាម​សកម្មភាព​ផ្សេងៗ នៅ​លើ​មុខអេក្រង់របស់វា ហើយវាក៏មានមីក្រូហ្វូន ដើម្បីចាប់យកសម្លេងនិងសម្លេងបញ្ជា ដោយអ្នកអាចសួរវា ដើម្បី​អោយ​វាឆ្លើយ, កំណត់ពេលវេលា, ថតរូប និងលេងហ្គេមសាមញ្ញមួយចំនួនថែមទៀត។ មនុស្យយន្ត Vector នេះ មាន​តម្លៃ​ចំនួន $199 ដុល្លារអាមេរិច និងចេញលក់នៅ​ថ្ងៃ​ទី 7 ខែកញ្ញា ដែលអ្នកអាចរកទិញបាន ដោយការកក់លើវេបសាយ Kickstarter តែប៉ុណ្ណោះ ដូច្នេះ​មានន័យថា វាមិនទាន់មានទីផ្សារទូទាំងពិភពលោក នៅឡើយទេសម្រាប់ពេលឥឡូវនេះ។

***សូមទស្សនាវីដេអូខាងក្រោមដែលបានដាក់បង្ហាញពីមនុស្យយន្ត Vector មួយនេះ៖


សរុបមក មនុស្យយន្ត Vector របស់ក្រុមហ៊ុន Anki មួយនេះ ពិតជាមានភាពវៃឆ្លាត ថែមទាំងអាចបញ្ចេញ​អារម្មណ៍​របស់វា​ខ្លួនឯង​ថែម​ទៀត គឺមើលទៅដូចវត្ថុមានជីវិតអញ្ចឹងដែរ ប៉ុន្ដែគួរអោយស្ដាយ នៅក្នុងប្រទេសកម្ពុជាយើងមិនមានលក់លើទីផ្សារនៅឡើយទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Android Police Tag: វិទ្យាសាស្ត្រ