CAMBO REPORT

Popup Advertising5 seconds

Android 9.0 Pie នឹង​បន្ថែម​រូប​តុក្កតា Emoji ថ្មីៗ​ចំនួន 157 រូប សម្រាប់​ប្រើប្រាស់ ក្នុង​ពេល​ខាង​មុខ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រិយមិត្តប្រហែលជាបានដឹង ខ្លះៗរួចមកហើយ តាមរយៈ​ការ​ចុះ​ផ្សាយ ពីក្រុមការងារយើង ពាក់ព័ន្ធនឹង​ប្រព័ន្ធ​ប្រតិបត្តិការ Android Pie ជំនាន់ (9.0) ជាមួយ​មុខ​ងារ​ថ្មីៗ ដែលក្រុម​ហ៊ុន Google ទើប​បើក​អោយ​សាកល្បង កាលពីពេល កន្លងទៅនេះ។ ចុះមិត្តអ្នក​អាន ចង់​ដឹងទេថា សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android Pie នេះ តើនឹងមានអ្វីបន្ថែមថ្មីទៀត?



ពិតមែនហើយ ឥលូវនេះ យើងក៏ទទួលបានដំណឹងល្អ មកមួយនេះ គឺថា រូប Emoji ថ្មីៗទាំង 157 រូប នឹងត្រូវបានដាក់បន្ថែមទៀត សម្រាប់ការដាក់អោយប្រើប្រាស់ ក្នុងពេលឆាប់ៗខាងមុខ។ សម្រាប់រូបតុក្កតា Emoji តូចៗ និងថ្មីទាំង 157 រូបនេះ គឺជាកំណែ Update ថ្មី ដោយបន្ថែមមកជាមួយនឹង Emoji ស្អាតៗ ដែលអ្នកទាំងអស់គ្នា ពុំធ្លាប់បានប្រើប្រាស់ពីមុនមក ដោយរាប់បញ្ចូល ទាំងរូបក្បាលមនុស្ស មានពណ៌ស្បែកខុសៗគ្នា, មានពណ៌សក់ខុសៗគ្នា, មានរូបសត្វថ្មីៗ, មានរូបតុក្កតាប្លែកៗ, រួមជាមួយឧបករណ៍​ប្រើប្រាស់ និងរូបផ្សេងៗជាច្រើនថែមទៀត។ ចំណែកឯរូប Emoji មួយចំនួន ដែលមាននៅលើ Android Oreo (8.1) នឹងត្រូវបាន​ផ្លាស់​ប្តូរ ទៅជារូប កាន់តែស្អាតជាងមុន ផងដែរ។



សរុបមក  រូបភាព Emoji តូចៗថ្មីទាំង 157រូបនេះ គឺពិតជាអាចអោយអ្នកប្រើប្រាស់ Android មានអារម្មណ៍ប្លែក និង​រីករាយ​ក្នុង​ការ​ប្រើប្រាស់វា ជាក់ជាមិនខាន នៅពេលដែលវាចេញជាផ្លូវការនោះ។ ម្យ៉ាងវិញទៀត អ្នកក៏អាចនឹងរាងស៊ាំរូប Emoji ចាស់ៗ ដែល​កំពុង​ប្រើ សព្វថ្ងៃផងដែរ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ទូរស័ព្ទ