CAMBO REPORT

Popup Advertising5 seconds

ផលប៉ះ​ពាល់​ពី​ការ​ភ្លេច Google Account និង Apple ID!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ជាការពិតណាស់ ការចងចាំរបស់មនុស្សយើង មានកម្រិត មានព្រំដែន មិន​មែន​អាច​ចាំ​បាន​គ្រប់​រឿង​នោះ​ទេ ដូច​ពាក្យ​ដែល​ចាស់ៗ ធ្លាប់​ប្រាប់ថា ចាំនេះភ្លេចនោះ ចាំនោះភ្លេចនេះ បើយើងមិនចេះ កត់ត្រាចំណាំទុក ព្រោះថា មនុស្សយើង មិនមែនជួប​តែ​រឿង​ដដែលៗ ក្នុងមួយថ្ងៃៗឡើយ គឺតែងមានរឿងថ្មីជាច្រើន កើតឡើងមកលើ ខ្លួនយើង ហើយខួរក្បាល ដែលជាកន្លែង សម្រាប់រក្សា​ទុក​ការចងចាំ អាចចាំបាន តែអ្វីដែលយើងបានផ្តោតទៅលើខ្លាំងប៉ុណ្ណោះ មិនអាចថតទុកទាំងអស់ទេ។ ហេតុដូច្នេះហើយ អ្វីៗក៏ដោយ ប្រសិនបើអ្នកគិតថា វាមានសារៈសំខាន់ រឺថ្ងៃក្រោយ ត្រូវការប្រើការនោះ អ្នកគួរតែកត់ត្រាទុក នៅលើក្រដាស, Note ក្នុងទូរសព្ទ ដើម្បី​បង្ការ ក្រែងលរភ្លេច ឬពាក្យនៅចុងៗមាត់ រកនឹកមិនឃើញ នាំអោយមានបញ្ហាដែលអ្នកមិនចង់អោយកើត កើតឡើង។


ដូចគ្នានេះដែរ ទាក់ទងនឹង ការភ្លេចគណនី លេខកូដ Digital Account មិនថាលេខគណនី របស់ធនាគារទេ និយាយទៅអោយ តែ​លេខកូដគណនី សូម្បីកម្មវិធីក្តី គឺមានអ្នកប្រើប្រាស់ មិនតិចទេ ដែលកំពុងតែដោះស្រាយ បែកញើសសស្រាក់សស្រាំ ដើម្បីទទួល​បាន គណនី​របស់ខ្លួនមកវិញ។  ជាឧទាហរណ៍ផ្ទាល់ យើងសង្កេតមើលទៅលើ ការភ្លេច Google Account និង Apple ID ដែលយើង តែង​តែ​ប្រើប្រាស់ជាប្រចាំ សម្រាប់ដោនឡូតកម្មវិធីពីផ្សារកម្មវិធី, សម្រាប់ផ្សារភ្ជាប់នឹង កម្មវិធីផ្សេងៗទៀត ហើយសំខាន់​ជាង​គេ​នោះ គឺ​សម្រាប់​រក្សាទុកនូវឯកសារសំខាន់ នៅលើពពក (Cloud Drive)។


យើងជឿជាក់ថា អ្នកដែលកំពុងតែអានអត្ថបទនេះ ភាគច្រើនសុទ្ធតែមាន ទូរសព្ទជាប់ដៃ គ្រាន់តែខ្លះ ប្រើ Android និងខ្លះ​ទៀត​ប្រើ iOS អញ្ចឹងយើងគ្រាន់តែចង់អោយអ្នក សាកស្រម៉ៃទៅមើល ប្រសិនបើគណនី ដែលមានសារៈសំខាន់ សម្រាប់អ្នក តែអ្នក​បែរជា​ភ្លេច លេខកូដ ដើម្បីចាក់សោរចូលទៅប្រើនោះ រឿងនឹងទៅជាយ៉ាងណា។ ប្រាកដណាស់ថា ពេលនោះ គ្រាប់ញើសប៉ុនៗគ្រាប់ពោត នឹង​ស្រក់ ជាមួយនឹងអារម្មណ៍ “ចប់ហើយខ្ញុំ… សុទ្ធតែឯកសារសំខាន់ !!!”


នេះសុទ្ធសឹងជា ផលប៉ះពាល់ ពេលដែលអ្នកភ្លេច នូវលេខកូដ Google Account ឬ Apple ID ហើយវានៅមានច្រើនទៀត មិនមែន​តែ​ប៉ុណ្ណឹងទេ តែអ្វីដែលធ្ងន់ធ្ងរជាងគេនោះ គឺ Apple ID ដែលមានឥទ្ធិពល លើទូរសព្ទ iPhone ទាំងមូលតែម្តង។ និយាយអោយ ងាយ​ស្រួល​យល់ បើអ្នកភ្លេចលេខកូដវាបាត់ ហើយនៅក្នុង iPhone របស់អ្នកកំពុងតែប្រើ Apple ID នោះ អ្នកនឹងជួបបញ្ហា បន្ទាប់​ពី​ពេលដែល Reset iPhone របស់អ្នករួច ដោយវានឹងទាមទារ អោយអ្នកវាយបញ្ចូល នូវលេខកូដ Apple ID/ iCloud ចូល ដើម្បី​អាច​ប្រើប្រាស់ តែបើមិនអាចដោះបានទេ ទូរសព្ទនោះនឹងប្រៀបបាន ទៅនឹង iStone ហើយ។


សម្រាប់វិធីដែលអាចដោះបាន គឺមាន ២ ដោយទី១ គឺយើងដោះ ដោយការ Request ប្តូរលេខកូដថ្មី តាមរយៈ Email ដែលយើងបាន​ផ្សារ​ភ្ជាប់គ្នា ពេលដែលបង្កើត Apple ID នេះឡើង (នឹងមានផ្សាយជូននូវអត្ថបទបន្ទាប់) តែបើភ្លេច Email ដែលបង្កើតទៀតនោះ គឺគ្រប់យ៉ាងនឹងត្រូវចប់ហើយ។ សម្រាប់របៀបទី២ គឺត្រូវតែដោះអស់លុយ ដោយពឹងអ្នកជំនាញខាងដោះ iCloud អោយជួយ ឃើញទេ ខាតលុយច្រើនក្នុងតម្លៃថ្លៃ ខាតទាំងពេលយូរទៀតទៀត ហើយមិនមែនសុទ្ធតែ iPhone ឬ iPad ទាំងអស់សុទ្ធតែអាចដោះកូដនេះ​បាន​នោះ​ទេ ជាទូទៅ បច្ចុប្បន្នម៉ាស៊ីនដែលមានលេខកូដរបស់ អាមេរិច (LL) ទើបអាចដោះបាន ដោយត្រូវបញ្ជូនលេខកូដម៉ាស៊ីន IMEI ទៅកាន់ទីស្នាក់ការជួសជុលរបស់ Apple អាមេរិចផ្ទាល់តែម្តង។


ទាំងហ្នឹង គឺជាបញ្ហា និងដំណោះស្រាយសម្រាប់ iPhone ក៏ប៉ុន្តែបើសម្រាប់ Android ខ្ញុំអាចនិយាយបានថា មិនសូវជាធ្ងន់ធ្ងរទេ បើ​ក្នុង​ករណីដែលទូរសព្ទអ្នក មិនទាន់បាន Reset …ភ្លេចលេខកូដ Google Account ក៏ភ្លេចទៅ អាចបង្កើតថ្មី ជួសថ្មីបាន។ ក៏​ប៉ុន្តែ​បើ​ក្នុងករណីមួយ ដែលទូរសព្ទអ្នក មានបញ្ហាជាប់គាំង ហើយអ្នកត្រូវបង្ខំចិត្ត Reset វាទាំងមិនចាំលេខកូដ Google Account នោះ អ្នកត្រៀមខ្លួន ត្រៀមពេលវេលា ត្រៀមលុយទៅ ទូរសព្ទហ្នឹង ដូចដុំថ្មហើយ។

បើអ្នកមិនសូវយល់ដឹងពីផ្នែកទូរសព្ទនេះច្រើនទេ ច្បាស់ណាស់ មានតែកន្លែងជាងទេ ដែលអាចជួយអ្នកបាន តែបើអ្នកធ្លាប់យល់ដឹង ពី​មូលដ្ឋានគ្រិះ នៃប្រូក្រាម ស្មាតហ្វូនខ្លះៗ អ្វីដែលត្រូវការចាំបាច់ គឺការចំណាយពេលរបស់អ្នកប៉ុណ្ណោះ ដើម្បីស្វែងរកដំណោះស្រាយ នៅ​តាម Internet ដែលប្រហែលអាចមានសង្ឃឹម 50% ក្នុងការសង្គ្រោះបាន។ ត្រង់ចំណុចនេះ ខ្ញុំក៏សូមបញ្ជាក់ផងដែរថា បើអាចដោះ​តាម ក៏តាមម៉ូឌែលផងដែរ ភាគច្រើនគឺពពួក Samsung តាមត្រកូល នេះអរគុណទៅដល់ ក្រុម Developers នៅតាម Forums មួយចំនួន ដែលគាត់បានចែករំលែក នូវគន្លឹះខ្លះៗ ដែលជួយក្នុងការ ដោះស្រាយបញ្ហា ស្មាតហ្វូនជាប់លេខកូដ Google Account បន្ទាប់ពីបាន Reset រួច។

ហេតុដូច្នេះហើយ អ្នកគួរតែកែប្រែ ទម្លាប់ រៀនកត់ត្រា នូវអ្វីដែល អ្នកគិតថាសំខាន់ ចៀសវាង មានវិប្បដិសារី ពិបាកចិត្ត សោកសៅ ទៅ​ថ្ងៃក្រោយ ព្រោះបានធ្វើអោយ បាត់បង់នូវឯកសារ អនុស្សាវរីយ៍ ទាំងប៉ុន្មានអស់ ហើយកាន់តែឈឺចាប់ទៀតនោះ គឺទូរសព្ទនឹង​ប្រើ​លែង​កើតទៀត (នេះសំដៅតែ ២ ម៉ូឌែលទេ Samsung និង iPhone) មិនចំណេញ តែខាតលើសដើម។ ហើយដូចដែល​បាន​បញ្ជាក់​អញ្ចឹង វិធីយកមកវិញ គឺមាន គ្រាន់តែវាទាមទារពេលវេលា និងលុយកាក់ តែប៉ុណ្ណោះ អញ្ចឹងបើអ្នកមិនចង់ខ្ជះខ្ជាយ ពេលវេលា លុយកាក់ទេ ល្មមដល់ពេល កាន់តែប៊ិច ឬកាន់តែទូរសព្ទ ទាញកំណត់ត្រា មកកត់ទុកហើយ ព្រោះខួរក្បាលមនុស្សយើង មិនមែន God នោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Mai ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ