CAMBO REPORT

Popup Advertising5 seconds

សូម្បីតែពណ៌ នីមួយៗ​របស់ Galaxy Note 9 ក៏មាន​បង្កប់​អត្ថន័យ បន្ថែម​ផង​ដែរ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចដែលប្រិយមិត្តបានដឹងហើយថា វត្តមានរបស់ Galaxy Note 9 បានអង្រួនដួងចិត្ត អ្នកទស្សនា កាលពីយប់មិញ មិន​តិច​នាក់​នោះ​ទេ អោយពេញចិត្ត ជាមួយលក្ខណៈពិសេសផ្សេងៗ ដែលបានបំពាក់ភ្ជាប់មក ហើយក៏ប្លែកខុសពីជំនាន់មុន ផងដែរ។ Galaxy Note 9 នេះ គឺមានជម្រើស 4 ពណ៌ សម្រាប់ជ្រើសរើស រួមមានពណ៌ Midnight Black, ពណ៌ Ocean Blue, ពណ៌ Lavender Purple និងពណ៌ Metallic Copper។



ចំពោះពណ៌ទាំង 4 នេះ មិនត្រឹមតែជាពណ៌ សម្រាប់បង្ហាញនៅភាពទាក់ទាញប៉ុណ្ណោះទេ តែវាក៏មានបង្កប់អត្ថន័យ រៀងៗខ្លួន ដែល​ប្រិយមិត្តភាគច្រើន មិនទាន់បានដឹង។ នៅក្នុងពេលនេះដែរ យើងនឹងធ្វើការបង្ហាញពីអត្ថន័យ របស់ពណ៌នីមួយៗ ដូចខាងក្រោម៖


•    Galaxy Note 9 ពណ៌ Ocean Blue


ចំពោះពណ៌ Ocean Blue នេះ វាគឺជាពណ៌គោល សម្រាប់ Galaxy Note 9 ដែលយើងបានឃើញ នៅលើផ្ទាំងផ្សព្វផ្សាយពណិជ្ជកម្ម ឬផ្ទាំងប៉ាណូ ជាដើម។ យ៉ាងណា ពណ៌ផ្ទៃមេឃ ឬពណ៌ទឹកសមុទ្រនេះ គឺតំណាងអោយភាពស្ងប់ស្ងាត់, មានប្រាជ្ញា, ភាពបរិសុទ្ធ និង​ស្ថេរភាព​។  ប្រសិនបើអ្នកជ្រើសរើសយក Galaxy Note 9 ពណ៌ Ocean Blue គឺបង្ហាញថា អ្នកមានទំនុកចិត្តលើខ្លួនឯង, ចូលចិត្ត​ភាព​ស្ងប់ស្ងាត់ និងភាពសាមញ្ញ។ ចំណែក S-Pen ដែលមានពណ៌លឿងខុសគេនេះ សំដៅទៅលើ ការបង្ហាញអារម្មណ៌ជាចំហរ និងមាន​ភាព​ច្នៃប្រឌិត។



•     Galaxy Note 9 ពណ៌ Lavender Purple


សម្រាប់ Galaxy Note ពណ៌ Lavender Purple ឬពណ៌ស្វាយផ្កាឡាវ៉េនឌើនេះ សំដៅទៅលើភាពទន់ភ្លន់ និងមានចិត្តល្អ។ ប្រសិន​បើ​អ្នក​ជ្រើស​រើសយក Galaxy Note 9 ពណ៌ Lavender Purple  គឺបានបង្ហាញថា អ្នកជាមនុស្សចូលចិត្តភាពលូយឆាយ ទាន់សម័យ, មាន​ចិត្តល្អ និងមានភាពទន់ភ្លន់ ផងដែរ។



•    Galaxy Note 9 ពណ៌ Midnight Black


បើនិយាយពីពណ៌ Midnight Black នេះវិញ ដែលយើងបានឃើញលើម៉ូឌែល Note ជំនាន់មុនៗ រួមទាំងនៅលើ Galaxy Note 9 សំដៅ​ទៅ​លើភាពរឹងមាំ និងអាថ៍កំបាំង។ យ៉ាងណា ប្រសិនបើអ្នកជ្រើសរើសយក Galaxy Note 9 ពណ៌ Midnight Black គឺ​បង្ហាញ​ថា អ្នកមិនចូលចិត្តបង្ហាញគំនិត ឬអារម្មណ៍ពិត ទៅអោយអ្នកដទៃដឹងឡើយ។



•    Galaxy Note 9 ពណ៌ Metallic Copper


សម្រាប់ Note 9 ពណ៌ Metallic Copper អាចថាពណ៌ថ្មីមួយ ដែលយើងបានឃើញ នៅលើទូរសព្ទ Galaxy ដោយពណ៌នេះដែរ គឺ​តំណាង​អោយភាពចម្រុងចម្រើន, ជោគជ័យ, ប្តេជ្ញាចិត្ត និងមានភាពអស្ចារ្យ។ ប្រសិនបើអ្នកជ្រើសរើសយក Galaxy Note 9 ពណ៌ Metallic Copper គឺបង្ហាញថា អ្នកចូលចិត្ត ធ្វើអ្វីមួយដោយភាពច្បាស់លាស់ និងមានការតាំងចិត្ត នៅលើការងារ ដើម្បីអោយ​បាន​សម្រេច។



សរុបមកវិញ នេះគ្រាន់តែជាការបង្ហាញអោយដឹងមួយ ទាក់ទងនឹងពណ៌របស់ Galaxy Note 9 ជំនាន់ថ្មី។ យ៉ាងណា វាមិន​សំខាន់​ប៉ុន្មាន​ទេ ទៅលើភាពតំណាងទាំងប៉ុន្មានខាងលើ ប៉ុន្តែវាសំខាន់ត្រង់ថា អ្នកស្រលាញ់ពណ៌ មួយណាជាងគេ ព្រោះវាគឺជាលុយ និង​ជា​ការ​សម្រេចចិត្តរបស់អ្នក ដោយផ្ទាល់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Android Police Tag: ទូរស័ព្ទ