CAMBO REPORT

Popup Advertising5 seconds

Nokia 7 Plus នឹង​ទទួល​បាន Android 9.0 Pie ជំនាន់ Beta ឆាប់​ៗ​នេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Android Pie ជាប្រព័ន្ធប្រតិបត្តិការ ជំនាន់ទី 9 ដែលត្រូវបានក្រុមហ៊ុន Google ដាក់អោយដំណើរការ កាលពីពេលថ្មីៗ កន្លង​ទៅ​នេះ ដោយ​ឈ្មោះ Pie របស់វា គឺសំដៅទៅលើឈ្មោះនំម្យ៉ាង ដែលមានស្នូលខាងក្នុង ជារសជាតិផ្លែឈើ ឬរសជាតិផ្សេងៗ ជាដើម។ យ៉ាង​ណា នៅក្នុងកំណែ Android Pie នេះ វាក៏មានលក្ខណៈពិសេស និងមុខងាប្លែកជាង Android Oreo ផងដែរ។



រហូតមកដល់ពេលនេះ មានបណ្តាក្រុមហ៊ុនផលិតស្មាតហ្វូន មិនតិចនោះទេ ដែលកំពុងព្យាយាម ដើម្បីទាញយកប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie ជាជំនាន់ Beta សម្រាប់ទូរសព្ទលំដាប់ៗ ម៉ូឌែលក្រោយៗ របស់ពួកគេ។ ជាក់ស្តែង នៅក្នុងពេលនេះ លោក Juho Sarvikas ដែលជាមន្ត្រីផ្នែកផលិត របស់ HMD Global  បានប្រកាសអោយដឹងថា ខាងក្រុមហ៊ុន នឹងធ្វើការបញ្ចេញសាកល្បង បើក​អោយ​ដំណើរការ នូវប្រព័ន្ធប្រតិបត្តិការថ្មីនេះ សម្រាប់ស្មាតហ្វូនកំពូលរបស់ខ្លួន ម៉ូឌែល Nokia 7 Plus ជាលក្ខណៈ Beta (ទី 4) ជា​បណ្តើរ ទម្រាំ Final Version បញ្ចេញមក។ សម្រាប់ ការបើកសាកល្បងកម្មវិធី Android 9.0 Pie Beta នេះបានចាប់ផ្ដើម នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ ជាមួយ​ទំហំ 1.17GB ដែលប្រទេសឥណ្ឌា អាចនឹងទទួលបានមុន។



អញ្ចឹង នេះគឺជាដំណឹងល្អមួយ ដែលក្រុមហ៊ុន HMD Global បានរៀបចំ សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនកំពូលរបស់ខ្លួន ដែល​នឹង​អាចទទួលបានប្រព័ន្ធប្រតិបត្តិការ Android ថ្មីនេះ។ យ៉ាងណា យើងនឹងរង់ចាំមើលបន្តទៀតថា តើស្មាតហ្វូនរបស់ក្រុមហ៊ុនណាខ្លះ ដែលនឹងទទួលបាន Android Pie Beta បន្ទាប់?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ទូរស័ព្ទ