CAMBO REPORT

Popup Advertising5 seconds

Xiaomi បើក​ក្រុមហ៊ុន​ទូរសព្ទ​ថ្មី​នៅ​ប្រទេស​ឥណ្ឌា!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មួយខែចុងក្រោយនេះ យើងបានលេចលឺដំណឹងមួយចំនួនមកហើយអំពី ទូរសព្ទម៉ាក POCO ដែលជា Brand ទូរសព្ទ​ថ្មី​ស្ថិត​នៅ​ក្រោម​ក្រុម​ហ៊ុន​អេឡិចត្រូនិច Xiaomi ហើយ​ក៏​ត្រៀម​ចេញ​ទូរសព្ទកំពូល​របស់ខ្លួនឆាប់ៗនេះផងដែរ។ ក្រុមហ៊ុន POCO ត្រូវ​បាន​បើក​យ៉ាង​ពិសេស​សម្រាប់ទីផ្សារប្រទេសឥណ្ឌា ដែលទើបសម្ពោធជាផ្លូវការថ្មីៗនេះទេ គ្រប់គ្រង់ដោយលោក Jai Mani ជាជនជាតិឥណ្ឌា ហើយ​ទូរសព្ទ​ដែលផលិតចេញមក គឺមានលក្ខណៈខុសពី Brand Xiaomi ដោយមិនប្រើប្រាស់ MIUI នោះទេ ថែមទាំងមាន​ដំណើរការ​ផលិត​ស្មាតហ្វូន​ចេញមកមានគោលការណ៍ ខុសគ្នាទៀតផង។



ចំណុចដែលធ្វើឲ្យក្រុមហ៊ុន POCO ប្លែកនោះ គឺហាក់ដូចជាមាននិន្នាការដូចក្រុមហ៊ុន OnePlus អញ្ចឹង គឺផលិតស្មាតហ្វូន​កំពូល​ប៉ុណ្ណោះ ប៉ុន្តែរក្សាតម្លៃទាប ហើយចេញលក់ជាសកលតែម្ដងគឺទៅកាន់ទ្វីបអឺរ៉ុប និងប្រទេសឥណ្ឌា ព្យាយាមមិនឲ្យ ក្រុមហ៊ុន​ដទៃ​ឆក់​ទីផ្សារ​ឥណ្ឌាពីក្រុមហ៊ុន Xiaomi របស់ខ្លួនបានឡើយ។ កាលពីប៉ុន្មានថ្ងៃមុននេះ យើងបានឃើញរូបភាព Pocophone មួយគ្រឿង​យ៉ាង​ច្បាស់ចែសតែម្ដង លេចធ្លាយចេញពី Twitter និងមានលក្ខណៈសម្បត្តិមួយចំនួនទៀតផង ដែលគេរំពឹងថា វានឹង​បង្ហាញ​ខ្លួន​ឆាប់ៗនេះ។ Pocophone មួយគ្រឿងនោះមានកូដម៉ាស៊ីនឈ្មោះ beryllium ឬឈ្មោះ Pocophone F1 ដែលមាន​រូបរាង​ខាងក្រោយ​និងខាងមុខ ប្រហាក់ប្រហែលនឹង OnePlus ៦ គ្រាន់តែវាប្រើប្រាស់​សំបក​ខ្លួន​ជាអាលុយមីញ៉ូម មើលទៅមិនសូវឡូយ​ឆាយ​ច្រើន​នោះ​ទេ។



កាមេរ៉ាខាងក្រោយរបស់វា ត្រូវបានលេចធ្លាយមកថាមានទំហំ ១២ + ៥ មេហ្គាភិចស៊ែល ដែលថតយកកម្រិតភាពច្បាស់ ១.៤ មីក្រូន​ភិចស៊ែល និងកាមេរ៉ាមុខហៅថា Super Pixel មានទំហំដល់ ២០ មេហ្គាភិចស៊ែល។ ឯផ្នែកកម្លាំងម៉ាស៊ីនវិញ គឺវានៅលំដាប់​កំពូល​ដោយ​យើង​បានឃើញពិន្ទុ Benchmark របស់វារួចមកហើយ វានឹងប្រើឈីប Snapdragon ៨៤៥ មានរ៉េមទំហំ ៦ ជីកាបៃ អង្គផ្ទុក​ទិន្នន័យ ៦៤ ឬ ១២៨ ជីកាបៃ ថាមពលថ្ម ៤,០០០ មីលីអំពែ និងអាចដំណើរការដោយ Stock Android ឬក៏ UX ថ្មី។ សម្រាប់​តម្លៃ​របស់ Pocophone F1 អាចនឹងនៅខ្ទង់ ៤០០ ដុល្លារ ដែលទាបជាងទូរសព្ទ Xiaomi ត្រកូល Mi និងត្រកូល Mix។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: XDA Tag: ទូរស័ព្ទ