CAMBO REPORT

Popup Advertising5 seconds

សាមសុងប្រចាំនៅកម្ពុជា​បើក​សន្និសីទ ជួប​ជុំ​ជា​មួយ​អ្នក​សារ​ព័ត៌មានស្តី​ពី​ព្រឹត្តិ​ការណ៍​សម្ភោធ​បង្ហាញ​ជា​ផ្លូវ​ការ​ពី​ ស្មាតហ្វូនត្រកូល Note ចុង​ក្រោយ​របស់​ខ្លួន (Note 9)

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

អ្នកប្រាកដជាបានដឹងពី កំពូលស្មាតហ្វូន Samsung Galaxy Note9 របស់ក្រុមហ៊ុន បច្ចេកវិទ្យាយក្សសាមសុងដែល បានបើកសម្ភោធជាផ្លូវការ កាលពីយប់មិញនេះនៅ ទីក្រុងញ៉ូយ៉កត្រូវ នឹងថ្ងៃទី 9សីហាឆ្នាំ 2018។

 


បន្ទាប់ពីព្រឹត្តិការណ៍ដ៏គួរ ឲ្យរំភើបរបស់ក្រុមហ៊ុនសាមសុងដែលត្រូវ បានដាក់បង្ហាញជូនដល់ ពិភពលោកពីទីក្រុងញ៉ូយ៉ក  នៅថ្ងៃទី 10 ខែសីហានេះ ក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជាបានអញ្ចើញ អ្នកសារព័ត៌មានជួបជុំគ្នា ទស្សនាការផ្សាយផ្ទាល់ នៅភោជនីយដ្ឋានទន្លេបាសាក់ II ក្នុងទីក្រុងភ្នំពេញ ដើម្បីធ្វើជាសាក្សី នៃការបង្ហាញជា សកលនៃការបើក កំណត់ត្រាថ្មីនៃ កំពូលស្មាតហ្វូន Samsung Galaxy Note 9 ដែលពិភពលោក កំពុងទន្ទឹងរង់ចាំនេះ។

 


Note9 រក្សារូបរាងរចនាដ៏ទំនើបប្រណីត និងស្រស់ស្អាតបំផុត ជាមួយអេក្រង់ ស្ទើរគ្មានគែមនិងកោងនៅគែមទាំងសងខាង លាតភ្លឺច្បាស់ត្រជាក់ភ្នែក ផ្តល់នូវភាពផ្ដេកធំទូលាយ និងភាពបញ្ឈរខ្ពស់ ខណៈដែលពណ៌របស់វា ត្រូវបានបើកបង្ហាញលើ អេក្រង់ធំបំផុតនៃប្រភេទ phablet និងធ្វើឲ្យរូបភាពហាក់ដូចជាលោតផុស លើអេក្រង់នៅក្នុងដៃ របស់អ្នកតែម្តង។ ចំពោះអេក្រង់របស់ ស្មាតហ្វូនជំនាន់ថ្មី Galaxy Note9 មានសមត្ថភាពបង្ហាញ រូបភាពក្រោមពន្លឺថ្ងៃ បានប្រសើរនិង ច្បាស់ល្អជាងមុន ដែលមានន័យថា ផ្ទាំងអេក្រង់មានពន្លឺភ្លឺជាងមុន។

 


Note9 មានបំពាក់កាមេរ៉ាភ្លោះ ផ្នែកខាងក្រោយ ទំហំ 12 មេហ្គាភិចស៊ែល ជាមួយនឹងកម្រិត Aperture F1.5 មានសមត្ថភាព ថតរូបបានកាន់តែស្អាត ប្រកបដោយគុណភាព ខ្ពស់ទោះក្នុងស្ថានភាពងងឹតបន្តិច ក៏ដោយរួមនឹងមុខងារ ថតរូបពិសេសដូចជា Live Focus និង Bokeh Effects ហើយមួយគ្រាប់ទៀតគឺមានទំហំ 12 មេហ្គាភិចសែល (F2.4) សម្រាប់ថត Portrait និងមានសមត្ថភាពទប់លំនឹងបាន កាន់តែប្រសើរជាងមុន។ កាមេរ៉ាក្រោយ នេះត្រូវបានក្រុមហ៊ុន រចនាបែបថ្មីដែលមានរាងផ្ដេកនៅចំកណ្ដាល និង មាន LED Flash សម្រាប់ជំនួយដល់ការ ថតពេលយប់ និងកន្លែងដែលមានពន្លឺទាបរួមជាមួយ នឹងការរំកិលទ្រនាប់ស្កេន មកដាក់នៅខាងក្រោម បង្គំកាមេរ៉ាភ្លោះវិញ ដើម្បីជៀសវាងការប៉ះកាមេរ៉ា ពេលចង់ស្កេនម្រាមដៃ។

 


Note9 មានបំពាក់សេនសឺលើ កាមេរ៉ាខាងមុខនិងមានប្រើប្រាស់ មុខងារដោះសោរ Face Recognition ដែលធ្វើឲ្យស្មាតហ្វូននេះកាន់តែមានសុវត្ថិភាព និងទាន់សម័យថែមមួយកម្រិតទៀតផងដែរ។ សម្រាប់កាមេរ៉ាមុខវិញ Note9 មានភ្ជាប់កាមេរ៉ាទំហំ 8 មេហ្គាភិចសែល អមជាមួយនឹងភ្លើង LED Flash ដែលផ្តល់ជូនអ្នកប្រើប្រាស់ថតរូប Selfie បានយ៉ាងស្រស់ស្អាតបំផុត។

 


បន្ថែមពីនេះ Galaxy Note9 មានទម្ងន់ធ្ងន់ជាង Galaxy Note មុនៗ បន្តិច ដោយមានផ្ទុកថ្មទំហំដល់ 4000 mAh និងមានថាមពលរហូតដល់ 4000 mAh កាន់ថ្មបាន 1 ថ្ងៃ សម្រាប់ការប្រើប្រាស់ធម្មតា និងចាក់វីដេអូបាន 23 ទៅ 25 ម៉ោង ដែលនេះជាប្រយោជន៍ សំខាន់ជួយឲ្យអ្នករីករាយបានយូរ ដោយគ្មានការរំខាន។

 


ជាមួយដំណើរការប្រព័ន្ធ Android 8.1 Oreo ស្មាតហ្វូនដ៏ទំនើបនេះ មានសមត្ថភាពកាន់តែខ្ពស់ជាងមុន និងដើរលឿនជាងមុន ដោយប្រើបន្ទះឈីប Exynos 9810 ភ្ជាប់ដោយ RAM ទំហំ 6GB/មេមូរី 128GB ថែមទាំងអាចបន្ថែមម៉េម៉ូរីកាត micro SD រហូតដល់ 512GB   ដោយមិនចាំបាច់បារម្ភ ពីការឆាប់ពេញនោះទេ។


លោក Seungho Choi អគ្គនាយកក្រុមហ៊ុនថៃ សាមសុងអេឡិចត្រូនិច ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ខ្ញុំមានទំនុកចិត្តនិងជឿជាក់ យ៉ាងខ្លាំងក្លាបំផុតទៅលើ ចំណែកទីផ្សារក្នុងប្រទេសកម្ពុជា របស់ទូរស័ព្ទដៃមួយនេះដែល អាចដណ្តើមយកបានមិន ខុសពីជំនាន់មុនៗរបស់ត្រកូល Galaxy នោះឡើយ។ លោកបានបន្ថែមថា Samsung Galaxy Note9 ដែលជាស្មាតហ្វូនក្នុង ក្ដីសុបិន្តរបស់អ្នកប្រើប្រាស់ បាននាំមកនូវបទពិសោធថ្មី មួយកម្រិតទៀតដែលពុំធ្លាប់មានពីមុនមក ដែលនឹងធ្វើឲ្យយើងទទួលបាន ការកម្សាន្តដ៏ល្អឥតខ្ចោះ និងឥតរង្គាសចិត្តឡើយ។ ទូរស័ព្ទម៉ូដែលថ្មីនេះ ជាដៃគូជាទីពេញចិត្ត ដែលនៅពេលដែលអ្នក បានកាន់ហើយមិនចង់ដាក់ចុះ ហើយជាស្មាតហ្វូនដែលគួរមានក្នុងដៃរបស់អ្នក ដែលចូលចិត្តជីវិតស៊ីវិល័យ និងការកម្សាន្តដោយ ភាពងាយស្រួល”។

 


Samsung Galaxy Note9 ក៏ជាស្មាតហ្វូនដែលអាចប្រើប្រាស់ ស៊ីមបានពីរផងដែរនិងមាន
បីពណ៌សម្រាប់ទីផ្សារកម្ពុជាគឺ៖ ពណ៌ខ្មៅ, ពណ៌ខៀវ និងពណ៌ទង់ដែង ដោយមានភ្ជាប់ជាមួយនូវប៊ិច S-Pen ដែលមានការលក្ខណៈ វិវត្តន៍ជាងមុន អាចឲ្យអ្នកគូសវាសតាមចំណង់ដែលចង់បាន និងបង្កើតជារូបភាពរស់រវើក ដែលយើង ហៅថា Live Message សម្រាប់ផលិតរូបភាព GIF ដោយប្រើប៊ិចគូស, អាចកត់ត្រាបានភ្លាមៗនៅលើ Screen និង មុខងារបកប្រែភាសា អក្សរនៅលើរូបភាពបានទៀតផង។ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ S-Pen នេះបំពាក់នូវ Bluetooth ដែលអាចឲ្យ S-Pen ជា Remote control សម្រាប់បញ្ជា Slide , ជាឧបករណ៏បញ្ជាសម្រាប់ថតរូប Selfie និងកែប្រែរូបជាដើម។

 


ទូរស័ព្ទនេះនឹងដាក់ឲ្យកម៉្មង់ទិញទុកមុន (Pre-Order) នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី 11 ដល់ 21 សីហា និង អតិថជនអាចទទួល យកទូរស័ព្ទនៅថ្ងៃទី 22 ដល់ 24 សីហា 2018។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Samsung Cambodia Tag: ទូរស័ព្ទ