CAMBO REPORT

Popup Advertising5 seconds

ឆ្នាំងសាក​ឥតខ្សែ Samsung Duo ទិញ​តែ​មួយ​សាក​បាន​ពីរ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ឆ្នាំមុន Apple បានបញ្ចេញបន្ទះសាកថ្មឥតខ្សែខ្នាតទ្រវែង AirPower អាចសាកបាន ឧបករណ៍ច្រើន​ក្នុង​ពេល​តែ​មួយ​មែន​ទេ? ពេល​នេះ Samsung ក៏ចេញឧបករណ៍សាកថ្មឥតខ្សែថ្មី ដើម្បីដេញតាមគូ​ប្រជែងរបស់គេ។ នេះគឺជា Wireless Charger Duo ដែលក្រុមហ៊ុន Samsung បានដាក់បង្ហាញកាលពីព្រឹត្តិការណ៍ Unpack កាលពីយប់មិញ ដែលអាចនឹងធ្វើឲ្យ Apple ត្រៀម​បញ្ចេញ​រ​បស់ថ្មីផងដែរ។



ចំណុចដែល AirPower អាចធ្វើបានគឺវាមានបន្ទះសាកថ្មធំទូលាយ អាចសាកថ្មឧបករណ៍ ៣ នៅក្នុងពេលតែមួយ ប៉ុន្តែថាមពល​ដែល​វាបញ្ចេញមកគឺមិនស្មើរគ្នានោះទេ ពោលវាមិនមានបច្ចេកវិទ្យាសាកថ្មលឿនមកតំណាលគ្នានោះទេ។ ចំណែកឯ Samsung Duo វាត្រូវបានប្រើប្រាស់នូវបច្ចេកវិទ្យា Qi នៅបន្ទះបញ្ចូនថាមពល ២ កន្លែងដែលអាចបញ្ជូនថាមពល Fast Charging បាន​ដំណាល​គ្នាគឺ ១២ វ៉ុល ២.១ អំពែ និងប្រើប្រាស់រន្ធដោតពីក្រោយជាប្រភេទ USB-C។ ម្យ៉ាងវិញទៀត វាមានទាំងបន្ទះបញ្ឈរ សម្រាប់​សាក បញ្ឈរឲ្យយើងអាចមើលឃើញអេក្រង់ Always on Display ពេលកំពុងសាកផងដែរ ប្រសិនបើយើងកំពុងគេនៅលើគ្រែ។



បច្ចុប្បន្ននេះ ឆ្នាំងសាកនេះមិនទាន់ចេញលក់ជាផ្លូវការនៅក្រៅប្រទេសនោះទេ ហើយក៏មិនទាន់ដឹងអំពីតម្លៃនៅឡើយទេ ព្រោះ​ក្រុមហ៊ុន Samsung គ្រាន់តែបង្ហាញថា វានឹងមានលក់ឆាប់ៗខាងមុខនេះប៉ុណ្ណោះ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ