CAMBO REPORT

Popup Advertising5 seconds

S-Pen របស់ Galaxy Note ៩ មាន​សមត្ថភាព​អាច​ធ្វើ​អ្វី​ខ្លះ?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

S-Pen ឬយើងហៅថា Stylus Pen ដែល​មាន​នៅ​លើ Galaxy Note តាំងពី​ជំនាន់​ដើម​មក មាន​លក្ខណៈ​សម្បត្តិ​កាន់​តែ​ប្រសើរ​ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយឆ្នាំ ២០១៨ គឺជាការបន្ថែមធ្វើឲ្យ Galaxy Note ៩ កាន់តែពិសេសប្លែកពីទូរសព្ទដទៃ មិនមែន​គ្រាន់​តែ​ជា​ប៊ិច​គូសសរសេរធម្មតាឡើយ។ កាលពីឆ្នាំមុន យើងបានឃើញមុខងារ S-Pen មួយចំនួនធំនៅលើ Galaxy Note ៨ រួចម​កហើយ​ដូច​ជា អាចសរសេរលើអេក្រង់ភ្លាមៗច្រើនទំព័រ, បង្កើតរូបភាពមានចលនា, មុខងារបកប្រែភាសា ។ល។ ចំណែកនៅលើ Galaxy Note ៩ ការផលិត S-Pen ត្រូវបានកែប្រែថ្មី។ ពណ៌របស់​ប៊ិច​ធ្វើឲ្យស៊ីជាមួយពណ៌ទូរសព្ទគឺមានពណ៌ខ្មៅ, ពណ៌ស្វាយ, ពណ៌ប្រផេះ, ចំណែក​ទូរសព្ទពណ៌ខៀវត្រូវប្រើប៊ិចពណ៌លឿង។



ការផលិតរបស់វាត្រូវបានភ្ជាប់នឹងបច្ចេកវិទ្យា BLE (Bluetooth Low-Energy) ដែលបច្ចេកវិទ្យា Bluetooth នេះអាចឲ្យ​យើង​បញ្ជា​ឆ្ងាយពីទូរសព្ទដល់ ១០ ម៉ែត្រឯណោះ ងាយស្រួលដល់ការបញ្ជាថតរូប ចេញពីកាមេរ៉ារបស់ Note ៩នៅពេលថតគ្នាច្រើន និង​ងាយ​ស្រួល​ដល់​ការ​ផ្លាស់ប្ដូរ Slide នៅពេលធ្វើបទបង្ហាញរបស់អ្នកផងដែរ។ ចំណែកឯការទស្សនាវីឌីអូ យើងក៏អាចកំណត់​តាម​រយៈ​ប៊ិច​នេះ​ផង​ដែរ ប៉ុន្តែដូចយើងដឹងថាហើយ ក្នុងការប្រើប្រាស់ឧបករណ៍ដែលមាន Bluetooth គឺវាត្រូវការប្រើប្រាស់ថាមពល ហើយ​សម្រាប់ S-Pen នេះវាក៏បានភ្ជាប់នូវបច្ចេកវិទ្យាសាកថ្មលឿនផងដែរ ដោយសាកម្ដងប្រើពេលត្រឹមតែ ៤០ វិនាទីប៉ុណ្ណោះ អនុញ្ញាតិ​ឲ្យ​យើង​បញ្ជាបានដល់ ៣០ នាទី ឬចុច ២០០ ដងឯណោះ។



មុខងារធំៗ វាក៏នៅតែធ្វើការបានដូចជាប៊ិចរបស់ Note ៨ ដែរដូចជាការបកប្រែ បង្កើតរូបភាពមានចលនា កត់ចំណាំជាដើម ហើយ​បន្ថែមនេះទៀត យើងអាចប្រើវាគូសវាសបានធ្វើជា Painting Tablet នៅក្នុងការគូស ឬជំនួស Mouse បាននៅ​ពេល​វា​ដើរ​តួ​ជា​កុំព្យូទ័រ Samsung Dex ម្យ៉ាងទៀត ក្រុមហ៊ុនបានសហការជាមួយ PENUP ដែលយើងអាចរក្សាគំនូរដែលយើងបានគូរ ឬអាចគំនូរដែលវិចិត្រករបានគូសជាង ២ លានដើម្បីឲ្យការគូសរបស់យើង រៀនតាមបានឆាប់ចេះ។ ចុងក្រោយគឺមុខងារ Live Message ដែលកាន់តែល្អ ក្នុងការកែកុនរូបភាព AR Emoji របស់អ្នក ដើម្បីផ្ញើទៅមិត្តភ័ក្ដិ និងបង្ហោះចូលបណ្ដាញសង្គម។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: WCCF Tech Tag: ទូរស័ព្ទ