CAMBO REPORT

Popup Advertising5 seconds

មកទស្សនា វីដេអូចំនួន ៦ ដែល​បង្ហាញ​ពី លក្ខណៈសម្បត្តិរបស់ Galaxy Note 9

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បន្ទាប់ពីក្រុមហ៊ុន Samsung បានដាក់បង្ហាញនូវ កំពូលស្មាត​ហ្វូន​របស់​ខ្លួនគឺ Galaxy Note 9 រួចមក យើងសង្គេតឃើញថា មាន​បណ្តាសារព័ត៌​មាន​ជាច្រើន បានចុះផ្សាយពាក់ព័ន្ធនឹងទូរសព្ទមួយនេះ។ ចំនុចទាំងនោះ រួមមាន សមត្ថភាព​នៃ​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ, ទំហំអេក្រង់, កម្លាំងម៉ាស៊ីន, បច្ចេកវិទ្យាថ្មីៗ, កម្លាំងថ្ម, លក្ខណះពិសេសរបស់ S Pen និង ចំនុចផ្សេងជាច្រើនទៀត។



អញ្ចឹងថ្ងៃនេះដែរ យើងសូមបង្វែរអារម្មណ៍ ប្រិយមិត្តអ្នកអានទាំងអស់គ្នា អោយមកទស្សនា វីដេអូចំនួន 6 ដែល Samsung បាន​បង្ហោះ ដើម្បីបង្ហាញពីលក្ខណៈពិសេសរបស់ Galaxy Note 9 វិញម្តង។ ចង់ដឹងថា វាមានចំនុចប្លែកអ្វីខ្លះនោះ សូមទស្សនា​ដូចខាង​ក្រោម៖


•    វីដេអូទី ១ នេះ បង្ហាញពីការឌីហ្សាញរចនាបថរូបរាង ដែលមានលក្ខណៈកាន់តែប្រសើរ ជាមួយនឹងអេក្រង់លាតធំ និងមាន​ពណ៌​ថ្មី ដ៏ទាក់ទាញ!




•    វីដេអូទី ២ និងទី ៣ នេះ បង្ហាញពីចំនុចពិសេស ជាមួយនិងអត្ថប្រយោជន៍របស់ S-Pen ជំនាន់ថ្មី






•    វីដេអូទី ៤ បង្ហាញពីមុខងារវៃឆ្លាត AI ដែលភ្ជាប់មកជាមួយកាមេរ៉ាភ្លោះ សម្រាប់ជាជំនួយ ដល់ម្ចាស់ស្មាតហ្វូន សម្រាប់ការ​ថត​រូប ទៅតាមកាលៈទេសៈ ដូចជាថតអាហារ សត្វ ទេសភាព និងជាច្រើនផ្សេងទៀត




•    វីដេអូទី ៥ បង្ហាញពីចំនុចពិសេសដូចជា អាវក្រោះការពារទឹក និងការបន្ថែមម៉េម៉ូរីក្រៅបានដល់ 512GB




•    វីដេអូចុងក្រោយ បង្ហាញពីមុខងារ DeX ដែលប្រើជាមួយ Note 9




សរុបមក ការបង្ហាញលក្ខណៈពិសេសរបស់ Note 9 តាមរយៈវីដេអូទាំងនេះ គឺពិតជាធ្វើអោយយើង មើលឃើញពីភាពពិសេសដោយ​ផ្ទាល់ ជាជាងការអាន បានមួយកម្រិតថែមទៀតផងដែរ។ យើងអាចនិយាយបានថា លើកនេះ ក្រុមហ៊ុន Samsung គឺបានបង្ហាញ​ថា ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ពិតជាមានចំនុចល្អៗច្រើន បើធៀបទៅនឹង Note ជំនាន់មុន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ទូរស័ព្ទ