CAMBO REPORT

Popup Advertising5 seconds

នេះជា Galaxy Home ដើម្បីឆ្លើយ​តប​ទៅ​នឹង HomePod

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ការផលិតឧបករណ៍បំពងសម្លេងវៃឆ្លាត មិនមែនជារឿងពិបាក​សម្រាប់ក្រុមហ៊ុន Samsung ឡើយ​ព្រោះ​ក្រុមហ៊ុននេះ មាន​គ្រឿង​បន្លាស់​គ្រប់​គ្រាន់ដើម្បីផលិតខ្លួនឯង, មានបច្ចេកវិទ្យាវៃឆ្លាតផ្ទាល់ខ្លួន និងមានសហការល្អជាមួយក្រុមហ៊ុន AKG ផងដែរ។ ឧបករណ៍​បំពងសម្លេងវៃឆ្លាតបច្ចុប្បន្ននេះ មានក្រុមហ៊ុនតែ ៣ ប៉ុណ្ណោះ ដែលស្ថិតនៅចំណុចលេចធ្លោរ និង​ប្រើប្រាស់​មុខងារ​វៃឆ្លាត​ផ្ទាល់ខ្លួន ដូចជា Apple HomePod ប្រើប្រាស់ Siri, Amazon Echo ប្រើប្រាស់ Alaxa, និង Goole Home ប្រើប្រាស់ Google Assistant ចំណែក​ពេលនេះមានដៃគូរប្រជែងមួយទៀត Galaxy Home ប្រើប្រាស់ Bixby។ 



ក្រុមហ៊ុន Samsung ព្យាយាមយកចិត្តទុកខ្លាំងទៅលើមុខ Bixby ២.០ របស់ខ្លួននេះ ដោយផលិតវាបានមួយ វាអាចប្រើប្រាស់នៅ​លើ​ឧបករណ៍​វៃឆ្លាត ជាច្រើនរបស់គេ ជាចំណង Ecosystem នោះ ហើយក្រុមហ៊ុន Xiaomi ក៏កំពុងព្យាយាមធ្វើតាមផងដែរ។ ដូច​អ្វីដែលយើងបានឃើញកន្លងមកអញ្ចឹង ឧបករណ៍បំពងសម្លេងវៃឆ្លាត គឺមិនមែនប្រើប្រាស់សម្រាប់តែស្ដាប់កំសាន្ដនោះទេ ប៉ុន្តែវា​ដើរ​តួជំនួយការក្នុងផ្ទះ និងភ្ជាប់ជាមួយឧបករណ៍ក្នុងផ្ទះទាំងអស់ ដែលសាមសុងហៅថា SmartThings។ នូវរាល់ការបញ្ជាទៅលើ Galaxy Home នេះវាមានភាពងាយស្រួលមែនទែន ដោយសារវាមានបញ្ញាសប្បនិមិត្តអាចស្ដាប់យើងនិយាយបាន អញ្ចឹងគ្រាន់​តែ​ដាស់​វា​ឲ្យភ្ញាក់ ដោយនិយាយ “Hey Bixby” រួចបញ្ជាអ្វីដែលអ្នកចង់។



និយាយពីរូបរាងរបស់ Galaxy Home គឺធំជាង HomePod និង Amazon Echo ឯសមត្ថភាពវិញក៏ខ្លាំងផងដែរ ដោយកាលពី​យប់​មិញនេះ ក្រុមហ៊ុនបានដាក់ Galaxy Home ចំនួន ១៦០ គ្រាប់នៅក្នុងពិពណ៌ទាំងមូល ហើយការបញ្ចេញ​សម្លេង​របស់​វា​លាន់​ខ្លាំង ដូចជាការប្រគុំតន្ត្រីអញ្ចឹង។ វាមានបាសសម្លេង Subwoofer ជុំវិញមួយតួខ្លួនតែម្ដង ដែលអាចជះសម្លេង ៣០៦ ដឺក្រេ និង​ត្រូវបានសហការជាមួយក្រុមហ៊ុន AKG ក្នុងការផលិត។ នៅខាងក្រោមមានជើង ៣ និងខាងលើសុទ្ធតែប៊ូតុងប៉ះបញ្ជាទូទៅ ដេញ​ភ្លើងពណ៌ស។



សម្រាប់ការ Stream តន្ត្រីស្ដាប់លើឧបករណ៍បំពងសម្លេងវៃឆ្លាតរបស់ក្រុមហ៊ុនដទៃ ដូចជា HomePod គេប្រើប្រាស់ Apple Music និង Amazon Echo ប្រើប្រាស់ Music Service ដែលនៅលើ Galaxy Home មិនទាន់មានផលិតផលផ្ទាល់ខ្លួននៅឡើយទេ ដូចនេះ​ក្រុមហ៊ុន Samsung នៅសហការជាមួយនឹង Spotify ដែលជាដៃគូរសហការរាប់ឆ្នាំមកហើយ។ ចំពោះរន្ធដោត Galaxy Home មានតែខ្សែបញ្ជូនថាមពលមួយប៉ុណ្ណោះ ហើយអ្វីដែលវាខ្វះខាតនោះគឺរន្ធ Aux សម្រាប់ភ្ជាប់ទៅកាន់ឧបករណ៍នានា។



អញ្ចឹងទាំងនេះគឺជាលក្ខណៈសម្បត្តិមួយចំនួនរបស់ Galaxy Home ដែលក្រុមហ៊ុន Samsung នៅមិនទាន់​ប្រាប់​អំពី​វា​ច្បាស់​នៅ​ឡើយ​ទេ សូម្បីតែថ្ងៃចេញលក់ តម្លៃ និងលក្ខណៈសម្បត្តិខាងក្នុងបន្ថែម ក្រុមហ៊ុនមិនទាន់បង្ហាញច្បាស់នៅឡើយ។ ដូចនេះមាន​តែ​រង់ចាំ​ពេលដែលវាចេញលក់ ក្រុមការងារខេមបូរីផត នឹងធ្វើតេស្ដ ហើយបង្ហាញលក្ខណៈសម្បត្តិជូនដល់ប្រិយមិត្តតែប៉ុណ្ណោះ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ