CAMBO REPORT

Popup Advertising5 seconds

តើ Samsung បានអាប់ដេតលក្ខណៈសម្បត្តិអ្វីខ្លះពី Note 8 ទៅ Note 9?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ពីមួយឆ្នាំទៅ ទៅមួយឆ្នាំ រាល់ក្រុមហ៊ុនផលិតស្មាតហ្វូន តែងតែព្យាយាម កែខៃ និងអាប់ដេតទៅលើផលិតផលរបស់ពួកគេ ពីមួយ ជំនាន់ ទៅមួយជំនាន់ អោយកាន់តែមានភាពប្រសើរឡើង ដើម្បីតម្រូវចិត្តអ្នកប្រើប្រាស់។ ចំនុចអាប់ដេតទាំងនោះ រួមមាន ទំហំ អេក្រង់ លក្ខណៈសម្បត្តិ កម្លាំងម៉ាស៊ីន ឬសមត្ថភាពកាមេរ៉ា ជាដើម ប៉ុន្តែតម្លៃ ក៏អាស្រ័យទៅតាមហ្នឹងដែរ។



ជាក់ស្តែង កាលពីយប់មិញនេះ ក្រុមហ៊ុន Samsung ក៏បានចេញធ្វើការប្រកាសចេញ ស្មាតហ្វូនលំដាប់កំពូលត្រកូល Note របស់ខ្លួន ម៉ូឌែល Note 9 ជំនាន់ថ្មី ជាផ្លួវការហើយ ដើម្បីអោយពិភពលោក បានឃើញ។ ចុះមិត្តអ្នកអានចង់ដឹងទេថា តើ Samsung បានអាប់ដេតលក្ខណៈសម្បត្តិអ្វីខ្លះរវាង Note និង Note 9?
 
អញ្ចឹង សម្រាប់ថ្ងៃនេះ យើងនឹងធ្វើការបង្ហាញពី លក្ខណៈសម្បត្តិសំខាន់ៗ មួយចំនួនរវាង Note 8 ធៀបជាមួយ Note 9 តាមរយៈរូបភាព ដូចខាងក្រោម៖



សរុបមកវិញ យើងអាចធ្វើការ វាយតម្លៃបានថា ពីម៉ូឌែល Note 8 មកម៉ូឌែល Note 9 នេះ គឺមានការផ្លាស់ប្តូរ អោយ កាន់ តែ ប្រសើរ ជាងមុនច្រើន ដូចជា ទំហំអេក្រង់, ទំហំអង្គចងចាំ, ទំហំគុណភាព កាមេរ៉ាខាងក្រោយ, ទំហំថាមពលថ្ម និងចំនុចផ្សេងៗ មួយចំនួនទៀត។ ចុះមិត្តអ្នកអាន យល់យ៉ាងណាដែរ ចំពោះលក្ខណៈសម្បត្តិរបស់ Note 9 នេះ?



***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ទូរស័ព្ទ