CAMBO REPORT

Popup Advertising5 seconds

Galaxy Watch មាន​​អ្វី​​ពិសេស​​ឬ​​អ​ត់?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ទីបំផុត Galaxy Watch ប្រចាំឆ្នាំ ដែលប្រិយមិត្តរបស់ Samsung ទន្ទឹង​រង់​ចាំ បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ហើយ នៅក្នុងព្រឹត្តិការណ៍ Unpacked Galaxy Note ៩ យប់​មិញ​នេះ។ Galaxy Watch ត្រូវបានបែងចែកចេញជា ២ ម៉ូឌែលគឺម៉ូឌែល 3G/LTE មានទំហំ ៤៦ មីលីម៉ែត្រ​មានជំរើសពណ៌ប្រាក់ និងពណ៌ខ្មៅ ឯម៉ូឌែលប្រើ Bluetooth ធម្មតាមានទំហំ ៤២ មីលីម៉ែត្រមានពណ៌មាសផ្កាឈូក។



រូបរាងរបស់ Galaxy Watch ៤៦ មីលីម៉ែត្រ ត្រូវបានបំពាក់មកនូវអេក្រង់ Super AMOLED ទំហំ ១.៣ អ៊ីញនឹងថាមពលថ្ម ៤៧២ មីលីអំពែ ចំណែកឯម៉ូឌែល ៤២ មីលីម៉ែត្រប្រើអេក្រង់ទំហំ ១.២ អ៊ីញនិងថាមពលថ្ម ២៧០ មីលីអំពែ។ ផ្ទៃអេក្រង់របស់វា ត្រូវបាន​ការពារ​ដោយកញ្ចក់ Gorilla DX+ ដែលក្រុមហ៊ុន Corning ទើបប្រកាសចេញក្ដៅៗ ហើយវាក៏មានអាវក្រោះការពារ 5ATM និង​កម្រិត IP68 ផងដែរ។



ថាមពលថ្មរបស់ Galaxy Watch ក្រុមហ៊ុនបានអះអាងថា សាកម្ដងវាអាចប្រើប្រាស់បាន ២ ទៅ ៣ ថ្ងៃមិនមានបញ្ហា​ដូច​ជំនាន់​មុន​ទេ ហើយវាក៏មានមុខងារសុខភាពជាច្រើនទៀតផងដែរ ដូចជាវាស់ចង្វាក់បេះដូង តាមដានលំហាត់ប្រាណ និងដំណេក ។ល។ នៅ​ម៉ាស៊ីន​ខាងក្នុង Galaxy Watch ដំណើរដោយ Tizen OS ៤.០ ដែលរត់ដោយខួក្បាយ Exynos ៩១១០ ស៊ីភីយូ Dual-Core ល្បឿន ១.១៥ ជីកាហឺត សម្រាប់គ្រប់គ្រងលើស៊េនស័រជាំច្រើនដូចជាចង្វាក់បេះដូង, ស៊េនស័រវាស់ល្បឿន, សន្ទះបង្វិលនៅ​ផ្ទៃ​ខាង​លើ​នាឡិកា, វាស់សម្ពាធ, និងស៊េនស័រតម្លើងឬបន្ថយពន្លឺដោយស្វ័យប្រវត្តិជាដើម ដែលទាំងនេះហើយគឺជាអ្វីដែល Galaxy Watch ផ្ដោតសំខាន់។ ម៉ាស៊ីនខាងក្នុង ក៏មានរ៉េមទំហំ ១.១៥ ជីកាបៃ និងអង្គផ្ទុកទិន្នន័យ ៤ ជីកាបៃ ចំណែកឯម៉ូឌែល Bluetooth មាន​រ៉េម​ត្រឹមតែ ៧៦៨ ជីកាបៃប៉ុណ្ណោះ និងអង្គផ្ទុកទិន្នន័យ ៤ ជីកាបៃដូចគ្នា។



Galaxy Watch នឹងត្រូវដាក់លក់ជាផ្លូវការនៅថ្ងៃទី ២៤ ដូចជា Galaxy Note ៩ ដែរសម្រាប់ទីផ្សារអាមេរិច ចំណែក​ឯ​តម្លៃ​របស់​វាគឺ៖


•    ៣៤៩.៩៩ ដុល្លារសម្រាប់ម៉ូឌែល ៤៦ មីលីម៉ែត្រ
•    ៣២៩.៩៩ ដុល្លារសម្រាប់ម៉ូឌែល ៤២ មីលីម៉ែត្រ

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: WCCF Tech Tag: នាឡិកាវៃឆ្លាត