CAMBO REPORT

Popup Advertising5 seconds

Huawei បាន​ចាប់​​ផ្តើម​​សា​ក​ល្បង​ដំណើរការ Android 9 Pie Beta សម្រាប់ P20​ និងស្មាតហ្វូន​​មួយ​​ចំនួន​​ទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie ទើបនឹងបានដំណើរការជាផ្លូវការ នាពេលប៉ុន្មានថ្ងែមុននេះ ហើយ​ក្រុមហ៊ុន Huawei ក៏​ដូច​ក្រុមហ៊ុនមួយចំនួនដែរ ដោយបានរៀបចាំធ្វើការសាកល្បង បើកដំណើរការប្រព័ន្ធប្រតិបត្តិការថ្មីនេះ ជាលក្ខណៈ Beta សម្រាប់​ស្មាតហ្វូន កំពូលរបស់ខ្លួនដូចជា P20, P20 Pro, Mate 10 និង Mate 10 Pro សម្រាប់ពេលដំបូងនេះ។



ការបើកសាកល្បងកម្មវិធី Android 9.0 Pie Beta នេះបានចាប់ផ្ដើមធ្វើឡើងកាលពីដើមសប្តាហ៍នេះ សម្រាប់ស្មាតហ្វូន​ទាំងបួន​នេះ ហើយមិនទាន់បានការកំណត់ថា វានឹងចេញអោយអ្នកប្រើប្រាស់គ្រប់គ្នា នៅពេលណានោះឡើយ។ ប៉ុន្ដែដោយសារតែប្រព័ន្ធ EMUI ដែលជាប្រព័ន្ធប្រតិបត្តិការ Android មួយដែលមានទំហំធំបំផុត បើប្រៀបធៀបទៅក្នុង UI ផ្សេងៗ ដូច្នេះក្រុមហ៊ុន Huawei ទំនងជាមិនស្ថិតនៅក្នុងចំណោមជាមួយក្រុមហ៊ុន ដែលនឹងដាក់ Android 9.0 Pie មុនគេនោះឡើយ ហើយអាចនឹ​ង​យូរ​ជាង​​គេផងដែរ បើដូចតាមការមើលឃើញពីដើមមក។ ការអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie សម្រាប់ស្មាតហ្វូន Honor 10 និង Honor V10 ក៏កំពុងតែដំណើរការផងដែរ ដោយក្រុមហ៊ុនបានបញ្ជាក់នៅក្នុងការបង្ហោះ លើបណ្តាញទំនាក់​ទំនង​សង្គម​ចិន Weibo កាលពីដើមសប្តាហ៍នេះ។ ទន្ទឹមគ្នានេះដែរ EMUI ជំនាន់ទី 9 ក៏នឹងអាចដាក់ចេញជាផ្លូវការនៅចុងខែកញ្ញានេះ ប៉ុន្ដែ​យើង​មិនទាន់ដឹងថាវាប្រើប្រាស់ដោយប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo ឬ 9.0 Pie នៅឡើយទេ។



សរុបមកនេះ ក្រុមហ៊ុន Huawei បានអោយដំណឺងល្អទៅអោយ អ្នកប្រើប្រាស់ស្មាតហ្វូនកំពូលរបស់ខ្លួន ដែលនឹង​អាច​ទទួល​បាន​ប្រព័ន្ធប្រតិបត្តិការ Android ថ្មីនេះ ប៉ុន្ដែមិនទាន់បានដឹងច្បាស់ពីពេលវេលា ដែលនឹងទទួលបាន នៅពេលណានោះឡើយ សម្រាប់ឥឡូវនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Android Headlines Tag: ទូរស័ព្ទ