CAMBO REPORT

Popup Advertising5 seconds

ទីបំផុត​ហ្គេម H1Z1 បាន​មក​ដល់ PS4 ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ពពួកប្រភេទហ្គេម Battle Royale ក្រៅពី PUBG និង Fortnite គឺនៅមានហ្គេម ដែលមាន​ភាព​ល្បី​ល្បាញ​បន្ដិចដែរ ហើយ​ហ្គេម​នោះ​មាន​ឈ្មោះ​ថា H1Z1 ដោយ​ទើប​តែប៉ុន្មាន​ខែ​មុខនេះ ក្រុមហ៊ុន Daybreak Game បានសម្រេចចិត្តបើកអោយអ្នកលើកុំព្យូទ័រ PC ទាញ​យក​ឥតគិតថ្លៃ ក្រោយពីបានដា​ក់លក់លើ Steam តាំងពីកាលចេញដំបូង។ H1Z1 បានចំណាយ​ពេល​អស់​ប៉ុន្មាន​ខែ​ហើយ​នៅ​លើ PS4 នៅក្នុងលក្ខណៈ Beta ប៉ុន្តែថ្ងៃនេះហ្គេម Battle Royale មួយនេះត្រូវបានដាក់បង្ហាញជាផ្លូវការនៅលើម៉ាស៊ីន PlayStation ហើយ។



ហ្គេម H1Z1 មានលក្ខណៈលេងដូចទៅនឹងហ្គេមប្រភេទ Battle Royal ដទៃទៀតដែរ ដោយអ្នកលេងចំនួន 100 នាក់តម្រូវ​អោយ​លោត​ចុះ​ទៅក្នុង Map ណាមួយ ដែលពួកគេត្រូវរកអាវុធផ្សេងៗ ដើម្បីការពារជីវិតខ្លួន។ ហ្គេមមួយនេះមានក្រាហ្វិក ដូចទៅនឹង PUBG ជាង Fortnite ដោយសារតែវាមើលទៅដូចជាក់ស្តែងពិត, Map វាមានទំហំធំ និងមានរថយន្តផ្សេងៗ ដែលអាច​បើកបរ​បាន​។ អ្វីដែលគួរអោយគត់សំគោលនោះ ដោយសារតែហ្គេម H1Z1 នេះគឺជាហ្គេមមួយ ដែលបានដាក់​ចេញ​តាំង​ពី​ពេល​មាន​ហ្គេម​ប្រភេទ Battle Royale ដំបូង ហើយបានធ្វើអោយអ្នកលេងហ្គេមខ្លាំងៗ (Pro Gamers) ចូលចិត្តវាផងដែរ កាលពីឆ្នាំ 2015 មក​ប៉ុន្ដែ​សម្រាប់ក្នុងពេលឥឡូវនេះប្រជាប្រិយភាពមានគម្រិតទាប ជាងហ្គេមទើបនឹងចេញផង។ ទោះបីជាយ៉ាងណា នាពេល​បច្ចុប្បន្ន​នេះ H1Z1 ត្រូវបានដាក់ជាផ្លូវការនៅលើ PS4 ហើយ ដូច្នេះអាចអោយអ្នកលេងហ្គេម Fortnite មានឱកាសដើម្បីចូល​ទៅ​សាកល្បង​លេង​ហ្គេម Battle Royale ក្នុងរបៀបលេងថ្មី ផ្សេងមួយទៀត។

សូមអ្នកចូលទស្សនាវីដេអូឈុតខ្លីខាងក្រោមដែលបង្ហាញពីហ្គេម H1Z1 នេះ៖




សរុបមក ហ្គេម H1Z1 ទីបំផុតត្រូវបានដាក់ជាផ្លូវការក្នុង PS4 ហើយបើសិនជាមិត្តអ្នកអានជា Fan នៃហ្គេមដែលជាលក្ខណៈ Battle Royale គួរតែសាកល្បងហ្គេមនេះមើល ដោយហ្គេមមួយនេះក៏មានក្នុងកុំព្យូទ័រដែរ និងឥតគិតថ្លៃថែមទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Tech Crunch Tag: កម្មវិធី-ហ្គេម