CAMBO REPORT

Popup Advertising5 seconds

វីដេអូ​បង្ហាញ​ពី​ការ​លេង​ហ្គេម Fortnite លើ​ស្មាតហ្វូន Android!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នាពេលបច្ចុប្បន្ននេះហ្គេមប្រភេទ Battle Royale បានជោគជ័យទៅទីផ្សារកុំព្យូទ័រ បន្ទាប់មកក៏បានចូលខ្លួន ទៅពពួកហ្គេម Mobile សម្រាប់លេងលើ ស្មាតហ្វូនផងដែរ។ ចំនែកហ្គេម Fortnite បានដាក់អោយអ្នក ប្រើប្រាស់ iOS ទាញយកហ្គេមរបស់ខ្លួន ទៅលេងជាងមួយឆ្នាំ មកហើយ ដោយអ្នកប្រើប្រាស់ Android ទើបនឹងបាន ដំណឹងថាក្នុងចុងខែនេះ ក៏អាចទាញយកមក លេងបានដែរ។ នាពេលឥឡូវនេះ ក៏បានលេចធ្លាយវីដេអូ មួយ ដែលបង្ហាញពីការ លេងហ្គេម Fortnite នេះ ជាលើកដំបូង លើស្មាតហ្វូន Android មួយគ្រឿង។

វីដេអូមួយនេះ ត្រូវបានបង្ហោះដោយក្រុម XDA ដែលបានបង្ហាញពីការ លេងហ្គេម Fortnite Mobile ហើយបានធ្វើអោយ មនុស្យជាច្រើន ចាប់អារម្មណ៍ផងដែរ។ ក្រុមហ៊ុន Epic Games ក៏អាចមានភាព ងាយស្រួលផងដែរ ក្នុងការពិចារណា លើការចែកចាយ APK ដោយខ្លួនឯង ប្រសើរជាងចែករំលែក 30% នៃប្រាក់ចំណេញ របស់ពួកគេជាមួយ Google ដូច្នេះមានន័យថាហ្គេម Fortnite Mobile នឹងមិនអាចមាន នៅក្នុង Google Play Store នោះទេ ប៉ុន្ដែអាចនឹងរកបាន ក្នុងវេបសាយផ្ទាល់ របស់ខ្លួនតែម្ដង។ ហេតុដែលក្រុម XDA ទទួលបានឯកសារ APK ហ្គេមមួយនេះ គឺដោយសារតែខ្លួន មានការស៊ើបអង្កេតឯកជន ទើបអាចយកមកដំឡើង លេងសាកល្បងបាន ប៉ុន្ដែមិនបានចែករំលែង ទៅកាន់សាធារណៈឡើយ។ ក្រុម XDA មួយនេះ ក៏បានសាកល្បងលេង នៅលើ Samsung Galaxy S9+, Google Pixel 2 XL និង Essential  PH-1 ផងដែរ។ អ្វីដែលត្រូវបានគេប្រទះឃើញ នោះគឺ ស្មាតហ្វូនទាំងឡាយណា ដែលបាន Root  ហើយ គឺអាចនឹងត្រូវបាន Ban ដោយហ្គេមនេះ តែម្តង។

សូមចូលទស្សនាវីដេអូខាងក្រោមដែលបានបង្ហាញពីការលេងហ្គេម Fortnite Mobile លើ Android៖

 

 

សរុបមក ហ្គេម Fortnite Mobile អាចរត់បានល្អ ចំពោះស្មាតហ្វូនកំពូល ប៉ុន្ដែតើហ្គេមមួយនេះ អាចនឹងយកឈ្នះ ប្រជាប្រិយភាពពី PUBG Mobile បានដែរឬទេ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: កម្មវិធី-ហ្គេម