CAMBO REPORT

Popup Advertising5 seconds

ចង់ដឹងទេថា ទំហំ​តួខ្លួន​របស់ Galaxy Note 9 ធៀប​នឹង​ស្មាត​ហ្វូន​កំពូល​ដទៃ ខុស​គ្នា​យ៉ាង​ណា​ខ្លះ?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ទីបំផុត ការដាក់បង្ហាញស្មាតហ្វូន Galaxy Note 9 ជំនាន់ថ្មី  របស់ក្រុមហ៊ុន Samsung ត្រូវបានបញ្ចប់រួចរាល់ជាស្ថាពរ ជាមួយនឹងរូបរាង កាន់តែប្រសើរ ដោយលើកនេះ អេក្រង់របស់ Note 9 ត្រួវបានកាត់បន្ថយគែមលើក្រោម អោយនៅសល់ កាន់តែតិចជាងមុន។ ចំណែកកាមេរ៉ាភ្លោះខាងក្រោយ ក៏ត្រូវបានផ្លាស់ប្តូររចនាបថផងដែរ ហើយជាពិសេសនោះ គឺសមត្ថភាពកាមេរ៉ាភ្លោះ ជំនាន់ថ្មីរបស់វា ធ្វើការបានកាន់តែល្អច្រើន បើធៀបទៅនឹងស្មាតហ្វូន លំដាប់កាមេរ៉ាផ្សេងៗទៀត។

 


យ៉ាងណា វាជាការបោះជំហ៊ានថ្មីមួយទៀត របស់ក្រុមហ៊ុន Samsung ដោយ Galaxy Note 9 គឺមានបំពាក់អេក្រង់លាតធំជាងមុន ជាមួយទំហំដល់ទៅ 6.4 អ៊ីញ ធំជាង Note 8 បន្តិច (6.3 អ៊ីញ) និងមានកម្លាំងថាមពលថ្មធំ ដល់ទៅ 4000mAh។ គួរបញ្ជាក់ថា ចំពោះ Galaxy Note 9 លើកនេះ មានវិមាត្រ បណ្ដោយ 161.9mm ទទឹង 76.4mm និងកម្រាស់ 8.8mm ចំណែកឯទម្ងន់របស់វាវិញគឺ 201 ក្រាម ហើយអ្នកក៏អាចមើលការ ប្រៀបធៀបទំហំតួខ្លួន របស់ Galaxy Note 9 ជំនាន់ថ្មីនេះ ជាមួយនឹងស្មាតហ្វូនកំពូលផ្សេងៗទៀត របស់ក្រុមហ៊ុនល្បីៗ បាននៅខាងក្រោម៖


•    Galaxy Note 9 ធៀបជាមួយ Note 8, Galaxy S9+ និង Galaxy S9+

 


•    Galaxy Note 9 ធៀបជាមួយ iPhone 8 Plus, iPhone X  និង iPhone 8

 


•    Galaxy Note 9  ធៀបជាមួយ Pixel 2 XL, OnePlus 6 និង LG G7 ThinQ

 


សរុបមកវិញ អាចនិយាយបានថា Galaxy Note 9 មានទំហំតួខ្លួន និងប្រវែង លើសគេបន្តិចហើយ បើធៀបទៅនឹង ស្មាតហ្វូនកំពូលផ្សេងៗ របស់ក្រុមហ៊ុនល្បីៗ ដែលយើងបាន បង្ហាញពីខាងលើនោះ ប៉ុន្តែប្រវែងរបស់វា រាងខ្លីជាង Galaxy Note 8 បន្តិច។យ៉ាងណា រូបរាងខាងក្រៅ និងទំហំ ក៏ជាផ្នែកមួយដ៏សំខាន់ផងដែរ អញ្ចឹងអ្នកគួរតែគិតគូរអោយហើយ មុននឹងធ្វើការសម្រេចចិត្ត ក្នុងការជ្រើសរើស យកទំហំទូរសព្ទមួយណា ដើម្បីអោយសាកសមនឹង ប្រអប់ដៃរបស់អ្នក។ ប៉ុន្តែវាក៏មិនជាបញ្ហាអ្វីដែរ ប្រសិនបើអ្នកមានលុយ សម្រាប់ទិញស្មាតហ្វូនស៊េរីថ្មីៗប្រើ ដើម្បីបន្ថែមនូវ ភាពទាន់សម័យនោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: PhoneArena Tag: ទូរស័ព្ទ