CAMBO REPORT

Popup Advertising5 seconds

ទីបំផុត Epic Game ប្រកាស​បញ្ចេញ Fortnite សម្រាប់ Android ក្នុង​សប្តាហ៍​នេះ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

អ្នកទាំងអស់គ្នា ប្រាកដជាស្គាល់ហើយ ជាមួយនឹងហ្គេម Fortnite ដោយវាគឺជាហ្គេម បែប Battle Royale ដែលមានអ្នកលេង យ៉ាងច្រើនមែនទែន រហូតដល់រាប់លាននាក់ មិនចាញ់ ដៃគូរប្រជែង PUBG : Player Unknown Battle Ground នោះទេ។ យ៉ាងណាមិញ បន្ទាប់ពីបានការរង់ចាំ យ៉ាងយូរ ពេលនេះ ហ្គេម Fortnite បានសម្រេច បើកអោយ អ្នកគាំទ្រលេង នៅលើ ប្រព័ន្ធប្រតិបត្តិការ Android ឆាប់ៗនេះហើយ គឺក្នុងសប្តាហ៍នេះ (មិនបានលើកឡើងថ្ងៃច្បាស់) នេះបើយោងតាម ការប្រកាសរបស់ នាយកប្រតិបត្តិការក្រុមហ៊ុន Epic Game នៅក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់ Samsung។

 


ជាផ្លូវការផងដែរ ដែលហ្គេមនេះ នឹងមិនមាន នៅលើ Playstore ទេ ដោយ Epic Game នឹងតម្រូវអោយអ្នកលេង ត្រូវចូលទៅកាន់គេហទំព័រខ្លួន រួចធ្វើការដោនឡូត Manually ទើបអាចលេងបាន។ មួយវិញទៀត បើតាមការប្រកាស គឺប្រព័ន្ធ Android នឹងមិនទាន់ទទួលបាន Fortnite Full Version នោះទេ បានន័យថា ការដាក់អោយលេងនៅលើ Android នេះ គឺជាជំនាន់ Beta តែប៉ុណ្ណោះ។

 


ទស្សនាវីដេអូ Fortnite នៅលើ Galaxy Note 9 ទាំងអស់គ្នា៖



***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Mai ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: GSMArena Tag: កម្មវិធី-ហ្គេម