CAMBO REPORT

Popup Advertising5 seconds

កំពុង​រង់ចាំ​វត្តមាន F9 បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​មែន​ទេ? អាច​កត់​ថ្ងៃ​នេះ​ទុកបាន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

រហូតមកដល់ពេលនេះ មានបណ្តាព័ត៌មានមួយចំនួន បានចុះផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងស្មាតហ្វូនម៉ូឌែល F9 របស់ក្រុមហ៊ុន OPPO ដោយបានបង្ហាញពីលក្ខណៈសម្បត្តិ មួយចំនួន តាមរយៈព័ត៌មាន លេចធ្លាយ កន្លងមក។  ក្នុងនោះ យើងក៏បានឃើញពី រចនាបថរូបរាងខាងក្រោយ និងខាងមុខ ដែលមានអេក្រង់លាត លយឆកតូច រាងជាតំណក់ទឹកស្រក់ចុះ ផងដែរ។

យ៉ាងណា ថ្មីៗនេះ យើងក៏ទទួលបានដំណឹងល្អជាថ្មីមួយទៀត នោះគឺការប្រកាសអោយដឹង ពីថ្ងៃដាក់បង្ហាញស្មាតហ្វូន F9 ជាផ្លូវការ ដើម្បីអោយអ្នកគាំទ្រ បានដឹងកាន់តែច្បាស់។ ពិតមែនហើយ តាមរយៈផ្ទាំងរូបភាព ជាអក្សរ វៀតណាមនោះ ដោយបានបញ្ជាក់ យ៉ាងច្បាស់ថា ទូរសព្ទស៊េរី F9 នេះ នឹងធ្វើការបង្ហាញវត្តមាន នៅថ្ងៃទី 15 ខែសីហា ឆ្នាំ 2018 ឆាប់ៗខាងមុខនេះ។ ឥលូវប្រិយមិត្តបានដឹងពីថ្ងៃ បង្ហាញវត្តមាន ស្មាតហ្វូន F9 ជំនាន់ថ្មីនេះហើយ អញ្ចឹងយើងសូមរំលឹកពី លក្ខណៈសម្បត្តិខ្លះៗ អោយអ្នកទាំងអស់គ្នា បានដឹងបន្តិចសិន គឺថាទូរសព្ទនេះ នឹងមានបំពាក់ បច្ចេកវិទ្យា VOOC ដែលអាចសាកថ្មបានលឿន ហើយក្នុងនោះ ខាងក្រុមហ៊ុន ក៏បានសរសេរបញ្ជាក់បន្ថែម ដោយការសាកថ្ម 5 នាទី អាចកំដរការ និយាយបានដល់ទៅ 2 ម៉ោងទៀតផង។ ក្រៅពីនេះ គេបាននិយាយថា វាអាចនឹងមានបំពាក់ បន្ទះឈីប Helio P60, មានកាមេរ៉ាមុខទំហំ 25 មេហ្គាភិចស៊ែល, កាមេរ៉ាភ្លោះខាងក្រោយទំហំ 16 មេហ្គាភិចស៊ែល + 2 មេហ្គាភិចស៊ែល  និងកម្លាំងថាមពលថ្មទំហំ 3500mAh។

ជាចុងក្រោយ យើងទទួលបានព័ត៌មានអាប់ដេតមួយ បង្ហាញថា ទូរសព្ទស៊េរី OPPO F9 នេះ អាចនឹងមានជម្រើសចំនួន 3 ពណ៌ មិនមែន 2 ពណ៌ទេ ដោយពណ៌ទាំងនោះ រួមមាន ពណ៌ Sunrise Red, ពណ៌ Twilight Blue និងពណ៌ Starry Purple។ ចំពោះលក្ខណៈសម្បត្តិ ច្បាស់លាស់ យើងនឹងដឹងប្រាកដ នៅពេលប្រកាស ជាផ្លូវការ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ទូរស័ព្ទ