CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុន Honor ជឿ​លើ​សមត្ថភាព​របស់​ខ្លួន នឹង​អាច​ផលិត​ទូរសព្ទ Gaming លេច​ធ្លោ​ក្នុង​ពេល​ឆាប់ៗ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បន្ទាប់ពីក្រុមហ៊ុន Razor មានក្រុមហ៊ុនផលិតទូរសព្ទជាច្រើនបានចាប់ផ្ដើមនិន្នការ ផលិតទូរសព្ទសម្រាប់លេងហ្គេម សាជាថ្មីម្ដងទៀត មិនថាក្រុមហ៊ុនតូចឬធំឡើយ ព្រោះពេលនេះ ទូរសព្ទលំដាប់កំពូលរបស់ក្រុមហ៊ុនទូទៅ មានលក្ខណៈស្រដៀងគ្នាពេក អញ្ចឹងហើយបានជាក្រុមហ៊ុន មួយចំនួនបែរមកចង់ ផលិតស្មាតហ្វូន Gaming វិញម្ដង ដូចជាអ្វីដែល ROG បានធ្វើអញ្ចឹង ឲ្យស្របពេលដែល វិស័យផលិតហ្គេម កាន់តែមាន សន្ទុះខ្លាំង សូម្បីតែកម្ពុជាយើង ក៏នឹងមានហ្គេម ខ្នាតអន្តរជាតិ ក្រាហ្វិចច្បាស់កប់ ឆាប់ៗខាងមុខនេះដែរ។

ក្រៅពី Razer មានក្រុមហ៊ុន Xiaomi, ZTE និង ASUS បានចេញទូរសព្ទ Gaming យ៉ាងឡូយៗរៀងៗខ្លួន ហើយមួយរយៈចុងក្រោយនេះ យើងក៏បានលេចដំណឹងថា Samsung និង Huawei ត្រៀមចេញទូរសព្ទ Gaming នឹងគេផងដែរ។ សម្រាប់ក្រុមហ៊ុន Huawei អាចនឹងចេញទូរសព្ទ Gaming នៅក្នុងក្រុមហ៊ុន Honor ព្រោះថ្មីនេះ យើងបានឃើញ Honor Play បង្ហាញខ្លួនរួចហើយ គ្រាន់តែវាមិនមែន ជាលំដាប់កំពូល និងមិនមានលក្ខណៈពិសេស លើសពីទូរសព្ទធម្មតានៅឡើយ គ្រាន់តែបានបំពាក់ ដែកត្រជាក់ក្នុងម៉ាស៊ីន ដើម្បីកាត់បន្ថយ កម្ដៅប៉ុណ្ណោះ។

លក្ខណៈពិសេសរបស់ Huawei ដែលគេបានជោគជ័យខ្លាំងនោះគឺ គឹមានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ ដែលសំរេចបាន ជោគជ័យធំៗជាច្រើនមកហើយ ពិសេសចុងក្រោយនេះ គឺបច្ចេកវិទ្យា GPU Turbo នៅលើប្រព័ន្ធ ដំណើរការ Android Oreo ៨.១ ថ្មីនេះ ដោយឈរ នៅលើឈីប Kirin ៩៧០ ដដែលប៉ុណ្ណោះ ប៉ុន្តែមានកម្លាំងខ្លាំង ជាងមុន (ពេលមិនទាន់អាប់ដេត)។ ដូចនេះហើយ គេរំពឹងថា នៅលើឈីបថ្មី ដែលត្រៀមចេញ ខាងមុខនេះ Kirin ៩៨០ នឹងមាន សមត្ថភាពកាន់តែខ្លាំង ពេលដែលបូករួម ជាមួយបច្ចេកវិទ្យា GPU Turbo របស់គេនេះ។

លោក Zheng Shubao ដែលជានាយកអាជីវកម្មរបស់ Honor ប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិច បានមានប្រសាសន៍ថា ទីផ្សារលេងហ្គេមបច្ចុប្បន្ននេះ គឺមានច្រើនណាស់ ដោយវិស័យផលិតហ្គេម ក្នុងឆ្នាំនេះ សរុបអាចរកចំណូល បានដល់ ១៣៧.៩ ពាន់លានដុល្លារឯណោះ នៅក្នុងនោះ ហ្គេមដែលលេងនៅលើទូរសព្ទ គឺរកចំណូលបានដល់ ៧០.៣ ពាន់លានទៅហើយ ដែលវាពិតជាទីផ្សារ ធំណាស់ ព្រោះមនុស្សលេងនៅលើទូរសព្ទ ច្រើនជាងនៅលើ Console ហើយក៏មិន ចំណាយច្រើនដែរ។ ប្រសិនបើប្រៀបធៀបទៅ ១០ ឆ្នាំមុនពី ២០០៧ មកដល់ ២០១៧ វិស័យហ្គេមនៅលើទូរសព្ទ គឺកើនឡើងខុសគ្នា ដូចមេឃនិងដីអញ្ចឹង។

ជារួមមក លោកបានទាញចំណាប់អារម្មណ៍ថា នៅពេលដែលក្រុមហ៊ុន Huawei ចេញឈីបថ្មីខ្លាំង មានបច្ចេកវិទ្យា Boost ល្បឿន និង Overclock ស៊ីភីយូបន្ថែមនោះ ទូរសព្ទរបស់របស់គេ នឹងអាចរត់ហ្គេមបានទាំងអស់ ហើយប្រសិនបើអាចបន្ថែម នូវមុខងារភ្ជាប់ និង Air Trigger សម្រាប់បញ្ជា ដូចជាពពួក Console ទៀតនោះ ទូរសព្ទ Honor គឺនឹងទទួលជោគជ័យខ្លាំង ជាងក្រុមហ៊ុនដទៃបាន ធ្វើទៅទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: WCCF Tech Tag: ទូរស័ព្ទ