CAMBO REPORT

Popup Advertising5 seconds

លេច​ធ្លាយ​វីដេអូ​បើក​ប្រអប់ Pixel 3 XL ឃើញ​មាន​កាស​ត្រចៀក​ភ្ជាប់​មក​ជាមួយ​លើក​ដំបូង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីប៉ុន្មានថ្ងៃមុន ក្រុមការងារយើង បានធ្វើការចុះផ្សាយព័ត៌មាន លេចធ្លាយមួយ ពាក់ព័ន្ធនឹងកាលបរិច្ឆេទ ថ្ងៃដែលត្រូវដាក់បង្ហាញទូរសព្ទ Pixel 3 និង Pixel 3 XL ជំនាន់ថ្មី។ តាមប្រភពលេចធ្លាយ ក្នុងវេបសាយ Famebit នោះ បានបញ្ជាក់អោយដឹងថា ស្មាតហ្វូនកំពូលទាំង 2 ម៉ូឌែលនេះ នឹងត្រូវដាក់បង្ហាញ នៅក្នុងថ្ងៃទី 04 ខែតុលា ឆ្នាំ 2018 ខាងមុខនេះ។

ក្រោយពីដំណឹងនេះ មិនទាន់រសាត់ទៅ បានឆ្ងាយផង ស្រាប់តែឥលូវ យើងក៏បានទទួលបាន វីដេអូលេចធ្លាយថ្មីមួយ ដែលត្រូវតែយកមក បង្ហាញមិត្តអ្នកអាន ទាំងអស់គ្នា បានដឹង។ ពិតមែនហើយ តាមរយៈវីដេអូនេះ គឺបង្ហាញពីការបើក ប្រអប់ទូរសព្ទ Pixel 3 XL ជំនាន់ថ្មី របស់ក្រុមហ៊ុន Google ជាម៉ូឌែលពណ៌ស។ ចំនុចដែលគួរអោយ ភ្ញាក់ផ្អើលនោះ គឺនៅពេលកំពុងបើក ប្រអប់នោះ ស្រាប់តែគេបាន ប្រទះឃើញ កាសត្រចៀក ភ្ជាប់មកជាមួយ នៅក្នុងប្រអប់លើកដំបូង បន្ថែមលើរបស់ផ្សេងៗ ដែលធ្លាប់មានកន្លងមក។ ខាងក្រោមនេះ ជាវីដេអូបើកប្រអប់ Pixel 3 XL ដែលបានលេចធ្លាយ៖

 

 

ដើម្បីអោយកាន់តែច្បាស់ អ្នកអាចទស្សនារូបភាព បន្ថែមនៅទីនេះបាន៖

អញ្ចឹង នេះជាអ្វីដែលយើងបានឃើញ ពីក្នុងវីដេអូបង្ហាញមួយនេះ ទាក់ទងនឹងទូរសព្ទ Pixel ជំនាន់ថ្មី របស់ក្រុមហ៊ុន Google ជាពិសេសនោះ គឺការបន្ថែមកាសត្រចៀក ភ្ជាប់មកនៅក្នុងប្រអប់ ហ្នឹងតែម្តង។ ចុះមិត្តអ្នកអាន យល់យ៉ាងណាដែរ បើ Google ដាក់កាសបន្ថែម នៅក្នុងប្រអប់បែបនេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ទូរស័ព្ទ