CAMBO REPORT

Popup Advertising5 seconds

Meizu នៅ​មាន​ម៉ូឌែល ១៦X មួយ​ផ្សេង​ទៀត ដែល​អាច​នឹង​ចេញ​នៅ​ខែ​ក្រោយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Meizu ទើបបានបញ្ចេញត្រកូលថ្មី Meizu ១៦ និង ១៦ Plus ដែលវាគឺទូរសព្ទ ដែលបានទម្លាក់ផ្នែកមួយ ចំនួនពី Meizu ១៥ និងជំនួសមកវិញនូវផ្នែក មួយចំនួនវិញដែរ ដូចជាកម្លាំងម៉ាស៊ីនខ្លាំងកប់ អេក្រង់ខ្នាតថ្មី ថែមទាំងមានមុខងារស្កេនម្រាមដៃ លើអេក្រង់ផ្ទាល់តែម្ដង និងកាមេរ៉ាខ្លាំងដូចគ្នា ហើយក្រុមហ៊ុន ដាក់លក់វាក្រោម ៤០០ ដុល្លារប៉ុណ្ណោះ នៅក្នុងប្រទេសចិន។ ប៉ុន្តែសម្រាប់អ្នក ដែលគិតថា តម្លៃប៉ុណ្ណេះ លើសពីសមត្ថភាពនោះ អ្នកអាចរង់ចាំម៉ូឌែល Meizu ១៦X បាន។

ក្រោយពី Meizu ១៦ ចេញជាផ្លូវការរួចចប់ មានព័ត៌មានចេញថ្មីមកថា ក្រុមហ៊ុន Meizu នៅមានត្រកូល ១៦ មួយម៉ូឌែលទៀត ដែលមិនទាន់ប្រកាសចេញ ដែលវាជាទូរសព្ទ លំដាប់ទាបជាង ប្រើប្រាស់ឈីបបង្គួរ និងមានតម្លៃ កាន់តែទាបសមរម្យ។ គេរំពឹងថា Meizu ១៦X គឺជាម៉ូឌែល Meizu X៨ ដែលនឹងចេញមកដើម្បី ប្រជែងជាមួយ Xiaomi ៨ SE តែម្ដង ដោយវាប្រើឈីប Snapdragon ៧១០ ដូចគ្នា ប៉ុន្តែមានលក្ខណៈសម្បត្តិ ច្រើនទៀតល្អជាង នេះបើតាមការអះអាង របស់លោក Wong ជានាយករបស់ Meizu ធ្លាប់បានប្រាប់កន្លងមក។

Meizu X៨ ឬ ១៦X នេះអាចនឹងប្រើប្រាស់អេក្រង់ប្រភេទ AMOLED ដូចបងៗរបស់វាដែរ និងកម្រិតបង្ហាញរូបភាព Full HD+ ហើយក្រុមហ៊ុននេះ អាចនឹងប្រើប្រាស់ថ្ងាសឆកបន្ដិច នៅខាងលើផងដែរ។ ឯកម្លាំងម៉ាស៊ីន យើងអាចឃើញយ៉ាងច្បាស់ នៅលើរូបភាពខាងលើបាន ដោយវាប្រើប្រាស់ ឈីបនាគរាជ ៧១០ ដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android Oreo ៨.១ មានរ៉េមទំហំ ៤ ឬ ៦ ជីកាបៃ និងអង្គផ្ទុកទិន្នន័យ ៦៤ ជីកាបៃ។ តាមព័ត៌មាន លេចធ្លាយមក បង្ហាញថា Meizu ១៦X នេះ នឹងត្រូវដាក់លក់ក្នុងតម្លៃត្រឹមតែ ២២០ ដុល្លាឡើងទៅប៉ុណ្ណោះ ក្នុងប្រទេសចិន ទាបជាង Mi ៨ SE ដែលដាក់លក់ក្នុងតម្លៃ ២៩៥ ដុល្លារ ឆ្ងាយមែនទែន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: ទូរស័ព្ទ