CAMBO REPORT

Popup Advertising5 seconds

Honor View 10 ជាមួយ​ជម្រើស RAM ដល់​ទៅ 8GB នឹង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ទី14 សីហា​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Honor View 10 ជាស្មាតហ្វូនលំដាប់បង្គួរមួយ របស់ក្រុមហ៊ុន Huawei ដែលបានប្រកាសចេញ ជាផ្លូវការ កាលពីខែធ្នូ ឆ្នាំ 2017 កន្លងទៅនេះ ដោយវាមានបំពាក់ អេក្រង់លាត, លក្ខណៈសម្បត្តិល្អគួរសម ជាមួយនឹងតម្លៃសមរម្យ។ បើចំពោះកម្លាំងម៉ាស៊ីន របស់ស្មាតហ្វូននេះ គឺវាប្រើប្រាស់បន្ទះឈីប Kirin 970 អមជាមួយ RAM ទំហំ 4GB & 6GB ជាមួយទំហំអង្គផ្ទុក ទិន្នន័យ ក្នុងម៉ាស៊ីន 64GB និង 128GB ។

នៅក្នុងថ្ងៃនេះ ក្រុមហ៊ុន Huawei ក៏បានធ្វើការ បង្ហាញនូវដំណឹងថ្មីមួយទៀត តាមរយៈរូបភាព Poster មួយសន្លឹក អោយប្រិយមិត្តទាំងអស់គ្នា បានដឹង គឺថាទូរសព្ទម៉ូឌែល Honor View 10 នឹងមានជម្រើសទំហំ RAM កាន់តែប្រសើរ និងធំជាងមុន។ ក្នុងនោះ ខាងក្រុមហ៊ុន Huawei នឹងបំពាក់ RAM ទំហំថ្មី ដល់ទៅ 8GB សម្រាប់ស្មាតហ្វូន Honor View 10 នេះ ចំណែកឯលក្ខណៈសម្បត្តិផ្សេងៗទៀត គឺនៅតែរក្សាដូច Honor View 10លើកមុនដដែល។

 

ដើម្បីអោយជាក់ច្បាស់ យើងនឹងរំលឹកពីលក្ខណៈសម្បត្តិមួយចំនួន សំខាន់ៗរបស់ស្មាតហ្វូននេះ អោយអ្នកទាំងអស់គ្នា បានដឹងជាថ្មីម្តងទៀត។ Honor View 10 មានបំពាក់អេក្រង់លាតទំហំ 5.99 អ៊ីញ ជាប្រភេទ IPS-LCD អាចបង្ហាញរូបភាព ក្នុងកម្រិត 1080 x 2160 ភិចស៊ែល។ វាប្រើប្រាស់បន្ទះឈីប Kirin 970, មាន CPU ចំនួន 8 គ្រាប់ និងដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 13 មេហ្គាភិចសែល ចំណែកកាមេរ៉ាខាងក្រោយវិញ ជាកាមេរ៉ាភ្លោះទំហំ 16 មេហ្គាភិចសែល + 20 មេហ្គាភិចសែល អមជាមួយភ្លើង Flash LED មួយគ្រាប់។

ចំពោះ Honor View 10 កំណែអាប់ដេតទំហំ RAM ដល់ទៅ 8GB នេះ នឹងត្រូវបង្ហាញខ្លួន នៅថ្ងៃទី 14 ខែសីហា ឆ្នាំ 2018 ឆាប់ៗខាងមុខ។ សម្រាប់តម្លៃរបស់វា មិនទាន់ត្រូវបានគេបង្ហើប អោយបានដឹងនៅឡើយទេ ប៉ុន្តែយើងនឹងដឹង ពេលវាត្រូវបាន ប្រកាសចេញ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ទូរស័ព្ទ