CAMBO REPORT

Popup Advertising5 seconds

Qualcomm ចេញ​ឈីប​ជំនាន់​ថ្មី Snapdragon ៦៧០ សម្រាប់​ទូរសព្ទ​លំដាប់​បង្គួរ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រិយមិត្តមួយចំនួនប្រហែលជាស្គាល់ Snapdragon ៦៦០ ដែលមាននៅលើទូរសព្ទ លំដាប់បង្គួរជាច្រើនមកហើយ ចំណែកកាលពីប៉ុន្មាន សប្តាហ៍មុននេះ ក្រុមហ៊ុន Qualcomm ក៏បានចេញ Snapdragon ៧១០ ជំនួសតំណែង Snapdragon ៦៦០ ដែលវាខ្លាំងជាងមុនច្រើន មានទំហំតូចត្រឹម ១០ ណាណូម៉ែត្រ ដូចឈីបកំពូល និងមានបច្ចេកវិទ្យាបច្ចេកវិទ្យា បញ្ញាសិប្បនិមិត្តផងដែរ។ យ៉ាងណាមិញ Snapdragon ៧១០ គឺជាត្រកូលថ្មីហៅថា ៧០០ Series ប៉ុណ្ណោះ អញ្ចឹងឈីបដែលជំនួស តំណែង Snapdragon ៦៦០ ពិតប្រាកដគឺឈីប Snapdragon ៦៧០ ឯណេះទេ។

ម្សិលមិញនេះ Snapdragon ៦៧០ ប្រកាសចេញ វាធ្វើឲ្យប្រិយមិត្តភ្ញាក់ផ្អើលដែរ ថ្វីត្បិតតែវាស្ថិតនៅកម្រិតទាបជាង Snapdragon ៧១០ មែន ប៉ុន្ដែវាធ្វើការបានល្អច្រើន និងរក្សាតម្លៃ ឲ្យទាបទៀតផង សម្រាប់ក្រុមហ៊ុននានា យកទៅបំពាក់លើទូរសព្ទ បង្គួររបស់គេ។ នៅក្នុងឈីប Snapdragon ៦៧០ វាត្រូវបានបំពាក់មក ជាមួយនឹងស៊ីភីយូចំនួន ៨ គ្រាប់ (Octa-core) ដែលជាប្រភេទ Kryo ៣៦០ ដូចទៅនឹង Snapdragon ៧១០ ប៉ុន្តែល្បឿនរបស់វា គឺត្រឹមតែ ២.០ ជីកាហឺតប៉ុណ្ណោះ។ Snapdragon ៦៧០ ប្រើប្រាស់ ស្ថាបត្យកម្មផលិត ទំហំត្រឹមតែ ១០ ណាណូម៉ែត្រប៉ុណ្ណោះ និងប្រើប្រាស់ឈីបជីភីយូ Adreno ៦១៥ ជាមួយអង្គគណនា ៦ គ្រាប់ ដែលសមល្មមអូស កម្មវីធីធំៗបាន និងទ្រទ្រង់ការបង្ហាញ រូបភាពអតិបរមា បានដល់ QHD+ ឯណោះ។ ឈីបនេះ វាក៏ទ្រទ្រង់កាមេរ៉ាបាន ដល់ទំហំ ២៥ មេហ្គាភិចស៊ែល (សម្រាប់កាមេរ៉ាមួយ) និងទំហំ ១៦ មេហ្គាភិចស៊ែល (សម្រាប់កាមេរ៉ាភ្លោះ)។

គួរឲ្យស្ដាយដែរ ព្រោះ Snapdragon ៦៧០ ប្រើប្រាស់ Modem LTE កម្រិតទាបប៉ុណ្ណោះ ត្រឹមតែ X១២ មិនមែន X១៥ នោះទេ អញ្ចឹងវាមិនអាចទ្រទ្រង់ ជាមួយប្រព័ន្ធ 5G ឡើយ នៅពេលខាងមុខ។ ប៉ុន្តែវាមានសមត្ថភាពល្អ គ្រប់គ្រាន់ជាមួយល្បឿន ដោតឡូតអាចដល់ ៦០០ មេកាប៊ីត/មួយវិនាទី និងល្បឿនអាប់ឡូតដល់ ១៥០ មេកាប៊ីត/វិនាទី។ ចំណុចពិសេសចុងក្រោយ គឺវាទ្រទ្រង់ជាមួយបច្ចេកវិទ្យា សាកថ្មលឿន Quick Charge ៤+ និងបច្ចេកវិទ្យា AI Engine ដែលការសាកលឿន ជាងមុនជិត ២ ដង។

ក្រុមហ៊ុនក៏បានបង្ហើបផងដែរថា ថ្វីបើលក្ខណៈសម្បត្តិមួយចំនួន វានៅស្ទើរជាង Snapdragon ៧១០ មែន ប៉ុន្ដែវាមានតម្លៃទាបសមរម្យ សម្រាប់ឲ្យក្រុមហ៊ុនទូរសព្ទនានា ពិចារណាបាន។ ចំពោះទូរសព្ទដែលគេរំពឹងថា នឹងប្រើប្រាស់ឈីបនេះ មុនគេគឺ OPPO R១៧ ដែលអាចនឹងនៅត្រីមាស ចុងក្រោយប្រចាំឆ្នាំ ២០១៨ នេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: ទូរស័ព្ទ