CAMBO REPORT

Popup Advertising5 seconds

Galaxy Note 9 អាច​នឹង​មាន​ជម្រើស 4 ពណ៌ នៅ​ពេល​ប្រកាស​ចេញ​យប់នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅសល់តែប៉ុន្មានម៉ោងទៀត ប្រិយមិត្តអ្នកអានទាំងអស់គ្នា នឹងបានឃើញនូវវត្តមាន កំពូលស្មាតហ្វូន ជំនាន់ថ្មីគឺ Galaxy Note 9 ជាផ្លូវការហើយ។ ជាពិសេសនោះ ខាងក្រុមហ៊ុន Samsung វិញ ក៏បានត្រៀមខ្លួន រួចរាល់ផងដែរ ដើម្បីធ្វើការបង្ហាញជូនពី លក្ខណៈសម្បត្តិ និងចំនុចសំខាន់ផ្សេងៗ សម្រាប់អោយ អ្នកទស្សនា ទាំងអស់បានដឹង និងបានឃើញ។

ជាក់ស្តែង ស្របពេលដែលទូរសព្ទ Note 9 មិនទាន់បង្ហាញខ្លួន ជាផ្លូវការនោះ នៅក្នុងពេលឥលូវ ស្រាប់តែមាន ប្រភពមួយ បានធ្វើការបង្ហើប អោយដឹងពីចំនុចមួយ ទាក់ទងនឹងពណ៌របស់ ស្មាតហ្វូន ជំនាន់ថ្មីមួយនេះ។ យោងតាមប្រភព WinFuture.de បានបង្ហាញថា Galaxy Not 9 អាចនឹងមានជម្រើស 4 ពណ៌ នៅពេលប្រកាសចេញ ដោយពណ៌ទាំងនោះ រួមមាន ពណ៌ Midnight Black, ពណ៌ Ocean Blue, ពណ៌ Lilac Purple និងពណ៌ Metallic Copper។ ចំពោះពណ៌ Midnight Black និងពណ៌ Ocean Blue គឺយើងធ្លាប់បានឃើញលើ Note 8 រួចហើយ ប៉ុន្តែសម្រាប់ពណ៌ Lilac Purple និងពណ៌ Metallic Copper អាចជាពណ៌ថ្មី របស់ទូរសព្ទ Galaxy Note 9។ ដើម្បីអោយកាន់តែច្បាស់ អ្នកអាចមើលពណ៌ ក្នុងរូបគម្រូ ខាងក្រោមនេះបាន៖

សរុបមក នេះគ្រាន់តែជាការលើកឡើង និងបង្ហាញពីចំនុច ពាក់ព័ន្ធនឹងពណ៌របស់ Note 9 ស្ថិតក្នុងការអាប់ដេត ចុងក្រោយប៉ុណ្ណោះ មុនការប្រកាសជាផ្លូវការ នឹងមកដល់។ យ៉ាងណា យើងមិនទាន់ហ៊ានសន្និដ្ឋានថា វាអាចនឹងក្លាយជាការពិត ឬអត់នោះដែរ មានតែរង់ចាំ ប្រភពផ្លូវការពី Samsung នៅម៉ោង 10 យប់នេះ តែម្តងទៅ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ទូរស័ព្ទ