CAMBO REPORT

Popup Advertising5 seconds

ទីបំផុត Meizu ចេញ​ឧបករណ៍​បំពង​សម្លេង​ហោះ មាន​អេក្រង់​អនាគត ដាក់ល​ក់​ក្នុង​តម្លៃ​ត្រឹមតែ ១៦០ ដុល្លារប៉ុណ្ណោះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រិយមិត្តមួយចំនួន​ប្រហែល​ជា​បាន​ដឹង​ខ្លះ​ហើយអំពីឧបករណ៍បំពងសម្លេង Meizu មួយគ្រឿងនេះ ចំណែក​អ្នក​មួយ​ចំនួន​ទៀត​ប្រហែល​ជា​មិន​ទាន់ស្គាល់នោះទេ។ ឧបករណ៍នេះហៅថា Meizu Gravity Speaker ដែលឈ្មោះរបស់វានេះ ចង់បង្ហាញថា វាគឺ​ជា​ឧបករណ៍​បំ​ពងសម្លេងដែលមានរូបរាងប្លែក អាចបន្លំភ្នែករបស់យើងបាន ថាវាមិនជាប់ទំនាញនោះទេ អញ្ចឹងវាអាចអណ្ដែតបាន។ ឧបករណ៍​នេះ ត្រូវបានចេញការអភិវឌ្ឍន៍ ២ ឆ្នាំមកហើយ នឹងត្រូវដាក់ឲ្យដេញថ្លៃនៅក្នុងគេហទំព័រ Indiegogo ប៉ុន្តែពេលនេះ វា​ចេញ​ជា​ផ្លូវការ​ហើយ។



នៅក្នុងព្រឹត្តិការណ៍ប្រកាសចេញ Meizu ១៦ និង ១៦ Plus កាលពីម្សិលមិញនេះ ក្រុមហ៊ុនក៏បានពាំនាំយកឧបករណ៍បំពងសម្លេង Meizu Gravity មកប្រកាសចេញផងដែរ ដោយរូបរាងរបស់វាប្រហែលជាប្លែកបន្ដិច ព្រោះវាហោះឡើង ដោយត្រូវត្រូវបាន​ទម្រ​ដោយ​ជើង​កញ្ចក់ថ្លានៅពីក្រោម ហើយប្រសិនបើមើលឲ្យចំពីមុខឲ្យចំ យើងនឹងឃើញកញ្ចក់ថ្លាឆ្លុះដល់ខាងក្រោយ ដូចជា Speaker នេះ​កំពុង​អណ្ដែតក្នុងអាកាស មែនទែនអញ្ចឹង។



រូបរាងរបស់វាគឺឡូយហើយ ប៉ុន្តែអ្វីដែលកាន់តែពិសេសទៀតនោះ គឺកញ្ចក់ដែលរាងព្រីស (Prism) ត្រីកោណនៅខាង​លើនេះ​បន្ថែម​ទៀត ដោយវាគឺជាកញ្ចក់ដែលត្រូវបានទទួលកាំរស្មីពន្លឺ ពីខាងក្រោម ដែលច្បាប់នៅក្នុងរូបវិទ្យា ពន្លឺដែលជះពីក្រោមព្រីសនេះ វានឹង​ទៅ​បង្ហាញ​នៅជ្រុងមួយនៅលើព្រីសនេះពេញ ១០០% ហើយក៏ចាំងផ្លាតទៅជ្រុងដទៃទៀតផងដែរ អញ្ចឹងធរណីមាត្រនៃព្រីសនេះ វា​នឹង​បង្ហាញអេក្រង់ពណ៌ធម្មជាតិមួយនៅជ្រុងខាងលើ ដែលទៅពិតជាទំនើប។



គួរឲ្យស្ដាយ ដែលអេក្រង់នេះមិនមែនអាចប៉ះបញ្ជាបាននោះទេ បានត្រឹមតែបង្ហាញតែប៉ុណ្ណោះ ឯរាល់ការ​បញ្ជា​គឺត្រូវ​ប្រើប្រាស់​តាម​រយៈ​ទូរសព្ទ ដោយវាភ្ជាប់តាមរយៈ Bluetooth ៤.១ និងប្រើប្រាស់កម្មវីធី Gravity App ដែលទាញយកឥតគិតថ្លៃនៅក្នុង Play Store (ឯ App Store វិញកំពុងតែអភិវឌ្ឍន៍)។ ផ្នែកសមត្ថភាពរបស់ Speaker នេះវាត្រូវបានប្រើប្រាស់បាសបំពងសម្លេងប្រវែង ៤០ មីលីម៉ែត្រចំនួន ២ គ្រាប់ មានកម្លាំង ១០ វ៉ាត់ និងខាងក្នុងមានឈីបសម្លេង Texas Instrument លេខ TAS5754M ថែម​ទាំង​មានប្រព័ន្ធសម្លេង Dirac HD Sound ដើម្បីឲ្យការបញ្ចេញសម្លេងច្បាស់ ធ្ងន់ពិរោះផងដែរ។



បន្ថែមទៀត Meizu Gravity ក៏មាន Wi-Fi ល្បឿន ២.៤ជីកាហឺតផងដែរ ដើម្បីអនុញ្ញាត្តិឲ្យអ្នកអាច Stream ចម្រៀងចេញពី Spotify, SoundCloud, និង TuneIn ជាដើម។



Meizu បានដាក់ឲ្យអតិថិជនទាំងអស់កុម្ម៉ង់ទិញ Meizu Gravity នៅលើ Tmall.com ដែលតម្លៃធម្មតារបស់វាគឺ ១៦០ ដុល្លារ ប៉ុន្តែ​សម្រាប់អតិថិជនដែលបានកុម្ម៉ង់ទិញចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១០ សីហាខាងមុខនេះ នឹងទទួលបានតម្លៃពិសេសត្រឹមតែ ១៤៦ ដុល្លារ​ប៉ុណ្ណោះ។


ទស្សនាវីដេអូខាងក្រោម៖


 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ