CAMBO REPORT

Popup Advertising5 seconds

Xiaomi បាន​បញ្ចេញ​ម៉ូឌែល Mi 8 មាន RAM 8GB នៅ​ថ្ងៃ​​ទី 08 ខែ 08 ឆ្នាំ 2018 វេលា​ម៉ោង 8 ល្ងាច!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចដែលប្រិយមិត្ត បានដឹង​ហើ​យ​ថា Mi 8 ជាស្មាតហ្វូនអេក្រង់​លាត របស់​ក្រុមហ៊ុន Xiaomi ដែល​បាន​ប្រកាស​ចេញ ជាផ្លូវការ កាល​ពី​ចុង​ខែ​ឧសភា ឆ្នាំ 2018 កន្លងទៅ ដោយវាមានរំលេចថ្ងាសឆក និងរចនាបថកាមេរ៉ាភ្លោះ ខាងក្រោយ ស្ទើរតែដូចទូរសព្ទ iPhone X។ ចំពោះកម្លាំងម៉ាស៊ីន របស់ស្មាតហ្វូននេះគឺ វាប្រើប្រាស់ Snapdragon 845 ជាមួយ RAM ទំហំ 6GB និង​មាន​អង្គផ្ទុកទិន្នន័យ​ជាមួយទំហំ 3 ជម្រើស រួមមាន 64GB/128GB/256GB។



យ៉ាងណា កាលពីថ្ងៃ 08 ខែ 08 ឆ្នាំ 2018 ម្សិលមិញនេះ (ដែលប្រជាជនខ្មែរ ស្ទើរមួយចំនិតប្រទេស បាន Share ថាវាជាថ្ងៃល្អ ខែល្អ ឆ្នាំល្អ ពេញ New Feed ក្នុង Facebook នោះ) ខាងក្រុមហ៊ុន Xiaomi ក៏បានកំណត់យកម៉ោង 8 ពេលល្ងាច សម្រាប់​បញ្ចេញ ស្មាតហ្វូនម៉ូឌែល Mi 8 ដែលមានចំនុចល្អមួយដែរ នោះគឺ ការផ្លាស់ប្តូរបន្ថែមទំហំ RAM អោយធំជាងមុន។ ចំពោះ Mi 8 ថ្មីនេះ  Xiaomi បានធ្វើការបំពាក់ RAM ទំហំដល់ទៅ 8GB ដូចទៅនឹងម៉ូឌែល Mi 8 Explorer អញ្ចឹងដែរ។ ចំណែក​ឯ​លក្ខណៈ​សម្បត្តិផ្សេងៗទៀត គឺនៅតែរក្សាដូច Mi 8 ដែលមាន RAM 6GB ដដែល មិនមានការកែប្រែ ឬផ្លាស់ប្តូរនោះទេ ទាំងកម្លាំង​ថាមពលថ្ម និងដំណើរប្រព័ន្ធប្រតិបត្តិការ ជាដើម។



អញ្ចឹង នេះគឺជា Mi 8  ដែលបង្ហាញខ្លួន នៅវេលាម៉ោង 8:00 ពេលល្ងាច ថ្ងៃទី 08 ខែ 08 ឆ្នាំ 2018 មានបំពាក់ទំហំ RAM ដល់​ទៅ 8GB។ ស្មាតហ្វូនកំណែអាប់ដេត RAM នេះ ទើបតែមានវត្តមាន នៅក្នុងប្រទេសចិន នៅឡើយទេ ដែលគេបានរំពឹងថា វា​អាច​នឹង​តម្លៃ​ចន្លោះ 395 ដុល្លារ ទៅ 485 ដុល្លារ អាស្រ័យតាមទំហំអង្គផ្ទុក ក្នុងម៉ាស៊ីន។

ខាងក្រោមនេះ ជាវីដេអូ Review ពី Mi 8 ដោយ ខេមបូ រីផត៖


 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ទូរស័ព្ទ