CAMBO REPORT

Popup Advertising5 seconds

vivo X21 ស្មាតហ្វូន​ដែល​មាន​បច្ចេក​វិទ្យា ស្កេន​ម្រាម​ដៃ​ដំបូង​គេ​លើ​អេក្រង់ លក់​ដាច់​រហូត​អស់​ស្តុក!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

យើងបានដឹងហើយថាក្រមហ៊ុន vivo ជាក្រុមហ៊ុនទូរស័ព្ទដៃមួយ ដែលកំពុងតែមាន ឈ្មោះបោះសំលេង និងទទួលបានកំនើននៃការគាំទ្រច្រើន នៅលើទីផ្សារនៃទ្វីបអាស៊ី ។ មិនតែប៉ុណ្ណោះក្រុមហ៊ុន vivo តែងតែនាំមកនូវ ជាមួយម៉ូឌែលទូរស័ព្ទ ទំនើបៗដែលបំពាក់ ទៅដោយបច្ចេកវិទ្យាថ្មីៗ   និងការរចនាម៉ូដជាមួយភាពស្រស់ស្អាត ទាន់សម័យ។ អ្វីដែលពិសេស និងគួរអោយចាប់អារម្មណ៍ ផងដែរនោះក្នុងឆ្នាំនេះក្រុមហ៊ុន vivo បានបញ្ចេញនូវ ម៉ូឌែលថ្មីដែលវាមិនជាត្រកូល V និង ត្រកូល Y ឡើយប៉ុន្តែវាជា ត្រកូល X ។   ដោយវាជាចំណូលថ្មី ក៏ដូចជាលើក ដំបូងផងដែរសំរាប់ត្រកូល X ដែលមាននៅក្នុងប្រទេសកម្ពុជា នោះគឺម៉ូឌែល vivo X21 ។ 

 


ពេលនេះ vivo X21 កំពុងទទួលបានការចាប់ អារម្មណ៍យ៉ាងខ្លាំងពី សំណាក់អតិថិជន អ្នកប្រើប្រាស់ទូទៅគឺ ដោយសារចំនុចពិសេស មួយយ៉ាងសំខាន់ដែលជាសោរមាស សម្រាប់ការលក់នោះគឺ ការស្កេនម្រាមដៃ លើផ្ទៃអេក្រង់ (ជាបចេ្ចកវិទ្យាដំបូងគេ បង្អស់លើពិភពលោក) បូករួមនឹងចំនុច ពិសេសផ្សេងទៀតដូចជាអេក្រង់ : 6.28 Inches / មានវិមាត្រ 19:9 មានកម្រិតបង្ហាញរូបភាព FHD+ (1080 x 2280 ) ដែលធ្វើឲ្យរូបភាពច្បាស់ល្អ។

 


ផ្នែកកម្លាំងម៉ាស៊ីន X21 បានប្រើប្រាស់នៅប្រពន្ធ័ Octa-core Qualcomm ឈីប Snapdragon 660 AIE ដំណើរការដោយប្រពន្ធ័ប្រតិបត្ថការណ៏ Android 8.1 Oreo ជាមួយ Funtouch OS 4.0 វាអាចធ្វើអោយល្បឿន នៃការប្រើប្រាស់លឿន ជាងមុននិងផ្ទៃកម្មវិធី ស្រលះល្អងាយស្រួលក្នុងការប្រើប្រាស់។  វាមានបំពាក់មកជាមួយរ៉េម 6GB, អង្គផ្ទុកទិន្នន័យ 128GB  ហើយយើងអាច បន្ថែមរហូតទៅដល់ 256 GB និងមានថាមពលថ្ម 3200mAh ដែលអាចប្រើប្រាស់ ដោយមិនបាច់ភ័យខ្លាច ឆាប់អស់ថ្មនោះទេ។ vivo X21 បានបំពាក់ដោយ Camera ក្រោយភ្លោះ 2 x 12MP+5MP(f1.8 / f2.4) វាអាចថតវីដេអូបានក្នុងកម្រិត 4K ។  Camera មុខមានទំហំ 12MP (f2.0) វាអាចថតវីដេអូបានកម្រិត 4K និងមាន Beauty Mode  ជំនួយអោយសាច់ស្រស់ស្អាត ។

 

 

ចំណែកឯរូបរាងរបស់វាវិញ គឺវាពិតជាមានភាព ស៊ីវីល័យដែលបានរំលេចចេញ នូវពណ៍ខ្មៅរលើបរលោង ជាមួយនឹងផ្ទៃអេក្រង់ លាតស្ទើរតែគ្មានគែម តួទាំងមូលមានរាងស្ដើង  និងផ្ទៃខាងក្រោយ ប្រភេទកញ្ចក់បែប 3D Glass មានភាពភ្លឺរលោង បើចាប់កាន់នៅក្នុងដៃ មើលមកវាពិតជា មានភាពទាក់ទាញ និងទាន់សម័យមែនទែនចំពោះម៉ូឌែល vivo X21 មួយនេះ ។ ដោយសារចំនុចពិសេស ជាច្រើនរបស់ vivo X21 ទាំងអស់នេះយើងសង្កេត ឃើញថាត្រឹមតែរយៈពេល ខ្លីតែប៉ុណ្ណោះ ដែលបានដាក់លក់ នៅលើទីផ្សារប្រទេសកម្ពុជាក្នុងតម្លៃ 599$ ប៉ុន្តែមានសន្ទុះនៃការគាំទ្រ ច្រើនពីសំណាក់អតថិជន ដោយចំនួននៃការលក់យ៉ាងខ្លាំង រហូតដល់អស់ពីស្តុកក្រុមហ៊ុនតែម្ដង។

 


vivo X21 ដែលមានបច្ចេកវិទ្យា ស្កេនម្រាមដៃលើផ្ទៃ អេក្រង់ដំបូងគេបង្អស់ លើពិភពលោកនោះបាន ទាញយកចិត្តអតិថិជន ជាច្រើនឲ្យលង់ស្រលាញ់វា និងពេញចិត្តជាមួយនឹងសមត្ថភាពរបស់វា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ យើងចាំតាមដានមើល ថាម៉ូឌែលបន្ទាប់ មួយណារបស់ vivo ដែលនឹងបំពាក់បច្ចេកវិទ្យា ស្កេនម្រាមដៃដ៏ទំនើប មួយនេះដូចជាម៉ូឌែល vivo X21 ដែរ?


អ្នកអាចទស្សនាវីដេអូពិពណ៌នាពីស្មាតហ្វូន vivo X21 នៅខាងក្រោមនេះបាន

 



***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: vivo Cambodia Tag: ទូរស័ព្ទ