CAMBO REPORT

Popup Advertising5 seconds

ទីបំផុត Meizu 16 និង 16 Plus ប្រកាស​​ចេញ ជា​ផ្លូវ​ការ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ទីបំផុត ការរង់ចាំក៏បានមកដល់ ព្រោះពេល​នេះ ក្រុមហ៊ុន Meizu បាន​ធ្វើការ​ប្រកាស​ចេញ​នូវ ស្មាតហ្វូន​ជំនាន់ថ្មី Meizu 16 និង 16 Plus ជាផ្លូវ​ការ​ហើយ។ ក្នុងនោះ យើងជឿជាក់ថា ប្រិយមិត្តអ្នកអាន ទាំងអស់ ក៏ប្រហែលជាចង់ដឹងដូចគ្នា ថាតើទូរសព្ទទាំង 2 ម៉ូឌែល​នេះ មានលក្ខណៈសម្បត្តិយ៉ាងណា? និងមានតម្លៃប៉ុន្មាន?



អញ្ចឹង សម្រាប់ថ្ងៃនេះដែរ យើងនឹងធ្វើការបង្ហាញ ដល់មិត្តអ្នកអានទាំងអស់គ្នា អោយបានដឹងពី លក្ខណៈស្មាតហ្វូនទាំង 2 ម៉ូឌែល ដូច​ខាង​ក្រោមនេះ៖

1.    Meizu 16

•    អេក្រង់ទំហំ 6 អ៊ីញ
•    ប្រើប្រាស់កញ្ចក់ប្រភេទ Super AMOLED
•    កម្រិតបង្ហាញរូបភាព 1080 x 2160 ភិចសែល
•    កម្រិត Aspect Ratio 18:9
•    ដង់ស៊ីតេអេក្រង់ 402 ppi
•    ដំនើរការប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo
•    មានប្រភេទម៉ាស៊ីន ប្រើបន្ទះឈីប Snapdragon 845
•    មាន CPU ចំនួន 8 គ្រាប់
•    មាន GPU Adreno 630
•    រ៉េមទំហំ 6GB / 8GB
•    អង្គចងចាំ 64GB / 128GB
•    ស្កេនម្រាមដៃលើអេក្រង់
•    កាមេរ៉ាខាងមុខទំហំ 20 មេហ្គាភិចសែល មានកម្រិត Aperture f/2.0
•    កាមេរ៉ាភ្លោះខាងក្រោយ មានមួយគ្រាប់ទំហំ 12 មេហ្គាភិចសែល មានកម្រិត Aperture f/1.8 + 20 មេហ្គាភិចសែល មានកម្រិត Aperture f/2.6
•    វីដេអូថតបានដល់កម្រិត 2160 ភិចស៊ែល ក្នុងល្បឿន 30fps
•    ប្រើ USB ប្រភេទ C 
•    ថាមពលថ្ម 3010mAh




2.    Meizu 16 Plus

•    អេក្រង់ទំហំ 6.5 អ៊ីញ
•    ប្រើប្រាស់កញ្ចក់ប្រភេទ Super AMOLED
•    កម្រិតបង្ហាញរូបភាព 1080 x 2160 ភិចសែល
•    កម្រិត Aspect Ratio 18:9
•    ដង់ស៊ីតេអេក្រង់ 374 ppi
•    ដំនើរការប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo
•    មានប្រភេទម៉ាស៊ីន ប្រើបន្ទះឈីប Snapdragon 845
•    មាន CPU ចំនួន 8 គ្រាប់
•    មាន GPU Adreno 630
•    រ៉េមទំហំ 6GB / 8GB
•    អង្គចងចាំ 128GB / 256GB
•    ស្កេនម្រាមដៃលើអេក្រង់
•    កាមេរ៉ាខាងមុខទំហំ 20 មេហ្គាភិចសែល មានកម្រិត Aperture f/2.0
•    កាមេរ៉ាភ្លោះខាងក្រោយ មានមួយគ្រាប់ទំហំ 12 មេហ្គាភិចសែល មានកម្រិត Aperture f/1.8 + 20 មេហ្គាភិចសែល មានកម្រិត Aperture f/2.6
•    វីដេអូថតបានដល់កម្រិត 2160 ភិចស៊ែល ក្នុងល្បឿន 30fps
•    ប្រើ USB ប្រភេទ C 
•    ថាមពលថ្ម 3570mAh



ជាចុងក្រោយ Meizu 16 និង 16 Plus នឹងត្រូវដាក់លក់ នៅក្នុងប្រទេសចិនមុនគេ ជាមួយជម្រើស 2 ពណ៌ សម្រាប់ជ្រើសរើស រួមមាន ពណ៌ស និងពណ៌ខ្មៅ។



ស្មាតហ្វូនទាំងនេះ ត្រូវបានខាងក្រុមហ៊ុន ដាក់លក់ក្នុងតម្លៃ៖


•    Meizu 16


-    សម្រាប់ RAM 6GB ជាមួយអង្គផ្ទុកទិន្នន័យ 64GB មានតម្លៃ 395 ដុល្លារ
-    សម្រាប់ RAM 6GB ជាមួយអង្គផ្ទុកទិន្នន័យ 128GB មានតម្លៃ 440 ដុល្លារ
-    សម្រាប់ RAM 8GB ជាមួយអង្គផ្ទុកទិន្នន័យ 128GB មានតម្លៃ 485 ដុល្លារ

•    Meizu 16 Plus


-    សម្រាប់ RAM 6GB ជាមួយអង្គផ្ទុកទិន្នន័យ 128GB មានតម្លៃ 470 ដុល្លារ
-    សម្រាប់ RAM 8GB ជាមួយអង្គផ្ទុកទិន្នន័យ 128GB មានតម្លៃ 510 ដុល្លារ
-    សម្រាប់ RAM 8GB ជាមួយអង្គផ្ទុកទិន្នន័យ 256GB មានតម្លៃ 585 ដុល្លារ


 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ទូរស័ព្ទ