CAMBO REPORT

Popup Advertising5 seconds

Mi Mix 2S ទទួល​បាន​កំណែ​អាប់​ដេត Android 9 Pie សម្រាប់​ប្រើ​សាក​ល្បង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីថ្ងៃច័ន្ទកន្លងទៅ ក្រុមហ៊ុន Google ទើបតែបាន​ចេញ​ប្រព័ន្ធប្រតិបត្តិ​ការណ៍ Android OS ជំនាន់​ថ្មី​គឺ Android ៩ Pie ជា​ផ្លូវការ ហើយ​ថ្ងៃ​ដែល​ប្រកាស​ចេញ​នោះ​ដែរ មានក្រុមហ៊ុនមិនច្រើននោះទេ ដែលបានទទួលវាប្រើប្រាស់សាកល្បង​ដើម្បី​ស្វែង​រក​កំហុស​​ឆ្គង និងអភវឌ្ឍន៍នៅលើ UX របស់ខ្លួន ហើយត្រៀមដាក់ឲ្យតម្លើងជាផ្លូវការ។ Xiaomi ក៏បានបញ្ជាក់ប្រាប់អតិថិជន​របស់​ខ្លួន​​ដែរថា Mi Mix 2s នឹងទទួលបានការអាប់ដេតជំនាន់សាកល្បងប្រើនឹងគេដែរ គឺជំនាន់ Android ៩ និង MIUI ១០។


នេះបញ្ជាក់ឲ្យដឹងថា Mi Mix 2s នឹងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការណ៍ Android ៩ Pie មុនគេបង្អស់ ក្នុងចំណោមទូរសព្ទ Xiaomi នៅលើ MIUI ១០ ប៉ុន្តែសម្រាប់ជំនាន់សាកល្បងដំបូងលើ Mix 2s គឺបានដាក់ឲ្យប្រើនៅលើម៉ាស៊ីន Version ចិន ប៉ុណ្ណោះ ជំហ៊ាន ដំបូង និងជាម៉ាស៊ីនដំបូង ដែលទ្រទ្រង់ជាមួយបច្ចេកវិទ្យា ARCore របស់ Google មិនឲ្យចាញ់ក្រុមហ៊ុនដទៃឡើយ។ នៅលើ Android Pie នោះនឹងភ្ជាប់មុខងារថ្មីៗជាច្រើនពិសេសបញ្ញាសប្បនិមិត្ត ដូចជា AI Adaptive Battery/Brightness ដែល វៃឆ្លាត ក្នុង ការស្វែងយល់អំពីបែងចែកថាមពលថ្មដល់ដំណើរការ និងជួយតម្លើង/បន្ថយពន្លឺ ទៅតាមស្ថានភាពប្រើជាក់ស្ដែង។ មុខងារ App Actions ដែលដឹងអំពីកម្មវីធីដែលយើងប្រើញឹកញាប់ ហើយកម្មវិធីដែលមិនសូវប្រើវិញ វាមិនបើកដំណើរការចោលទេ លើសពី​នេះ​ទៀតវាក៏មានមុខងារលាក់ Notch Display, មុខងារឆ្លាស់ទិសទៅមកថ្មី, និងតម្លើងមុខងារថតព្រាល Portait ធ្វើការបាន​កាន់​តែ​ល្អ មិនថាកាមេរ៉ាមួយគ្រាប់ឡើយ។



ក្រុមហ៊ុនក៏បានសន្យថា នឹងទំលាក់ Android ៩ ដល់ទូរសព្ទ Xiaomi ដទៃនិងម៉ាស៊ីន Global Version ផងដែរ អញ្ចឹងសម្រាប់​អ្នក​ដែល​កំពុងកាន់ប្រើ Mi Mix 2s និងទូរសព្ទលំដាប់ខ្ពស់ដទៃទៀតរបស់ Xiaomi សូមរង់ចាំកំណែអាប់ដេតតាមរយៈ OTA តាម តំបន់។



គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Xiaomi ទើបតែមានទំនាក់ទំនងល្អជាមួយ Google ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះទេ តាំង​ពី ឆ្នាំ​មុន សហការក្នុងការផលិត Mi A1 សម្រាប់អ្នកប្រើប្រាស់ទូទាំងពិភពលោក ដែលផ្គត់ផ្គង់ផ្នែក Software ទាំងស្រុងដោយ Google។ ចំណែកពេលនេះ ក៏កាន់តែប្រសើរដែរ ព្រោះម៉ាស៊ីន Global Version ចេញមានច្រើនដែលភ្ជាប់ជាមួយសេវាកម្ម Google ស្រាប់មិនដូចមុននោះទេ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: PhoneArena Tag: ទូរស័ព្ទ