CAMBO REPORT

Popup Advertising5 seconds

Xiaomi បានដាក់​ចេញ​នាឡិកា​វៃ​ឆ្លាត​ម៉ូឌែលថ្មីមួយទៀតហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បន្ទាប់ពីបានរយៈពេល ពីរ​ខែ​ក្រោយ​ពី​បាន​ចេញ Mi Band ជំនាន់ទី 3 របស់​ខ្លួន​ក្រុម​ហ៊ុន Xiaomi ក៏បាន​សម្រេច​ចិត្ត​ដាក់​ចេញ នូវ​នាឡិកា​វៃ​ឆ្លាត​ម៉ូឌែល​ថ្មី​មួយ​ទៀត ដែលមានឈ្មោះថា Xiaomi Hey+ ដែលអាច​ជា​នាឡិកា​វៃ​ឆ្លាត​សម្រាប់​តាម​ដាន​ការ​ហាត់​ប្រាណ​។ វាមានរូបរាងស្រដៀងគ្នាទៅនឹង Mi Band 3 ហើយវាក៏បានតម្លៃថោកដូចគ្នាផងដែរ ប៉ុន្ដែមានតែក្នុងប្រទេសចិននោះ ទេ​សម្រាប់ពេលឥឡូវនេះ។



នាឡិកា Xiaomi Hey + ថ្មីនេះមានភ្ជាប់មកជាមួយនូវលក្ខណៈពិសេសស្តង់ដារ ដែលមានដូចនៅក្នុង Mi Band អញ្ចឹង ដោយ​រួមមាន​ទាំងអេក្រង់ OLED និងមានមុខងារ NFC ជាដើម។ អេក្រង់ OLED នោះជាអេក្រង់ថាច់មានពណ៌ និងមានទំហំ 0.95 អ៊ីញ ដែលគុណភាពបង្ហាញលើអេក្រង់ 240 × 120 ភីកសែល គឺជិតទ្វេដង​នៃ Mi Band 3 ឯណោះ ហើយលើអេក្រង់​វា​អាច​បង្ហាញ​បាន ការបង្ហាញដំណឹង រហូតដល់ទៅដប់ នៃការហៅទូរសព្ទ និងសារផងដែរ។ Xiaomi Hey + នេះមានថាមពលថ្មចំនួន 120mAh ដែលអាចប្រើបាន រយៈពេលប្រហែលដប់ប្រាំបីថ្ងៃ ក្នុងការសាកតែម្ដង (រយៈពេលសាក ប្រហែលជាពីរម៉ោង) និងឧបករណ៍​ចង្វាក់​បេះដូង ដែលអ្នកអាចចែករំលែកអត្រាជីពចររបស់អ្នកជាមួយនឹងកម្មវិធីរបស់វា។ រឺឯ ខ្សែដៃនេះត្រូវបានផលិតចេញពី សម្ភារៈ​ដែល​គេ​ហៅ​ថាអេឡិចត្រូម៉ាស ដែលមានទំងន់ប្រហែលជា 19,7 ក្រាមប៉ុណ្ណោះ។ វាក៏អាចភ្ជាប់ទៅប្រព័ន្ធប្រតិបត្តិការ Android ឬ iOS តាមរយៈ Bluetooth v4.2 របស់វា ហើយវានឹងធ្វើការទទួលយកទិន្នន័យសុខភាពទាំងអស់ជាមួយកម្មវិធី MiFit ដែលទាញយក​ដោយ​ឥតគិតថ្លៃ។



សរុបមក នាឡិកា Xiaomi Hey + នេះបានដាក់លក់ក្នុងតម្លៃ 33 ដុល្លារអាមេរិច ដែលនឹងមានវត្តមាននៅថ្ងៃទី 20 ខែក្រោយ​នៅ​តាមវេបសាយ Xiaomi YouPin នៅក្នុងប្រទេសចិន ហើយក៏មានអ្នកសង្ឃឹមថាវានឹងអាច ដាក់លក់ទៅប្រទេសក្រៅផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Tech PP Tag: នាឡិកាវៃឆ្លាត