CAMBO REPORT

Popup Advertising5 seconds

Epson ចេញវ៉ែនតា​ឆ្លាត​ជំនាន់​ថ្មី ល្អបំផុត​សម្រាប់​អ្នក​រៀន​ឌីហ្សាញ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

វ៉ែនតាវៃឆ្លាតម​ក​ដល់​ក្បែរចុងឆ្នាំ 2018 នេះ គឺមិនសូវមានច្រើនប៉ុន្មានទេ ហើយបើយើងក្រលែកទៅមើលអតីតកាលឃើញថា វែន​តាឆ្លាត ដែលទទួលបានការចាប់អារម្មណ៍ច្រើនជាងគេបំផុតគឺ Google Glasses តែវានៅមិនទាន់មានសមត្ថភាពអស្ចារ្យ ដូចទៅនឹងខ្សែភាពយន្តនៅឡើយ ម្យ៉ាង Google ក៏មិនបានបន្តអភិវឌ្ឍន៍វែនតានោះឲ្យចេញជំនាន់ថ្មីផងដែរ។ ងាកមកមើល Epson ឯនេះវិញឃើញថា ក្រុមហ៊ុនលក់ផលិតផលអេឡិចត្រូនិចនេះ បានចេញនូវវ៉ែនតាទំនើបមួយ ជាមួយនឹងលក្ខណៈសម្បត្តិល្អ ដែលគួរឲ្យចង់មានមួយប្រើប្រាស់។



វ៉ែនតារបស់ក្រុមហ៊ុន Epson មួយគ្រឿងនេះមានឈ្មោះហៅថា MOVERIO Smart Glasses ជានាឡិកាវៃឆ្លាតជំនាន់ថ្មី មាន​លេខ​ម៉ូឌែល BT-35E ដែលនាំម្ចាស់របស់វាទៅកាន់ពិភពបច្ចេកវិទ្យា ព្រមជាមួយនឹងការទទួលបាននូវបទពិសោធន៍ថ្មី ប្រសើរជាង​ជំនាន់​មុន។ វ៉ែនតាវៃឆ្លាតនេះ មានអេក្រង់មួយគូ ជាមួយនឹងសម្ថភាពបង្ហាញរូបភាពកម្រិត HD ឬ 720p ប្រើប្រាស់អេក្រង់ Si-OLED សម្រាប់ប្រើប្រាស់មើលជិតកែវភ្នែកបំផុត ដែលមានកម្រិត Contrast Ratio 100,000:1 អាចថាវាមិនខ្លាំង ឬក៏​មិន​អន់​ពេក​ដែរ ជា​កម្រិតមួយអាចទទួលយកបាន សម្រាប់ការកំសាន្ត និងប្រើការទូទៅ។ លក្ខណៈ ដែលពិសេសធ្វើឲ្យវ៉ែនតាឆ្លាត​ជំនាន់​ថ្មីនេះ មានភាពលេចធ្លោគឺស្ថិតនៅលើឧបករណ៍បន្ថែម ជាកូនប្រអប់តូចមួយ អាចដោតឧបករណ៍​ត​ភ្ជាប់​បាន​យ៉ាងច្រើន​តាម​រយៈ​ឌុយ HDMI និង USB – C សម្រាប់ការបញ្ជូនវីដេអូ និងអាចភ្ជាប់ទៅកាន់ឧបករណ៍ផ្សេងៗទៀតតាមរយៈឌុយ MicroUSB ផងដែរ ដែលវាអាចបង្ហាញនូវក្រាហ្វិចជាច្រើន តាមរយៈការប្រើប្រាស់ភ្ជាប់ទៅកាន់ម៉ាស៊ីន ដែលដំណើរការដោយ Android និង Windows តែប៉ុណ្ណោះ មិនអាចប្រើជាមួយផលិតផល Apple បានឡើយ។



MOVERIO Smart Glasses មានគោលដៅទីផ្សារសម្រាប់អ្នកប្រើប្រាស់ទូទៅ ពិសេសអ្នកឌីហ្សាញ ដែលចង់បាននូវបទ​ពិសោធន៍​ធ្វើការ ជាមួយនឹងក្រាហ្វិចផុះអណ្ដែត អាចប្រើប្រាស់បានទាំងក្នុង និងក្រៅ (Indoor / Outdoor) ដោយ​នឹង​ត្រៀមចេញលក់​នៅ​ថ្ងៃ​ទី 15 ខែកញ្ញា ឆ្នាំ 2018 ខាងមុខ ក្នុងតម្លៃ USD 900 ជាមួយនឹងសមត្ថភាពខ្លាំងជាងជំនាន់មុនពាក់កណ្ដាល តែថោកជាង 2 ដង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ