CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​ភព​ផែនដី​នៅ​ក្នុង​សម័យ​កាល​ដាយណូស័រ​នៅ​មាន​ជីវិត!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មិត្តអ្នកអានមានដែលធ្លាប់ឆ្ងល់ ឬចង់ឃើញថា តើភពផែនដីមានរូបរាងបែបណា កាលពីសម័យដាយណូស័រ ឬក៏ប្រហែលជា 370 លានឆ្នាំមុន? ឥឡូវនេះ មានវេបសាយមួយឈ្មោះថា Ancient Earth Globe ដែលអាចអោយអ្នក ចូលមើលពិភពលោក ពីលំហអាកាស ក្នុងអំឡុងពេល សត្វដាយណូស័រនៅមានជីវិត និងមុនៗនោះទៀតផង។

ពិតជាអរគុណទៅដល់អ៊ីនធឺណិត ដែលជាកន្លែងមួយមាននូវប្រភព ឯកសារជាច្រើន ហើយបើសិនជា អ្នកចូលទៅគេហទំព័រមួយនេះ វាអាចអោយអ្នកទាំងអស់គ្នា ចូលទៅទស្សនា ភពផែនដីចាប់តាំងពី 750 លានឆ្នាំមុន រហូតដល់ពេល បច្ចុប្បន្ននេះ។ លើសពីនេះទៅទៀត វាបានបង្ហាញពីភពផែនដី មានលក្ខណៈបង្វិលយឺតៗ និងអាចអោយអ្នកពង្រីក ដើម្បីមើលព័ត៌មាន លម្អិតបន្ថែមទៀត អំពីផ្ទៃដី និងមហាសមុទ្រផងដែរ ហើយវាក៏មានមុខងារ ដកពពកចេញ សម្រាប់អោយវា បង្ហាញតែផ្ទៃដី កាន់តែល្អច្បាស់ប្រសើរ ជាងមុនទៀតផង។ អ្វីដែលគួរអោយស្ដាយនោះគឺ វេបសាយនេះ មិនអាចបង្ហាញរូបសត្វ ក្នុងសម័យទាំងនោះទេ ដោយអាចបង្ហាញ តែផ្ទៃដីនិងទឹកតែប៉ុណ្ណោះ ក៏ប៉ុន្ដែវាមានជម្រើស សម្រាប់អោយអ្នក ជ្រើសរើសពេលវេលា ដែលអ្នកចង់ចូលមើលបាន។ នៅពេលដែលអ្នកចូល ក្នុងគេហទំព័រនេះ អ្នកនឹងបានកត់សម្គាល់ ឃើញថា រូបរាងផែនដី មានការការវិវត្តន៍ និងផ្លាស់ប្ដូររូបរាងបន្ដិចម្ដងៗ រហូតដល់រូបរាង ដូចនាពេលបច្ចុប្បន្ននេះផងដែរ។

 

***សូមចុចទីនេះ ដើម្បីចូលទស្សនាក្នុងគេហទំព័រ Ancient Earth Globe

សរុបមក បើសិនជាមិត្តអ្នកអានចង់ដឹង ពីរូបរាងផែនដីពីសម័យមួយ ទៅសម័យមួយ អ្នកគួរតែចូលទៅ គេហទំព័រនេះ ហើយវាឥតគិតថ្លៃឡើយ ហើយអ្វីដែលពិសេស មួយទៀតនោះគឺ អ្នកក៏អាចវាយអាសយដ្ឋាន ឬទីកន្លែងណាមួយ ដើម្បីចង់ដឹងថា វាបានផ្លាស់ប្តូរទីកន្លែង យ៉ាងណាដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Cnet Tag: វិទ្យាសាស្ត្រ