CAMBO REPORT

Popup Advertising5 seconds

Hydrogen One របស់ RED ប្រកាស​ចេញ​លក់​ក្នុង​ទីផ្សារ​ហើយ! នឹង​មក​ដល់​ចុង​ឆ្នាំនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ស្មាតហ្វូនដំបូងរបស់ក្រុមហ៊ុនផលិតកាមេរ៉ាថតវីដេអូ ដ៏ល្បីល្បាញមួយក្នុងពិភពលោក ដែលមានឈ្មោះថា RED បានកំពុងធ្វើដំណើរ ជិតមកដល់ការចេញលក់ ក្នុងទីផ្សារជាលើកដំបូងហើយ ដោយពេលនេះ Hydrogen One Phone បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចេញលក់ក្នុងទីផ្សារ បន្ទាប់ពីមានការ ធ្វើតេស្ដសាកល្បង និងអភិវឌ្ឍន៍អស់ជាច្រើន ខែរួមមក។

មកដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ នេះ ទីបំផុតអគ្គនាយកប្រតិបត្តិលោក Jim Jannard របស់ក្រុមហ៊ុន RED បានធ្វើសេចក្ដីប្រកាសក្ដែងៗ ឲ្យមហាជន ដែលកំពុងទន្ទឹងរង់ចាំ ក៏ដូចជាអ្នកដែលចង់ដឹង ឬឃើញ អំពី សមត្ថភាពរបស់ Hydrogen One នេះ ជាផ្លូវការហើយថា ស្មាតហ្វូន របស់ RED ជំនាន់ទី 1 នឹងបើកឲ្យធ្វើការកុម្ម៉ង់ទុកមុន ពីសំណាក់អតិថិជននៅថ្ងៃទី 9 ខែសីហា តែម្ដង ដែលនឹងត្រូវនឹងថ្ងៃទី10 នៅស្រុកខ្មែរយើង។ ការកុម្ម៉ង់កក់មុននេះ នឹងទទួលបានទូរស័ព្ទ ដល់ដៃជាផ្លូវការនៅ ចន្លោះថ្ងៃទី 31 ទៅថ្ងៃទី 11 ខែកញ្ញា ឆ្នាំ 2018 សម្រាប់តែទីផ្សារ អាមេរិកប៉ុណ្ណោះ ចំនែកអតិថិជន ទិញតាមក្រុមហ៊ុនផ្គត់ផ្គង់ សេវាទូរសព្ទរួមមាន ដូចជា AT&T និង Verizon គឺត្រូវរង់ចាំ ដល់ថ្ងៃទី 2 ខែវិច្ឆិកា ទើបបានប្រើនឹងគេ។

គួរបញ្ជាក់ផងដែរថា Hydrogen One របស់ RED នឹងចេញលក់ក្នុងទីផ្សារក្នុងតម្លៃ USD 1,295 ដែលមានតួខ្លួនប្លែក ការពារ និងស្រោបដោយលោហៈ មានពីរពណ៌សម្រាប់ ជ្រើសរើសគឺខ្មៅ និងបែបចេញប្រផេះ ដែលលក្ខណៈពិសេស របស់វាគឺអេក្រង់ 3D ដែលជាចំណុច អាថ៌កំបាំងបំផុត ដែលក្រុមហ៊ុននេះខិតខំ បិទបាំងជាច្រើនខែ កន្លងមកនេះ។ ជាងនេះទៅទៀត Red នឹងចេញលក់ Hydrogen One ដែលមានខ្លួនស្រោប និងការពារឡើងដោយ Titanium ជាមួយនឹងគុណភាព ផលិតខ្ពស់ តែគ្រឿងម៉ាស៊ីនដូចគ្នា ដែលដំណើរការដោយ Android OS នៅឆ្នាំ 2019 ខាងមុខនេះ តែនឹងមានតម្លៃខុសគ្នា ច្រើនផងដែរ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: ទូរស័ព្ទ