CAMBO REPORT

Popup Advertising5 seconds

ចង់លុប ឬលាប​ផ្ទៃពណ៌​លើ​រូបភាព អាច​សាក​ល្បង​ជាមួយ​កម្មវិធី​នេះ​បាន (សម្រាប់ iOS)

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ខ្ញុំជឿជាក់ថា មានមិត្តអ្នកអានជាច្រើន ដែលចូលចិត្តកែកុនរូបភាព មុននឹងបង្ហោះនៅលើបណ្តាញសង្គមសព្វថ្ងៃ ហើយកន្លងមក ក្រុម​ការងារយើង ក៏ធ្លាប់បានចុះផ្សាយជាច្រើនកម្មវិធីមកហើយ ពាក់ព័ន្ធនឹងកម្មវិធីកែកុនពណ៌រូបភាព ទៅដល់មិត្តអ្នកអាន ជា​ពិសេស​គឺអ្នកដែលចូលចិត្តការថតរូប និង កែកុនរូបភាព នៅលើស្មាតហ្វូនតែម្តង។ ហើយថ្ងៃនេះ ខ្ញុំនឹងណែនាំកម្មវិធីមួយ សម្រាប់​ចែក​រំលែកទៅដល់អ្នកទាំងអស់គ្នា អោយបានស្គាល់ និង បានប្រើប្រាស់ម្តងទៀត។


កម្មវិធីដែលខ្ញុំនឹងយកមកបង្ហាញនេះ មានឈ្មោះថា  Colour Splash Lightroom Effect ដែលវាជាកម្មវិធីមួយ សម្រាប់​កែកុន​ពណ៌​រូបភាព អោយចេញពណ៌លើចំនុចរូបណាមួយ ដែលអ្នកចង់បាន ចំណែកត្រង់កន្លែងផ្ទៃផ្សេងទៀត វានឹងចេញពណ៌បែប ស​  ខ្មៅ​។ ម្យ៉ាងវិញទៀត អ្នកក៏អាចលុបផ្ទៃរូបណាមួយ ចេញពីក្នុងរូបភាពនោះបានផងដែរ។ តាមពិតកម្មវិធីនេះ ក៏​ប្រហែល​ជា​មាន​មិត្តអ្នកអានមួយចំនួន ធ្លាប់បានសាកល្បងប្រើវា រួចមកហើយដែរ តែក៏នៅមានមិត្តអ្នកអានមួយចំនួនទៀត អាចនឹងមិន​ទាន់​បាន​ដឹង​ផងដែរ។ កម្មវិធីនេះ គឺមិនមានគិតលុយនោះទេ ប៉ុន្តែវាមានសម្រាប់តែ iOS ប៉ុណ្ណោះ មិនមានសម្រាប់ Android នោះទេ។ យ៉ាងណា មិត្តអ្នកអាន iOS ទាំងអស់គ្នា អាចចូលទាញយកកម្មវិធី Colour Splash Lightroom Effect មកសាកល្បងប្រើបាន តាមរយៈតំណរភ្ជាប់ខាងក្រោមនេះ៖

 



អញ្ចឹងនេះ គឺជាកម្មវិធីល្អមួយ សម្រាប់មិត្តអ្នកអានគ្រប់គ្នា អាចទាញយកទៅប្រើសាកល្បងបាន ម្យ៉ាងវិញទៀត វាថែមទាំង​បា​ន​ផ្តល់​ជាគន្លឹះ និង អត្ថប្រយោជន៍ល្អៗជាច្រើនមកអោយយើងបានដឹង មិនតែប៉ុណ្ណោះ វាក៏ងាយស្រួលប្រើ សម្រាប់អ្នកមិន​ទាន់​ចេះ​ផង​ដែរ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: App Store Tag: កម្មវិធី-ហ្គេម