CAMBO REPORT

Popup Advertising5 seconds

ចង់ដឹងទេថា iOS 12 ជំនាន់​សាក​ល្បង​ទី 6 មាន​អ្វី​ប្លែក​ខ្លះ?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ថ្មីនេះ ក្រុមហ៊ុន Apple បានធ្វើការបញ្ចេញប្រព័ន្ធប្រតិបត្តិការណ៍ iOS 12 ជំនាន់សាកល្បងទី 6 ហើយ ដែល​វា​មាន​មុខ​ងារ​ល្អច្រើន និង​មាន​ចំនុច​មួយចំនួន ត្រូវបានធ្វើការផ្លាស់ប្តូរ​។ ក្នុងនោះ ប្រិយមិត្តទាំងអស់គ្នា ជាពិសេសអ្នកប្រើ iOS ប្រហែលជាចង់ដឹង​ហើយ​ថា តើ iOS 12 Beta 6 នេះ មានអ្វីប្លែកខ្លះ?


តោះ កុំអោយខាតពេលយូរ សូមតាមដានដូចខាងក្រោម៖

•    Splash Screen: នៅពេលបើកចូលដំបូង ទៅក្នុងកម្មវិធីដូចជា Music ឬ Message ចាដើម  វានឹងបង្ហាញការផ្លាស់ប្តូរ ដោយ​ពន្យល់លក្ខណៈពិសេសមួយចំនួន។



•    Home App: រូប Wallpaer ចាស់ ត្រូវបានផ្លាស់ចេញ ដោយវាបានបន្ថែមរូប Wallpaper ថ្មី ចំនួន 3 រូបសម្រាប់អោយជ្រើសរើស។



•    Wallpaper:  សម្រាប់រូបភាព Wallpaper របស់ iOS 10 ត្រូវបានដកចេញ ពីក្នុងកន្លែងបណ្តុំ Wallpaper ហើយ ដែលត្រៀមរង់ចាំរូបភាពថ្មី បន្ថែមពី iOS 12




វាក៏នៅមានចំនុចថ្មី មួយចំនួនតូចទៀត ដែលមាននៅក្នុង ប្រព័ន្ធប្រតិបត្តិការណ៍ iOS 12 ជំនាន់សាកល្បងទី 6។ សូមបញ្ជាក់​បន្តិចថា មិនយូរទៀតនោះទេ iOS 12 នឹងប្រកាសចេញ Version ពេញលេញហើយ ស្របពេលជាមួយ iPhone ជំនាន់ថ្មី។ ចុះ​អ្នក​យល់​យ៉ាងណាដែរ ចំពោះការបន្ថែមចំនុចថ្មី លើ iOS 12 Beta 6 នេះ?

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: iPhone Hacks Tag: ទូរស័ព្ទ