CAMBO REPORT

Popup Advertising5 seconds

Samsung ត្រៀម​បញ្ចេញ​កំណែ​អាប់​ដេត Android Oreo សម្រាប់​ទូរសព្ទ​របស់​ខ្លួន​ចំនួន 2 ម៉ូឌែល

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីជាមួយសប្តាហ៍មុន យើងបានចុះផ្សាយនូវ ព័ត៌មានមួយ ចែករំលែកដល់មិត្តអ្នកអាន ទាំងអស់គ្នា ដែលបង្ហាញពី Galaxy J5 របស់ Samsung កំពុង​ត្រៀម​ទទួល​បាន ការភ្លក្ស​រសជាតិ Android 8.0 Oreo ឆាប់ៗ​នេះ។ ក្រៅ​ពី​ម៉ូឌែល​នេះ គេក៏​បាន​បង្ហើប​អោយ​ដឹង​បន្ថែម​ថា ខ្សែស្រឡាយ J5 មួយចំនួនទៀត ក៏អាចទទួល Oreo ដែរ តែមិនបញ្ជាក់ថា ម៉ូឌែលមួយណាឡើយ។



យ៉ាងណា ដំណឹងដែលគេបង្ហើបនោះ ក៏ត្រូវបានបង្ហាញហើយ ព្រោះនៅក្នុងពេលនេះ ខាងក្រុមហ៊ុន Samsung កំពុងត្រៀម​ចាប់​ផ្តើម​បញ្ចេញ​នូវ ប្រព័ន្ធប្រតិបត្តិ Android 8.០ Oreo ផ្លូវការ សម្រាប់ស្មាតហ្វូនខ្សែស្រឡាយ Galaxy J5 មួយស៊េរីទៀតហើយ នោះ​គឺ Galaxy J5 Prime (ដើម្បីផ្តាច់ខ្លួនពី Nougat)។ បន្ថែមពីនេះ ទូរសព្ទ Galaxy Xcover 4 ក៏នឹងទទួលបាន​កំណែ​អាប់​ដេត​មក Oreo ដូចគ្នា។ ចំពោះ Android 8.0 Oreo វានឹងនាំមកនូវបទពិសោធន៍ប្រើប្រាស់ លើស្មាតហ្វូនមួយនេះ អោយកាន់តែ ប្រសើរ ជាងមុន ជាមួយនឹងមុខងារថ្មី  បង្កើនល្បឿនអោយការប្រើប្រាស់ទូទៅ កាន់តែរលូនជាងមុន រួមជាមួយ ផ្ទាំង អ៊ីនធើហ្វេស ថ្មី ដើម្បីទាក់ចិត្តអ្នកប្រើប្រាស់ផងដែរ។ ម្យ៉ាងវិញទៀត វាក៏រឹតតែជួយពង្រឹង ប្រព័ន្ធសុវត្ថិភាព របស់ស្មាតហ្វូន ទាំង 2 ម៉ូឌែលនេះ អោយកាន់តែខ្លាំង ជាងមុនថែមទៀត។ អញ្ចឹង នេះជាដំណឹងពិសេសមួយ ចំពោះម្ចាស់ស្មាតហ្វូន Galaxy J5 Prime និង Galaxy Xcover 4 ទាំងអស់ ដើម្បីត្រៀមទទួលបាននូវភាពរីករាយ ក្នុងការប្រើប្រាស់ ព្រោះថារាល់ថ្ងៃ មានម្ចាស់ស្មាតហ្វូន Android មិន​តិច​នោះទេ ដែលចង់ប្រើ Android Oreo នេះ។



សម្រាប់ការតម្លើងមក Android 8.0 Oreo នេះ ខាងក្រុមហ៊ុន Samsung មិនទាន់បាន​បញ្ចាក់​ពី​ការ​ចេញ​អោយ​បាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ ប៉ុន្តែវាអាចនឹងមកដល់ ក្នុងពេលឆាប់ៗខាងមុននេះហើយ។ ដូច្នេះ សម្រាប់ប្រិយមិត្តទាំងអស់ណា ដែលកំពុងប្រើប្រាស់​ស្មាត​ហ្វូន​ទាំង 2 ស៊េរីនេះ  អាចធ្វើការរង់ចាំសិនបាន ទម្រាំកំណែនេះ នឹងធ្លាក់មកដល់។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ទូរស័ព្ទ