CAMBO REPORT

Popup Advertising5 seconds

Galaxy Note ៩ ចេញ​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ តើអ្នក​រំពឹង​អ្វី​ខ្លះ​ពីវា?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅក្នុងរាត្រីថ្ងៃ​ស្អែក​នេះ Galaxy Note ៩ នឹង​ត្រូវ​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​ទីក្រុង​ញ៉ូវយ៉ក​ហើយ ចំណែក​ឯនៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​​វិញ ក្រុមហ៊ុន​សាមសុង​ប្រចាំ​ប្រទេស​កម្ពុជា ក៏អាចនឹងរៀបចំព្រឹត្តិការណ៍ទស្សនាការផ្សាយផ្ទាល់ និងដាក់តាំងបង្ហាញ Galaxy Note ៩ ផងដែរ។ សម្រាប់ប្រិយមិត្តដែលកំពុងរង់ចាំ លោកអ្នកអាចទស្សនាការចុះផ្សាយព័ត៌មានពីខេមបូរីផតបាននៅថ្ងៃស្អែក ប៉ុន្តែ​សម្រាប់ពេលនេះ យើងនឹងមើលលក្ខណៈសម្បត្តិមួយចំនួនរបស់ Galaxy Note ៩ បានបែកធ្លាយកន្លងមកសិន ដែល​មក​ដល់​ថ្ងៃនេះការបែកធ្លាយកាន់តែច្បាស់មែនទែនហើយ។



1.    ប៊ិច S-Pen


ប៊ិច S-Pen អាចជាបច្ចេកវិទ្យាដ៏ធំបំផុតសម្រាប់ត្រកូល Note ក្នុងឆ្នាំ ២០១៨ នេះ ហើយបើតាមព័ត៌មានបែកធ្លាយមក​ថាប៊ិច​របស់ Galaxy Note ៩ នឹងបំពាក់បច្ចេកវិទ្យា Bluetooth ភ្ជាប់មកជាស្រេចក្នុងការធ្វើការជាមួយនឹងទូរសព្ទ ឧទាហរណ៍វា​អាច​ប្រើជា​តេលេបញ្ជាបាន គឺអាចចុចប៊ូតុងប៊ិចនោះដើម្បីឲ្យកាមេរ៉ារបស់ Note ៩ ថតយករូបភាពពីចំងាយជាដើម, សម្រាប់បញ្ជា​ទៅ​លើ​កម្មវីធីមួយចំនួនទៀត ដូចជាបញ្ជ Slide នៅពេលធ្វើបទបង្ហាញជាដើម (វាដើរតួជាកុំព្យូទ័របាននៅមុខ DeX ខាងក្រោម)។



2.    កាមេរ៉ា


ប្រិយមិត្តជាច្រើនចង់ឃើញកាមេរ៉ាថ្មីនៅលើ Note ៩ ហើយក្រុមហ៊ុនក៏បានបញ្ជាក់ហើយថា កាមេរ៉ារបស់ Note ៩ ប្រសើរជាង Galaxy S៩ ដោយសារផ្នែក Software ជំនួយបន្ថែម។ សម្រាប់ផ្នែករឹងនៃកាមេរ៉ាគឺវាប្រើប្រាស់កាមេរ៉ាក្រោយភ្លោះទំហំ ១២ មេហ្គា​ភិចស៊ែល Aperture f/១.៥ និង f/២.៤ ដដែល មួយគ្រាប់ជាលេនពង្រីកបាន ២ ដងសម្រាប់ Optical Zoom និងមួយគ្រាប់​ជាលេន​ទូលាយ។ អ្វីដែល Samsung កែប្រែគឺកម្រិតនៃការថតព្រាល, ការចាប់យកទិដ្ឋភាពប្រើប្រាស់បញ្ញាសប្បនិមិត្ត, កាត់​បន្ថយ​ស្នាម​ព្រាល នៅពេលញ័រកាមេរ៉ា និងកន្លែងខ្សោយពន្លឺ និងការចាប់យកចំណុច Focus ។ល។



3.    DeX


ការកែប្រែទម្រង់ប្រើប្រាស់ពីទូរសព្ទកុំព្យូទ័រ នឹងត្រូវផ្លាស់ប្ដូរហើយចាប់ពីជំនាន់ Note ៩ នេះដោយក្រុមហ៊ុន​បាន​ចេញព័ត៌មានម​ក​ហើយ​ថា យើងអាចកែប្រែពីទូរសព្ទទៅកុំព្យូទ័រដោយមិនបាច់ដាក់ Samsung DeX ទៀតនោះទេ គឺត្រូវខ្សែមួយប៉ុណ្ណោះ ដែលទំនង​ជា​ខ្សែ USB Type-C (ដោតលើ Note ៩) ទៅ HDMI (សម្រាប់ម៉ូនីទ័រ ឬទូរទស្សន៍)។



4.    តម្លៃ ថ្ងៃចេញលក់ជាផ្លូវការ


Galaxy Note ៩ អាចនឹងមាន ៤ ពណ៌សម្រាប់ការលក់ដំបូង ដែលមានដូចជាពណ៌ខ្មៅ ពណ៌ទឹកសមុទ្រ និងពណ៌ស្វាយ និងពណ៌​មាស​ត្នោត និងតម្លៃទៅតាមអង្គផ្ទុកទិន្នន័យ៖


•    ម៉ូឌែល ១២៨ ជីកាបៃ តម្លៃប្រហែល ៩៥៩ ដុល្លារ
•    ម៉ូឌែល ៥១២ ជីកាបៃ តម្លៃប្រហែល ៩៧៩ ដុល្លារ


គួរបញ្ជាក់ផងដែរថា Galaxy Note ៩ នឹងមានអង្គផ្ទុកទិន្នន័យម៉ូឌែល ១ តេរ៉ាបៃផងដែរ តាមរយៈព័ត៌មានកន្លងមក ចំណែក​កម្លាំង​ម៉ាស៊ីន​វិញ មិនបាច់ប្រាប់ក៏ដឹងដែរថា វាប្រើឈីបនាគរាជ ៨៤៥ រ៉េម ៦ ជីកាបៃ ឯថាមពលថ្មម្ដងនេះ ឡើងធំជាងមុនច្រើន តែ​មិន​ទាន់​ដឹងព័ត៌មានជាក់លាក់នៅឡើយ។ Galaxy Note ៩ នឹងចេញលក់ជាផ្លូវការចាប់ពីថ្ងៃទី ២៤ សីហាតទៅ និងមាន​បន្ថែម​កាស AKG គុណភាពខ្ពស់មកជាមួយផងដែរ។ 


ទស្សនាវីដេអូខាងក្រោម៖


 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Android Authority Tag: ទូរស័ព្ទ