CAMBO REPORT

Popup Advertising5 seconds

iPad ជំនាន់ថ្មី អាច​នឹង​កែ​ប្រែ​ការ​រចនា​ថ្មី និង​កាន់​តែ​វៃ​ឆ្លាត!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Apple តែងតែពាំនាំមកនូវបច្ចេកវិទ្យាទំនើបៗ និងការរចនាប្លែកពីក្រុមហ៊ុនដទៃ។ ស្របពេល​ដែល​ទូរសព្ទ​ដៃ​របស់​ក្រុមហ៊ុន​នានា កំពុងតែព្យាយាមកាត់​បន្ថយគែមអេក្រង់ ក្រុមហ៊ុន Apple ក៏ពង្រឹងខ្លាំងណាស់ដែរ ដោយមិនត្រូវតែនៅលើ iPhone ប៉ុណ្ណោះទេ សូម្បីតែ iPad ក៏ត្រូវវិវឌ្ឍន៍ទៅរកការរចនាផ្ទៃខាងមុខថ្មីផងដែរ។



ការបញ្ចេញរូបរាងថ្មីរបស់ iPad និងចែកចាយបន្ដរគ្នាតាមប្រព័ន្ធអ៊ីធើណេត ស្នើរឲ្យឃើញថា នេះអាចជារូបរាងពិតប្រាកដរបស់ iPad ជំនាន់ ២០១៨ ព្រោះព័ត៌មានលេចធ្លាយកាន់តែច្បាស់ទៅហើយ ដោយគេបានឃើញវា ប្រើប្រាស់យ៉ាងច្បាស់នៅលើ iOS ១២ ជាមួយ​នឹងមុខងារស្កេនទម្រង់មុខ Face ID ដូចជា iPhone X អញ្ចឹង។ អញ្ចឹងបញ្ចាក់បានថា គែមអេក្រង់របស់ iPad នឹងត្រូវ​កាត់​បន្ថយឲ្យមកខ្លីតាមដែលអាចធ្វើបាន និងបំបាត់ចោលប៊ូតុង Touch ID ដែលមានកន្លងមក។



ទៅលើព័ត៌មាននោះ បង្ហាញឲ្យដឹងថាឆ្នាំនេះ iPad និង iPad Pro គឺមានទំហំអេក្រង់មិនខុសគ្នាឡើយ គឺទំហំ ១១ អ៊ីញ និង ១២.៩ អ៊ីញអាចនឹងបំបាត់ចោលនូវអេក្រង់ ៩.៧ និង ១០.៥ អ៊ីញចោលហើយ ព្រោះគែមខ្លីរក្សារូបរាងវាឲ្យតូចជាងមុន ចំណែក​ល្បឿន​អេក្រង់ ១២០ ហឺតដែលប្រិយមិត្តចង់បាន ប្រហែលជាកាន់តែប្រសើរ។ គែមអេក្រង់របស់ iPad ២០១៨ គឺមិនមែនដូចជា iPhone នោះ​ទេ ពោលគឺវាមានទំហំគែមស្មើរទាំង ៤ ជ្រុងតែម្ដង ដែលជាគម្រូល្អដល់ថេប្លេតរបស់ក្រុមហ៊ុនដទៃទៀត។


 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: ថេប្លេត