CAMBO REPORT

Popup Advertising5 seconds

Qualcomm រៀប​ចំព្រឹត្តិ​ការណ៍​ប្រកាស​ចេញផ​លិតផល​ថ្មីនៅ​ថ្ងៃ​ទី ១០ កញ្ញា!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ថ្មីៗនេះក្រុមហ៊ុន Qualcomm ទើបតែបញ្ចេញលិខិតអញ្ជើញមួយបង្ហាញរូបភាពនាឡិកាដៃមួយ ដែលនៅក្នុងរូបភាព​នោះក៏ដាក់​ទ្រនិច​នាឡិកាម៉ោង ៩:១០ នាទីផងដែរ ហើយបានដាក់ Caption ថា “It’s time. Set your watches” ដែលកា​រប្រកាស​បែប​នេះ គឺទំនងជាចង់ប្រាប់ដល់ក្រុមហ៊ុន ផលិតនាឡិកាវៃឆ្លាតទាំងអស់ ឲ្យត្រៀមប្រើប្រាស់ផលិតថ្មី ដែលមានសមត្ថភាព ខ្លាំងជាង​មុន។

គួររំលឹកឡើងវិញផងដែរថា ក្រុមហ៊ុន Qualcomm បានបញ្ចេញឈីប Snapdragon ២១០០ ដែលបានបំពាក់នៅលើនាឡិកាវៃឆ្លាត តាំង​ពីឆ្នាំ ២០១៦ មកម្ល៉េះ ហើយក្រុមហ៊ុនក៏មិនបាន ចេញស៊េរីថ្មីទៀតដែរ អញ្ចឹងឆ្នាំ ២០១៨ គឺជាពេលត្រូវផ្លាស់ប្ដូរ ថ្មីហើយ។ តាម​ព័ត៌មាន​របស់ Winfuture.de បានបញ្ជាក់ថា Qualcomm នឹងចេញឈីប Snapdragon ៣១០០ ថ្មី ដែលប្រើប្រាស់​ស្ថាបត្យកម្ម​ទំហំ ២៨ ណាណូម៉ែត្រដូចមុនអញ្ចឹង ប៉ុន្តែមានលក្ខណៈប្រសើរ ជាងមុនច្រើន ពិសេសគឺផ្នែកបញ្ញាសិប្បនិមិត្តតែម្ដង។ លើសពីនេះ ក្រុមហ៊ុន Qualcomm ក៏អាចនឹងសហការ ជាមួយក្រុមហ៊ុនជាដៃគូ ដើម្បីផលិត នាឡិកាវៃឆ្លាតផ្ទាល់ខ្លួន ផងដែរ។

មកដល់ពេលនេះ ក្រុមហ៊ុនជាច្រើនកំពុងតែត្រៀមចេញនាឡិកាវៃឆ្លាតជំនាន់ថ្មីរបស់ខ្លួន និងប្រើប្រាស់ប្រព័ន្ធ ប្រតិបត្តិការណ៍ Wear OS ដែលមានដូចជា Huawei, LG និង Google ផងដែរ ហៅថា Pixel Watch ត្រៀមចេញជាមួយនឹង Pixel ជំនាន់ទី ៣ នៅ​ខែ​តុលា។ អ្វីដែលគេរំពឹងថា នាឡិកាវៃឆ្លាតក្នុងឆ្នាំ ២០១៨ អាចធ្វើបានគឺមាន ដូចជាមុខងារ ambient mode កែប្រែការ​បង្ហាញ ពណ៌តាម​កាលៈទេសៈ និងស៊ីថ្មតិច ធ្វើឲ្យប្រើប្រាស់ បានយូរជាងមុន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: នាឡិកាវៃឆ្លាត