CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុន DJI បាន​បញ្ចេញ​ម៉ាស៊ីន Drone ថ្មី ដែល​មានរូបខ្លា​ឃ្មុំដ៏​ស្រស់​ស្អាត!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

DJI គឺជាក្រុមហ៊ុនមួយ ដែលមាន​ភាព​ពេញ​និយម បើ​និយាយ​ពី​គ្រឿងម៉ាស៊ីន Drone ហើយនាពេលឥឡូវនេះ ក៏បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ពី​ប្រទេស​ជប៉ុន​ដ៏​ធំ LINE ដើម្បី​បង្កើត Drone ដែលមានមួយរូបគំនូរជីវចលជាលើកដំបូង។ វាគ្រាន់​តែ​ជា​កំណែថ្មីនៃ Spark Drone របស់ក្រុមហ៊ុន DJI ប៉ុន្ដែវា មានមុខមាត់ជាតួអង្គ Brown ដែលវាជាខ្លាឃ្មុំនៅក្នុង emoji និង Stricker ក្នុងកម្មវីធី LINE ផងដែរ។



Line គឺជាកម្មវិធីលេងសារជជែកកំសាន្ដមួយ ដែលពិតជាមានប្រជាប្រិយភាពនៅប្រទេសជប៉ុន, តៃវ៉ាន់ និងតំបន់អាស៊ីដទៃទៀត។ ចំពោះម៉ាស៊ីន Drone ថ្មីមួយនេះគឺ វាហាក់ដូចជាមិនមានអ្វីខុសគ្នាច្រើន ដែលស្តង់ដាររបស់វាចេញមកពី Spark ប៉ុណ្ណោះ គ្រាន់​តែ​លើក​នេះ​វាមានរូបមុខតួអង្គ Brown ដែលមានវត្តមានក្នុងកម្មវិធី LINE ដោយវាជាការបោះពុម្ពពិសេសសម្រាប់ កម្មវិធី LINE ដោយ​​ផ្ទាល់។ ក្រុមហ៊ុន DJI ជាបានដាក់ឈ្មោះជាផ្លូវការ នៃការកិច្ចសហការនេះថា Line Friends (Brown) L Spark Drone ដែល​វា នឹងដាក់លក់នៅតាមហាងរបស់ខ្លួន និងនៅតាមបណ្តាញអាមេរិចខាងជើង, ចិន, ហុងកុង និងកូរ៉េផងដែរ។ Drone នេះ​បាន​ភ្ជាប់មកជាមួយ, ថ្ម, ស្លាបវាចំនួនបីគូ, ឧបករណ៍បញ្ជាពីចម្ងាយ, ខ្សែ RC ពីរ និងឧបករណ៍បញ្ចូលភ្លើងប្រភេទ USB ដោយក្នុងតម្លែចំនួន $399 ដុល្លារអាមេរិច។



សរុបមក នេះគឺជាការសហការរវាងក្រុមហ៊ុន DJI និង LINE Friends ដែលបានបង្កើត Drone ​មានរូបគំនូរ​ជីវចល​មុខខ្លា​ឃ្មុំ​ដ៏​ស្អាត ហើយតម្លៃវាស្មើនឹង Spark ធម្មតាផងដែរ ប៉ុន្ដែនៅក្នុងប្រទេសកម្ពុជាយើង នៅមិនទាន់ដឹងតម្លៃច្បាស់នោះឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ