CAMBO REPORT

Popup Advertising5 seconds

Threadripper ជំនាន់ទី 2 បើក​ឲ្យ​កុម្ម៉ង់ថ្ងៃនេះ និង​ចេញល​ក់​ដើម​សប្ដាហ៍​ក្រោយ​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ត្រឡប់ទៅព្រឹត្តិការណ៍ Computex នៅខែមិថុនា កន្លងទៅ AMD បានប្រកាសចេញនូវកំពូលឈីប CPU ជំនាន់ទី 2 ថ្មីរបស់ខ្លួន ដែល​ស្ថិត​ក្នុង​ត្រកូល Ryzen ដែលជា​ការ​វិលត្រឡប់ចូលទីផ្សារ ដើម្បីប្រជែងគ្នាជាមួយនឹង CPU របស់ Intel ជំនាន់ទី 8។ ឈីប​កំពូល​របស់ AMD មានតែ 4 ប៉ុណ្ណោះ ស្ថិតក្នុងខ្សែស្រឡាយ Threadripper សម្រាប់ទីផ្សារកុំព្យូទ័រមេ ដែលត្រូវការកម្លាំងខួរក្បាលធំ ដើម្បីបំពេញកិច្ចការងារបានឆាប់រហ័ស ក៏ដូចជាអ្នកលេងហ្គេមផងដែរ។



មកដល់ថ្ងៃនេះ AMD បានបើក ចេញលក់ជាផ្លូវការហើយ ដោយទទួលការកុម្ម៉ង់ទិញពីអតិថិជនរបស់ខ្លួន ដោយរាប់បញ្ចូលដូចជា៖


•    AMD Threadripper 2990WX មាន 32 Cores និង 64 Threads ល្បឿន 3GHz ឡើងទៅ 4.2GHz តម្លៃ 1799$
•    AMD Threadripper 2970WX មាន 24 Cores និង 48 Threads ល្បឿន 3GHz ឡើងទៅ 4.2GHz តម្លៃ 1299$
•    AMD Threadripper 2950X មាន 16 Cores និង 32 Threads ល្បឿន 3.5GHz ឡើងទៅ 4.4GHz តម្លៃ 899$
•    AMD Threadripper 2920X មាន 12 Cores និង 24 Threads ល្បឿន 3.5GHz ឡើងទៅ 4.3GHz តម្លៃ 649$

 

ទាំង 4 ស៊េរីខាងលើ ប្រិយមិត្ត ដែលកំពុងទន្ទឹមរង់ចាំទិញយកមកប្រើប្រាស់នោះ អាចចំនាយប្រាក់ទិញវា​យកមក​ប្រើប្រាស់​បាន​ហើយ​ក្នុង​តម្លៃដូចបានបញ្ជាក់ខាងដើម ហើយនឹងចេញលក់តាមទីផ្សារអន្តរជាតិនៅសប្ដាហ៍ក្រោយនេះឯង មានន័យថា មិនយូរ​នោះ​ទេ វានឹងមានវត្តមានក្នុងទីផ្សារស្រុកខ្មែរយើងផងដែរ តែកុំរំពឹងថាវានឹងធូរថ្លៃជាងនេះឲ្យសោះ វាអាស្រ័យទៅលើទីផ្សារ ថ្លៃ​ដឹក​ជញ្ជូន និងរាប់បញ្ចូលពន្ធអាករផងដែរ។



គួររំលឹកផងដែរថា AMD Threadripper ដែលមានកន្ទុយ WX មានគោលដៅទីផ្សារសម្រាប់យកទៅប្រើប្រាស់ជាមួយ​នឹងម៉ាស៊ីន​ធំៗ​ដូចជាធ្វើការ Render ឌីហ្សាញ កាត់ត បែប Workstation ចំនែកឯស៊េរី មានកន្ទុយ X មានគោលដៅទីផ្សារសម្រាប់ Gamer។ ដូច្នេះមុននឹងសម្រេចចិត្តទិញ គប្បីមើលទៅដល់តម្រូវការជាក់ស្ដែងរបស់អ្នកសិនទៅ ម្យ៉ាងគួរមាន Motherboard ក៏ដូចជា RAM ដែលបង្កើតឡើងសម្រាប់ប្រើប្រាស់ជាមួយនឹង CPU AMD ផងដែរ ទើបអាចប្រើប្រាស់បានរលូនល្អ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: កុំព្យូទ័រ