CAMBO REPORT

Popup Advertising5 seconds

ហ្គេម Pokémon GO នឹង​បន្ថែម​ការ​លេង​ប្រភេទ PvP នៅ​ចុង​ឆ្នាំ 2018 នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើមិត្តអ្នកអាននៅចាំបានទេពីហ្គេមនេះ ហ្គេម Pokémon GO គឺជាប្រភេទ​ហ្គេម AR ដែល​ប្រើប្រាស់​កាមេរ៉ា​ទូរសព្ទ​បស់អ្នក សម្រាប់​លេង​វា ហើយ​​វា​​ជា​ហ្គេម​មួយ​ដ៏​ល្បីល្បាញ​ពេញ​ពិភពលោក ក្នុងចំណោមហ្គេមទូរសព្ទចល័តធំៗផ្សេងទៀត កាលពីពេលចេញដំបូង ក្នុងឆ្នាំ 2016 ផងដែរ។ ក្នុងរយៈពេលប្រហែលពីរឆ្នាំនេះ ហ្គេម Pokémon GO តែងតែទទួលបានកំណែអាប់ដេតថ្មីៗ ហើយឥឡូវនេះ ក៏មាន​ពត៌មាន​មកថា ហ្គេមមួយនេះនឹងទទួលបានលក្ខណៈលេងពិសេស ជាប្រភេទ PvP ដែលរំពឹងទុកច្រើន​ថានឹងចេញ​នៅ​ចុង​ឆ្នាំ​នេះ។


បន្ទាប់ពីហ្គេម Pokémon GO បានចាប់ផ្តើមបំបែកឯកទគ្គកម្ម និងបន្ទាប់មកភាពពេញនិយមក៏បានធ្លាក់ចុះវិញ ដោយអ្នក​លេង​ភាគច្រើន លេងបានតែពេលដំបូង បន្ទាប់មកបោះបង់ចោលវា ដូច្នេះហើយទើបអ្នកអភិវឌ្ឍន៍ហ្គេម កំពុងរៀបចាំ​ដាក់​ចេញ​កំណែ​អាប់​ដេតដ៏ធំមួយ នាពេលចុងឆ្នាំ 2018 នេះផងដែរ ក្នុងគោលបំណងចង់អោយហ្គេមនេះ ទទួលបានការចាប់​អារម្មណ៍​ពី​អ្នក​លេង​វិញផងដែរ។ ក្នុងកំណែអាប់នោះគឺមាន ការបង្កើនសមត្ថភាព Gym និងការបន្ថែមសត្វថ្មីជាបន្ដបន្ទាប់ ហើយនឹងមុខងារថ្មីៗ ដើម្បីនាំអ្នកលេងត្រឡប់មកលេងវាវិញ។ អ្វីដែលពិសេសនោះគឺការលេងរបៀប PvP ដែលអ្នកមួយចំនួនពិតជាពេញចិត្ត ប៉ុន្ដែយើង​នៅ​មិន​ទាន់ដឹងពីរបៀបលេងនេះបានច្បាស់នៅឡើយទេ ដោយប្រហែលជាអាចអោយអ្នកលេង ដែលនៅក្បែរគ្នាប្រយុទ្ធគ្នាបាន ឬ​ក៏​ផ្លាស់​ប្ដូរមុខងារផ្សេងៗទៀត។ ក្រៅពីនេះ កាលពីដើមខែមិថុនាក្រុមហ៊ុន Niantic ក៏បានបញ្ជាក់ថាអ្នកប្រើប្រាស់នឹងអាចធ្វើការ​ដោះដូរ Pokemon រវាងមិត្តភក្តិនៅចុងខែកញ្ញានេះផងដែរ។



សរុបមក មុខងាររបៀបលេងប្រភេទ PvP នេះគឺជាយុទ្ធសាស្ត្រថ្មី ដែលនឹងអាចទាក់ទាញអ្នកអោយមកលេង Pokémon GO វិញផងដែរ ដោយមានបន្ថែមនូវសត្វ Pokemon ថ្មីៗជាបន្ដបន្ទាប់ សម្រាប់អោយអ្នកលេងដើរប្រមូលទុក សម្រាប់​ប្រយុទ្ធ​ជាមួយ​អ្នក​ដទៃ​ទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Tech Crunch Tag: កម្មវិធី-ហ្គេម