CAMBO REPORT

Popup Advertising5 seconds

ជើងទម្រថ្មីរបស់ Logitech អាច​មើល​វីដេអូ ដោយ​មិន​ខ្វាយ​ខ្វល់​ពី​ថ្មទូរស័ព្ទអស់ឡើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

អ្នកដែលចិត្តទស្សនាវីដេអូ នៅ​លើ​ស្មាតហ្វូន ប្រាកដ​ជា​យល់​ពី​ផលវិបាក ដែល​កាន់​ទូរស័ព្ទ​យូរចុកដៃ ពិសេស​បើ​អ្នក​ចូលចិត្ត Live វីដេអូ តាម​បណ្ដាញ​សង្គម ក៏​ដូចជាអ្នក Live បន្តផ្ទាល់លក់ឥវ៉ាន់ Online គឺរឹតតែពិបាក ព្រោះត្រូវ Live រាប់សិបម៉ោង ដូច្នេះ​មិន​អាច​កាន់​ដោយដៃទទេ និងមិនអាចសាកថ្មបានទេ។ ដើម្បីដោះស្រាយបញ្ហាគឺត្រូវដាក់ទូរស័ព្ទឲ្យនឹងល្អ ហើយដោតឌុយសាកថ្មបណ្ដើរ Live បណ្ដើរ អាចថាវារាងរញ៉េរញ៉ៃបន្តិច ព្រោះត្រូវសាកថ្មតាមឌុយ USB តែបញ្ហាទាំងនោះនឹងត្រូវបានដោះស្រាយជាមួយនឹ​ងជើង​ទម្រ​ថ្មី ដែលត្រូវបានផលិតឡើងពីក្រុមហ៊ុន Logitech។



ជើងទម្រថ្មីនេះ មានឈ្មោះហៅថា Logitech Powered ត្រូវបានបង្កើតឡើងយ៉ាងយកចិត្តទុកដាក់ សម្រាប់អតិថិជន ដែល​ប្រើ​ប្រាស់​ស្មាតហ្វូន​របស់ Apple គឺ iPhone ជំនាន់ថ្មីៗប៉ុណ្ណោះ ព្រោះវាមានលក្ខណពិសេសត្រង់ថា យើងអាចទស្សនាវីដេអូ ឬ Live វីដេអូ ដោយពុំចាំបាច់ខ្វាយខ្វល់ថាអស់ថ្ម ឬត្រូវទាញឌុយ USB មកសាកឡើយ។ មូលហេតុ ដែលម្ចាស់របស់វាមិនចាំបាច់ខ្វាយខ្វល់​នោះ​ដោយ​សារតែវាមានដុមសាកថ្ម បំពាក់មកជាមួយនឹងជើងទម្ររួចជាស្រាច់ដោយពុំចាំបាច់ប្រើខ្សែ ដែលអាចប្រើបានតែ​ជាមួយ​នឹង iPhone 8, 8 Plus, iPhone X និង iPhone ជំនាន់ថ្មី ដែលនឹងចេញឆាប់ៗខាងមុខនេះ។


 

 


Logitech បានសហការណ៍ជាមួយ Apple ក្នុងការនាំយកផលិតផលនេះ ដើម្បីចេញលក់ក្នុងទីផ្សារនាខែសីហានេះតែម្ដងក្នុងតម្លៃ 69.99$ ដោយ Logitech អះអាងថា ជើងទម្រ សាកថ្មគ្មានខ្សែនេះ អាចសាកថ្មបានរហ័សជាមួយនឹងចរន្តអគ្គីសនីឡើងដល់ 7.5W មានសុវត្ថិភាពខ្ពស់ ថែមទាំងមិនធ្វើឲ្យ iPhone ឡើងកម្ដៅហួសពីការកំណត់ឡើយ ផ្ទុយមកវិញ វាជួយ​ការពារការឡើង​កម្ដៅ​ពី​ការសាកថ្មនេះបានយ៉ាងប្រសើរ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ