CAMBO REPORT

Popup Advertising5 seconds

Apple ប្រហែលជា​មិន​បង្កើត MacBook ប្រភេទ Touchscreen ឡើយ ប៉ុន្ដែ​អាច​ជា​ក្តារ​ចុច​ទៅ​វិញ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មុខងារ Touch Bar របស់ក្រុមហ៊ុន Apple ដែលជា មុខងា​រដ៏​ធំ​មួយ​បាន​ដាក់ក្នុង MacBook Pro ឆ្នាំ 2016 ប៉ុន្ដែវាកង្វះ​នៃ​ការ​អាប់ដេត និងកម្មវិធីភាគច្រើនមិនអាចប្រើប្រាស់លើវាបាន ដោយអ្នកប្រើប្រាស់ភាគច្រើនមិនត្រូវការវានោះឡើយ។ ទោះជាយ៉ាង​ណា​ក៏ដោយមុខងារ Touch Bar ក៏អាចជាការបង្ហាញដំបូង នូវគម្រោងផែនការរបស់ Apple សម្រាប់អនាគតនៃក្តារចុច MacBook ផង​ដែរ។



នាពេលថ្មីនេះ ក៏បានលេចចេញប៉ាតង់ថ្មីៗចំនួន 3 របស់ក្រុមហ៊ុន Apple ដែលបានបង្ហាញពីការពង្រីកគំនិតរបស់មុខងារ Touch Bar នេះ ដោយរួមទាំងអាចឃើញថាផ្ទៃនៅលើផ្នែកនៃក្តារចុចទាំងអស់ គឺជាអេក្រង់ថាច់ ព្រមទាំងផ្នែកចំហៀងទៀតផង។ ទោះបីជា​យ៉ាង សូមបញ្ជាក់ថាទាំងអស់នេះ គ្រាន់តែជាប៉ាតង់ប៉ុណ្ណោះ ហើយទាំងនេះអាចគ្រាន់តែជាគំនិត និងមិនអាចចេញជា​ផលិតផល​ពិត​នោះ​ឡើយ។ ខណៈពេលដែលកុំព្យូទ័រយួរដៃធម្មតាមានអេក្រង់តែមួយ ដែលប៉ាតង់នេះបានបង្ហាញថាមានអេក្រង់មួយទៀត នៅលើ​បន្ទះ​ខាងក្រោមផងដែរ សម្រាប់ជំនួសឱ្យក្តារចុច ដោយមើលទៅដូចជាស្មាតហ្វូន Kyocera Echo ប៉ុន្ដែទោះបីជាយ៉ាងណា មានអ្នក​សង្ឃឹម​ថាក្រុមហ៊ុន Apple អាចដកគំនិតនេះផងដែរ។



ប៉ាតង់ទី១ បានបង្ហាញពីបន្ទះអេក្រង់មួយទៀត នៅខាងក្រោមកន្លែងក្ដារចុច ដែលអាចមានឧបករណ៍យកដំណឹងដោយអាចញ័រ នៅពេលអ្នកចុចក្ដារចុច។



ប៉ាតង់ទី២ បានបង្ហាញពីថា Apple នៅរក្សាក្ដារចុចដដែល ប៉ុន្ដែនៅជុំវិញចំហៀងសងខាងវា ត្រូវបានបន្ថែមអេក្រង់ថាច់ ដូចជា Touch bar អញ្ចឹងដែរ ដោយនេះគ្រាន់តែជាការពង្រីក Touch Bar អោយនៅពេញក្ដារចុចតែម្ដង។



ប៉ាតង់ទី៣ គឺមានលក្ខណៈពិសេសជាងគេ ដោយរក្សាផ្ទៃរបស់វារាបស្មើ ដូច្នេះត្រូវការអោយក្ដារចុចចូលទៅផ្ទៃអេក្រង់តែម្ដង ដូចជា iPad Smart Keyboard អញ្ចឹងដែរ ដោយនៅក្នុងរបៀបនេះ មានន័យថាក្ដារចុចនឹងស្ថិតនៅផ្ទៃខាងក្រោមផងដែរ។

 

សរុបមក ប៉ាតង់ទាំងអស់នេះ គឺមានលក្ខណៈពិសេសផ្សេងគ្នា ប៉ុន្ដែវាគ្រាន់តែជាប៉ាតង់នៅឡើយ ដូច្នេះវាមានភាគច្រើន ដែល​វា​មិនអាចមាន​ពិតមែននោះឡើយ យ៉ាងណាក៏ដោយ ឥឡូវនេះយើងក៏បានដឹង អំពីគម្រោងរបស់ MacBook នាពេលអនាគត​ ខាងមុខ​នេះផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Mashable Tag: កុំព្យូទ័រ