CAMBO REPORT

Popup Advertising5 seconds

Ford Fiesta រថយន្ដ​តូច​ច្រឡឹង ស៊ីសាំង​តិច ល្អបំផុត​សម្រាប់​ជិះ​នៅ​ក្នុង​ទីក្រុង

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅក្នុងទីក្រុង ការជ្រើសរើសរថយន្ដសម្រាប់ជិះ ពិតជាទាមទារការពិចារណា ខ្ពស់​ណាស់ ដោយសាតែ​នៅ​ក្នុង​ទីក្រុង​គឺ​ជា​កន្លែង​ដែល​មាន​ចរាចរណ៍​មមារ​ញឹក អញ្ចឹង​ការជ្រើសរើសរថយន្ដ​គឺអាស្រ័យទៅលើលទ្ធភាពរបស់យើងផ្ទាល់ ក្នុងការទិញរថយន្ដ លំដាប់ខ្ពស់​គឺ​រថយន្ដ​លំដាប់ថវិកា​, ទំហំគ្រួសារ, ទីតាំងចំណត និងការចំណាយទៅប្រេងសាំងប្រចាំថ្ងៃ។ រថយន្ដ Ford Fiesta គឺជារថយន្ដស៊េរីថ្មី​ដ៏​ទំនើប​ទាន់សម័យមួយនៅក្នុងឆ្នាំ ២០១៨ ដែលមានរូបរាងតូចច្រលឹង ប៉ុន្តែក៏មានលក្ខណៈសម្បត្តិពិសេសៗ និងវៃឆ្លាតច្រើនផងដែរ ងាយស្រួលដល់អ្នកជិះនៅក្នុងទីក្រុងតែម្ដង។



រថយន្ដ Ford Fiesta ថ្វីបើមានមាឌមិនសូវធំ ប៉ុន្តែវាមិនខ្សោយនោះទេ ដោយរថយន្ដនេះប្រើប្រាស់នូវម៉ាស៊ីនកម្រិត ១.០ លីត្រ​ប្រភេទ Ecoboost ដែលមានកម្លាំង ១២៥ សេះ ធ្វើឲ្យវាស្ទុះបានលឿន ជួយសន្សំសំចៃប្រេង និងកាត់បន្ថយការ​ប៉ះពាល់​ដល់​បរិស្ថាន​ទៀត ដែលវាល្អបំផុតសម្រាប់អ្នកជិះទៅធ្វើការប្រចាំថ្ងៃ ដោយមិនចាយប្រាក់លើប្រេងសាំងច្រើន។ បន្ថែមទៀតវា​ក៏មានលក្ខណៈ​សម្បត្តិ​ពិសេស និងវៃឆ្លាតច្រើនផងដែរ ដោយ Ford Fiesta បានភ្ជាប់មកជាមួយចង្កៀងខាងមុខ បិទបើកពន្លឺដោយស្វ័យ​ប្រវត្តិ​ដែល​ផ្ដល់​ភាពងាយស្រួល បើកបរគ្រប់កាលៈទេសៈ ពិសេសនៅទីងងឹតតែម្ដង។



ផ្នែកខាងក្រោយរបស់ Ford Fiesta ក៏បានរចនាបំពាក់នូវស៊េនស័រខាងក្រោយចំនួន ៤ គ្រាប់ផងដែរ ជំនួយទៅដល់ការ​ចូល​ចត​របស់​អ្នក មិនឲ្យមានការប៉ះទង្គិច។



ផ្ទៃខាងក្នុង និងខាងក្រោយរបស់រថយន្ដ បានរៀបចំយ៉ាងទូលាយ បើទោះជារថយន្ដមានមាឌតូចក៏ដោយ ប៉ុន្តែកន្លែងដាក់​អីវ៉ាន់​មាន​ច្រើនកន្លែងជាងរថយន្ដខ្នាតតូចដទៃទៀត។



រថយន្ដ Fiesta ប្រើប្រាស់សោរប្រភេត Smart Key ជំនាន់ថ្មី ដោយបញ្ឆេះរថយន្ដគ្រាន់តែចុចប៉ូតុងប៉ុណ្ណោះ នៅពេលដែលអ្នក​មាន​សោរ​នៅ​ក្បែរខ្លួន និងប្រើប្រាស់ចង្កូតបូមអេឡិចត្រូនិច ដែលធូរងាយស្រួលបើកបរ និងបត់បែន មិនចាំបាច់ប្រើ​កម្លាំង​បួង​ខ្លាំង​ឡើយ ល្អបំផុតសម្រាប់មិត្តនារី។



Fiesta បំពាក់បច្ចេកវិទ្យា Ford SYNC ដោយយើងអាចបញ្ជាមុខងារទូទៅដោយប្រើប្រាស់សម្លេង អាចជួយសម្រួលការទទួល និង​ហៅ​ទូរសព្ទចេញពេលកំពុងបើកបរ និងងាយស្រួលគ្រប់គ្រងប្រព័ន្ធកំសាន្ដផងដែរ ដូចជាបញ្ជាតន្ដ្រីជាដើម។



Fiesta 2018 ក៏មានបំពាក់ប្រព័ន្ធដោយចាប់ហ្រ្វាំងបន្ទាន់ ABS និង EBA ប្រព័ន្ធទប់លំនឹងពេលបើកបរលើផ្លូវកោងនិងរអិល និង​បញ្ចៀសការក្រឡាប់ ESP និងបច្ចេកវិទ្យា Hill Launch Assist ជំនួយពេលឡើងចំណោតមិនឲ្យរថយន្តរអិលមកក្រោយរយៈ​ពេល ៣ វិនាទីទោះមិនជាន់ហ្រ្វាំង កាន់តែមានទំនុកចិត្ដក្នុងការបើកបរ។ ដូចនេះយើងឃើញថា Ford Fiesta គឺជាជម្រើស​រថយន្ត​មួយ​ដ៏ល្អ និងស័ក្ដសមបំផុតសម្រាប់ការបើកបរសម្រាប់ស្ថានភាពក្នុងទីក្រុង។



***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Ford Cambodia Tag: Lifestyle