CAMBO REPORT

Popup Advertising5 seconds

LG Display អាច​នឹង​​ផលិត​អេក្រង់​​បត់​​បាន​​នៅ​​ឆ្នាំ​ក្រោយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

LG Display គឺជាក្រុមហ៊ុនយក្សរបស់ប្រទេសកូរ៉េ ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ផ​លិត​អេក្រង់ប្រភេទ LCD និង LED ដែលបច្ចេកវិទ្យាអេក្រង់​របស់គេកំពុងឈានមុខ ព្រមទាំងផ្គត់ផ្គង់ដល់ក្រុមហ៊ុនទូរសព្ទជាច្រើនផងដែរ។ ក្រុមមហ៊ុន LG ក៏​មាន​ផលិតផលអេក្រង់ប្រភេទ OLED ផងដែរ ដោយភាគច្រើនបំពាក់នៅលើទូរទស្សន៍កម្រិតថ្លៃ ហើយក៏មាននៅលើ Pixel ជំនាន់ទី ២ និង LG V30 ហើយក្នុងឆ្នាំនេះ ក្រុមហ៊ុន LG ក៏បានរាយការណ៍មកថា និងចាប់ផ្ដើមផលិតអេក្រង់ OLED ថ្មីដែលអាចបត់បាន នៅ​ឆ្នាំក្រោយ នឹងបំពាក់នៅលើឧបករណ៍អេឡិចត្រូនិច។



តាមប្រភពព័ត៌មានរបស់ប្រទេសចិនបានរាយការណ៍មកថា ក្រុមហ៊ុនកំពុងតែផលិតនូវអេក្រង់ដូចជាបន្ទះសន្លឺកក្រដាសអញ្ចឹង ដែល​វាបានចេញគម្រូជាច្រើនឆ្នាំមកហើយ និងត្រៀមចេញវាជាផ្លូវការនៅឆ្នាំក្រោយ ដូចជាក្រុមហ៊ុនធំៗ Samsung និង BOE របស់​ប្រទេសចិនដែរ។ ក្នុងនោះដែរ ក្រុមហ៊ុន LG បានសហការណ៍ជាមួយក្រុមហ៊ុនធំៗដ៏ល្បីល្បាញ ដែលគឹមិន​បាន​បញ្ជាក់​ឈ្មោះ​នោះ​ទេ ក្នុងការចាប់ផ្ដើមផលិតអេក្រង់ប្រភេទនេះ អាចជាក្រុមហ៊ុន Google, Microsoft ឬក៏ជាក្រុមហ៊ុន ទូរសព្ទចិន។



ក្នុងការផលិតនេះដែរ ក្រុមហ៊ុន LG បានបញ្ជាក់ប្រាប់ថា វាមិនងាយស្រួលនោះទេ ដោយគេត្រូវការប្រើប្រាស់នូវបច្ចេកវិទ្យា និង​វត្ថុធាតុដើមមានគុណភាពខ្ពស់ទាំងអស់ ពិសេសទៅលើបន្ទះបង្ហាញនេះគឺត្រូវការពារយ៉ាងខ្លាំងទៅលើបញ្ហាសរីរាង្គ នៃអ៊ុកស៊ីស៊ែន និងសំណើម ដែលអាចធ្វើឲ្យប៉ះពាល់ដល់គ្រាប់ភិចស៊ែលនៃអេក្រង់ ដូចនេះស្រទាប់ការពារត្រូវចំណាយច្រើន។ គេប្រើប្រាស់នូវ​បច្ចេកវិទ្យា Atomic Layer Deposition (ALD) ដែលជាស្រទាប់មានគុណភាពខ្ពស់ជាងគេ ព្រោះអេក្រង់ប្រភេទនេះ​មាន​ស្រទាប់​ស្ដើង​ខ្លាំង ដែលទាមទាការផលិតយកចិត្តទុកដាក់ខ្ពស់ ខុសពីអេក្រង់ធម្មតាប្រើប្រាស់ត្រឹមតែ Chemical Vapor Deposition (CVD) ប៉ុណ្ណោះ។



គួរបញ្ជាក់ផងដែរថា នៅឆ្នាំ ២០១៩ និន្នាការរបស់ស្មាតហ្វូន អាចនឹងកាន់តែប្លែកជាងឆ្នាំនេះទៅទៀត ព្រោះព័ត៌មាន​លេច​ធ្លាយ​ជា​ច្រើន​មក​ថា មានក្រុមហ៊ុនច្រើននឹងបំពាក់អេក្រង់អាចបត់បាន ដែលក្រុមហ៊ុនធំៗលេចធ្លាយព័ត៌មានច្រើនឆ្នាំមកហើយ អញ្ចឹង​រូបរាង​របស់​ទូរសព្ទ នឹងទៅជាយ៉ាងណា? ក្នុងនោះក្រុមហ៊ុន Samsung បានចុះប៉ាតង់ជាច្រើនមកហើយ ក្រៅពីនេះក៏​មាន​ក្រុមហ៊ុន LG, Huawei, Xiaomi និង OPPO ផងដែរ អញ្ចឹងក្រុមហ៊ុនមួយនឹងបញ្ចេញមុនគេ? រង់ចាំមើលទាំងអស់គ្នា។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: Lifestyle