CAMBO REPORT

Popup Advertising5 seconds

កម្មវិធី WhatsApp នឹង​ចាប់​ផើ្ដម​បង្ហាញ​ការផ្សាយ​ពាណិជ្ជកម្ម​នៅ​ក្នុង​មុខងារ Status របស់ខ្លួន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កម្មវិធី WhatsApp ជាកម្មវិធីសម្រាប់ប្រើប្រាស់​ការ​ផ្ញើ​សារ​ដ៏​ល្បី​ល្បាញ ដែលមាន​អ្នក​កំពុង​ប្រើប្រាស់​ជា​ប្រចាំថ្ងែ ដល់​ទៅ​ចំនួន 450 លាន​នាក់​ឯណោះ ដោយយោងតាមរបាយការណ៍ថ្មីៗនេះ ដើម្បីបង្កើតកម្មវិធីមានការអភិវឌ្ឍន៍ អោយកាន់តែល្អ ដូច្នេះ​ក្រុមហ៊ុន​ផលិត WhatsApp នឹងត្រូវការផលចំណេញបន្ថែមផងដែរ គឺដោយចាប់ផ្តើមបង្ហាញពីការផ្សាយពាណិជ្ជកម្មនៅក្នុងមុខងារ Status របស់ខ្លួន។



WhatsApp គឺជាកម្មវិធីមួយ ដែលទទួលបានការពេញនិយមបំផុត សម្រាប់ការផ្ញើសារស្ទើរតែទូទាំងពិភពលោកទៅហើយ ប៉ុន្តែនៅ​តែ​​មិនសូវដឹងពីរបៀបដើម្បី រកប្រាក់បានច្រើនដូចកម្មវិធីផ្សេងៗនោះឡើយ ដូច្នេះដើម្បីដោះស្រាយពីបញ្ហានេះ WhatsApp នឹង​ដាក់​ផ្ទាំង​ពាណិជ្ជកម្មនៅក្នុងកម្មវិធីឆាប់ៗនាពេលខាងមុខនេះ។ បើយោងទៅតាមកាសែត Wall Street Journal ក្រុមហ៊ុន WhatsApp នឹងប្រើប្រាស់មុខងារ Status ដើម្បីដោះស្រាយបញ្ហានេះ។ មុខងារ Status នេះគឺមានលក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​មុខងារ Story ក្នុងកម្មវិធី Instagram ដូចគ្នា ដែលអាចអោយអ្នកប្រើប្រាស់បង្ហោះអ្វីផ្សេងៗ ហើយវានឹងលុបក្នុងរយៈពេល 24 ម៉ោង​ខាង​មុខផងដែរ។ ជាមួយនឹងអ្នកប្រើប្រាស់ចំនួន 450 លាននាក់ក្នុងមួយថ្ងៃ ដែលមានចំនួន 50 លាននាក់ច្រើន​ជាង​កម្មវិធី Instagram ទៅទៀត ដូច្នេះ​ការ​ដាក់​ផ្សាយពាណិជ្ជកម្មនេះ មានរបៀបបង្ហាញដូចក្នុងកម្មវិធី Instagram អញ្ចឹងដែរ។



សរុបមក ការដាក់បង្ហាញការផ្សាយពាណិជ្ជកម្មនេះ គឺមានអត្ថប្រយោជន៍ទៅដល់ក្រុមហ៊ុន WhatsApp យ៉ាងខ្លាំង ប៉ុន្ដែវា​អាច​នឹង​មាន​ការ​រំខាន ទៅដល់អ្នកប្រើប្រាស់ផងដែរ ដោយគ្មាននរណាម្នាក់ចង់ទទួលបាន Ads នោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Tech Viral Tag: កម្មវិធី-ហ្គេម