CAMBO REPORT

Popup Advertising5 seconds

របៀបរកនិងលុបឯកសារ​ឥតប្រយោជន៍​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Android របស់អ្នក!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចដែលយើង​ទាំង​អស់គ្នា​បាន​ ដឹង​ហើយ​ថា ឯកសារស្ទួន ឬឥត​ប្រយោជន៍​ទាំង​អស់ ដែលមាន​នៅ​ក្នុង​ប្រព័ន្ធប្រតិបត្តិការ Android អាច​នឹង​ប្រើប្រាស់ទំហំអង្គចងចាំ​របស់​អ្នក​ច្រើនផងដែរ។ ទោះជាយ៉ាងក៏ដោយ អ្នកទាំងអស់គ្នាក៏អាចលុបវាបានដែរ ជាមួយវិធីសាស្រ្តដ៏ងាយស្រួលបំផុត ដែលវានឹងជួយអ្នកក្នុងការស្វែងរក និងលុបឯកសារឥតប្រយោជន៍ទាំងអស់ នៅលើស្មាតហ្វូន Android របស់អ្នក។


ពេលសព្វថ្ងៃនេះ ក្នុងពិភពបច្ចេកវិទ្យា យើងតែងតែចម្លង និងទាញយកឯកសារផ្សេងៗ ដែលវាបាន​បង្កើត​ថត​ជាច្រើន​នៅ​ក្នុង​ស្មាតហ្វូន​របស់អ្នក ហើយជួនកាលអ្នកបានចម្លងឯកសារមួយចំនួន ទៅក្នុងប្រព័ន្ធប្រតិបត្តិការ Android របស់អ្នក ដែលមាន​រួច​ហើយ​ ដោយយើងមិនបានដឹងឡើយ ហើយឯកសារតូចៗនោះ វាអាចរួមបញ្ចូលគ្នាអោយក្លាយជាឯកសារធំ ព្រមទាំងធ្វើអោយ​ទំហំ​អង្គចង​ចាំឆាប់ពេញផងដែរ។ ឧទាហរណ៍ថា ប្រសិនបើយើងមានរូបថត ឬវីដេអូស្ទួនណាមួយនៅក្នុងស្មាតហ្វូន Android របស់យើង នោះហើយវានឹងអាចខ្ជះខ្ជាយ ទំហំអង្គចងចាំ រហូតដល់ទៅប្រហែលជា 1-2 GB ជាងឯណោះ ។ ដើម្បីលុបឯកសារឥតប្រយោជន៍​ទាំង​នោះ មិត្តអ្នកអានទាំងអស់គ្នា ត្រូវការទាញយកកម្មវិធីមួយពី Google Play Store ដែលមានឈ្មោះថា Duplicate Media Remover ហើយវាឥតគិតថ្លៃនោះឡើយ។

***សម្រាប់ទៅកាន់កន្លែងទាញយកកម្មវិធី Google Play Store

របៀបប្រើប្រាស់កម្មវិធី Duplicate Media Remover មួយនេះ៖


ជំហ៊ានទី 1៖ ដំបូងអ្នកត្រូវដោនឡូត និងតំឡើងកម្មវិធីនេះ នៅលើប្រព័ន្ធប្រតិបត្តិការ Android របស់អ្នក។ បើកដំណើរការកម្មវិធី បន្ទាប់មកវានឹងសួរអ្នកឱ្យជ្រើសរើសថត ហើយចុចលើពាក្យ “Done” ។



ជំហ៊ានទី 2៖ ឥឡូវអ្នកត្រូវរង់ចាំប្រហែល ពីរបីវិនាទីរហូតទាល់តែវាបញ្ចប់ការស្កេនរកឯកសារ។



ជំហ៊ានទី 3៖ នៅពេលដែលការស្កេនបានបញ្ចប់ អ្នកអាចឃើញឯកសារទាំងអស់ដែលបានស្កេននៅទីនោះ។ ហើយ​អ្នក​ត្រូវ​ចុច​លើ​ពាក្យ "Show Duplicates” ។



ជំហ៊ានទី 4៖ នៅទីនោះ អ្នកអាចឃើញឯកសារទាំងអស់ដែលវាស្ទួន ឬក៏ឥតប្រយោជន៍របស់អ្នក បន្ទាប់មកអ្នកអាចជ្រើសរើស ដើម្បី​លុបវាចេញបានហើយ។



ដូច្នេះខាងលើនេះ គឺអំពីរបៀបដើម្បីរកនិងលុបឯកសារស្ទួនៗទាំងឡាយណា ដែលមាននៅក្នុងប្រព័ន្ធប្រតិបត្តិការ Android របស់​អ្នក ហើយអ្នកអោយរកវាលុបបាន ដោយគ្រាន់តែធ្វើតាមវិធីសាស្ត្រខាងលើនេះផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Play Store Tag: កម្មវិធី-ហ្គេម